ឆាយ មាស ហាលអាវ​ក្រោម​ដៃ ភួង ពិសិដ្ឋ យ៉ាង​អាម៉ាស់


រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ប៉ុស្តិ៍​លេខ​៥ កាលពី​រាត្រី​ថ្ងៃ​ទី​២៧ ខែកក្កដា កីឡាករ ភួង ពិសិដ្ឋ បង្គោល​ខៀវ បាន​វាយបំបាក់​កីឡាករ​បង្គោល​ក្រហម ឆាយ មាស ដែល​ជា​ជើង​ខ្លាំង ឱ្យ​ធ្លាក់​ហាល អាវ​យ៉ាង​អា​មាស់​។ នេះ​ជា​ការ​ប្រកួត​រដូវ​កាល​ទី​៦ ដោយ​គូប្រកួត​មួយគូ​នោះ ទម្រាំ​រក​ឃើញ​ចាញ់​ឈ្នះ គឺ​ម្នាក់​ៗ​ប្រឹង​ប្រកួត​យ៉ាង​ចាស់ដៃ​។

កម្មវិធី​ប្រកួត​កីឡាប្រដាល់​កំពូល​ជើ​កឯក TV 5 BOXING KNOCK OUT SERIES (k-Cement) ដែល​ជា​កម្មវិធី​ប្រដាល់​ជ្រើសរើស​ជើងឯក​កំពុង​តែ​ទទួល​បាន​សំឡេង​គាំទ្រ​មួយ​នេះ បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​មាន ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ​គេ​ឃើញ​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​លើសលុប​។ ហ្វេ​ន​ៗ​ដែល​កកកុញ​នៅ​ក្នុង​ថ្ងៃ​នោះ សុទ្ធតែ​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​មាន​ទឹកចិត្ត​រំភើប ខណៈ​ដែល​គូប្រយុទ្ធ​ទាំង​ពីរ​ក៏​វាយ​ប្រយុទ្ធ​គ្នា​ទាក់ភ្នែក​តប​នឹង​ការ​គាំទ្រ​។

កីឡាករ ឆាយ មាស មក​ពី​ក្លិប​សំរោង​កោង កីឡា​ខេត្តបាត់ដំបង​ប៉ះ​ជាមួយ​កីឡាករ ភួង ពិសិដ្ឋ មក​ពី​ក្លិប​រាជ​សី​ខេត្តរតនៈគិរី​។ មួយគូ​ដណ្តើម​ពាន​ទម្ងន់​៦០​គីឡូក្រាម​នេះ បាន​ក្លាយជា​គូ​តាមដាន​ខ្លាំង​របស់​អ្នក​មក​ទស្សនា ដើម្បី​អ៊ុត​មើល​ថា កីឡាករ​ណា​បាន​កៅអី​មួយ​កន្លែង​ទៀត​នា​ជុំ​ទី​២​។

ងាក​មក​ការ​ប្រយុទ្ធ​ចាប់ពី​ទឹក​ទី​១ មក​ឃើញ​ថា វៃ​គ្នា​តទៅ​តម​ក​មិន​មាន​អ្នក​ណា​លើ​អ្នក​ណា​ឡើយ​។ ចូល​មក​ទឹក​ទី​២ ភួង ពិសិដ្ឋ ចាប់ផ្តើម​ដណ្តើម​បាន​ភាព​ទាក់ទាញ​វាយ​ចេញ​មក​មាន​ផ្លែ​ល្អ​ទាំង​ម៉ាត់​ជង្គង់ កែង​ចំ​ភាគី​ម្ខាង​ទៀត បង្ក​ឲ្យ​ដេក​ដួល​កាន់តែ​សម្លឹង​ឃើញ​ឱកាស​បំបាក់​គូប្រកួត​។ ទឹក​ទី​៣ ជា​ទឹក​ចុង​ក្រោយ ការ​វាយ​របស់​ពិសិដ្ឋ មាន​សន្ទុះ​ទៅ​មុខ​មិន​ឲ្យ​ដៃគូ​តតាំង​បាន​វាយ​ចំ​កន្លែង​បាន​ពិន្ទុ​វាយ រហូត​ទាល់តែ​ប្រកាស​ឲ្យ​ឈ្នះ​ឆ្ពោះទៅ​កាន់​ជុំ​ទី​២​តែ​ម្តង​។

ភួង ពិសិដ្ឋ និយាយ​ថា ខ្លួន​ចូល​ប្រកួត​លក្ខណៈ​ពាន​២​លើក​មុន​សុទ្ធតែ​ចាញ់​ជុំ​ទី​១ ឬ​ទី​២​។ ទើបតែ​លើក​នេះ សម្រេច​ម​ប្រកួត​ទៀត​ឆ្លង​ផុត​ជុំ​ទី​១ ដោយ​រំពឹង​ថា តង់​ទី​២ និង​ជោគជ័យ​អាច​ធ្វើ​បាន​ល្អ​ទៀត​។ អ្វី​ដែល​ព្យ​យាម គឺ​ការ​ហាត់រៀន​ក៏​ត្រូវ​បន្ថែម​ឲ្យ​ខ្លាំង​មិន​អាច​បណ្តោយ​ៗ​បាន​នោះ​ទេ អាច​ជ្រុះ​ឱកាស​ក៏​ថា​បាន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ