ដឹង​ការ​ពិត​ហើយ​! ជុំវិញ​ព័ត៌មាន​សត្វ​ខ្លា​នៅ​ខេត្ត​ព្រះ​សីហ​នុ


ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សត្វ​ខ្លា​មួយ​ក្បាល​ដើរ​​ឆ្លងផ្លូវ​ជាតិ​លេខ​៤ នៅ​ត្រង់​ចំណុច​ចំណោត​អូរ​ត្រាវ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ព្រំប្រទល់​ក្រុងព្រះសីហនុ និង​ឃុំ​បិត​ត្រាង​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​អះអាង​ថា ព័ត៌មាន​ដែល​ថា​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សត្វ​ខ្លា​កាលពី​វេលា​ម៉ោង​១១​និង​៣៨​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ត្រូវ​បាន​មន្ត្រី​ដដែល​ឱ្យ​ដឹង​ថា ការ​ពិតជា​ព័ត៌មាន​ក្លែងក្លាយ​ទេ ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ​ខាងលើ​នេះ ។ តាម​ព័ត៌មាន​ថា សត្វ​ខ្លា​មួយ​ក្បាលដែល​​ដើរ​ឆ្លងផ្លូវ​ខាងលើ​នេះ​គឺ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ