ភៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​តែ​បន្ត​ឡើង​ទៅ​លើ​ភ្នំ​ដងរែក ទោះបី​អាកាសធាតុ​ពុំ​សូវ​អំណោយផល​ក៏​ដោយ


ខេត្តព្រះវិហារ ៖ មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​អះអាង​ថា ជា​រៀងរាល់ថ្ងៃ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​តែ​បន្ត​ឡើង​ទៅ​លើ​ភ្នំ​ដងរែក​ទស្សនា​ប្រាង្គ​ប្រាសាទព្រះវិហារ​ក្នុង​មួយ​ថ្ងៃ​ចន្លោះ​ពី​៣០០​ទៅ​៤០០​នាក់ បើ​ទោះបីជា​អាកាសធាតុ​ជួន​ក្តៅ ជួន​ភ្លៀង ពុំ​សូវ​អំណោយផល​សម្រាប់​ពួក​គេ​ដើរ​ទស្សនា​ក៏​ដោយ​នោះ តែ​គិត​ត្រឹម​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​ច្រើន ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​លោក ចាន់ ឆ​ន មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ឲ្យ​ដឹង​ថា បើ​ទោះបី​ឆ្នាំ​នេះ​អាកាសធាតុ​មាន​ភាព​ប្រែប្រួល ជួន​ក្តៅ ជួន​ភ្ញៀ​ង​ក៏​ដោយ​នោះ ឃើញ​ថា នៅ​តំបន់​រមណី​ដ្ឋា​ន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​នៅ​តែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​ជា​ហូ​ហែរ មិន​ដាច់​ឡើយ ក្នុង​មួយ​ថ្ងៃ​មាន​ចន្លោះ​ពី​៣០០ ទៅ​៤០០​នាក់​ជា​ប្រចាំ ។

លោក​អះអាង​ទៀត​ថា ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ដើរ​ទស្សនា​ប្រាង្គ​ប្រាសាទព្រះវិហារ នៅ​ឆ្នាំ​ក្រោយ​នេះ អាជ្ញាធរ​នឹង​រៀបចំ​ធ្វើ​ជា​កន្លែង ខ្ចុះ​សម្រាកលំហែរ​កាយ​នៅ​ខាងលិច​ប្រាសាទ​ព្រះ​វិ​ហរ សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ដើរ​ទស្សនា​ប្រាង្គ​ប្រាសាទ​នឿយហត់​អស់កម្លាំង​អាច​ចូល​មក​សម្រាក​នៅ​ទីនោះ​បាន​លើស​ពី​នេះ​ទៅ​ទៀត អាជ្ញាធរ​គ្រោង​នឹង​បន្ថែម​បង្គន់​អនាម័យ​ចល័ត និង​ធុងសំរាម​មួយ​ចំនួន​ទៀត ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​រមណីយដ្ឋាន​ឲ្យ​មាន​អនាម័យ​ល្អ ។

ជាមួយ​គ្នា​នេះ​ដែរ​អ្នកស្រី ឈឹ​ម សិ​ទ្ធី​ដា មន្ត្រី​ស្ថិតិ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បាន​បង្ហាញ​ថា គិត​ចាប់តាំងពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៩​នេះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូល​មក​លេង​កម្សាន្ត​នៅ​តំបន់​រមណី​ដ្ឋា​ន​វប្បធម៌​ប្រវត្តិសាស្ត្រ​សំខាន់​ៗ និង​រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​មាន​ចំនួន​សរុប​៣៧៨,០៨៦​នាក់ កើនឡើង​៤៩% ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​៣៤៣,៧១៦​នាក់ កើនឡើង​៥៨.១៥% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣៤,៣៧០​នាក់ ថយ​ចុះ​២.៤៦% ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មក​លេង​កម្សាន្ត​នៅ​ប្រាសាទព្រះវិហារ​មាន​ចំនួន​៥៩,០០៩​នាក់ កើនឡើង ៦.៦% ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​១២,៧៣៨​នាក់ កើនឡើង​៥.៧៩% នេះ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​កន្លង​ទៅ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ