ដែនដី​អំនួត​ខាង​ប្រាសាទ ច្រើន​រាប់រយ​ពាន់ ខេត្ត​ណា​ច្រើន​ជាងគេ ?


ប្រទេស​កម្ពុជា​មាន​ប្រវត្តិ​សង់​ប្រាសាទ​តាំងពី​អំឡុង​សតវត្ស​ទី​៦​ម្ល៉េះ ប្រាសាទភ្នំដា នៅ​ខេត្តតាកែវ​ជា​ភស្តុ​តាង​ស្រាប់ ។ ច្រើន​រជ្ជកាល ច្រើន​សតវត្សរ៍ ប្រាសាទបុរាណ​រាប់រយ​ពាន់​បាន​សង់​នៅ​លើ​ទឹកដី​ដ៏​មាន​ប្រវត្តិ​យូរលង់​មួយ​នេះ ។ មក​ដល់​បច្ចុប្បន្ន​ប្រាសាទ​ទាំងឡាយ​នោះ​ខ្លះ​ខូចខាត​នៅ​សល់​តែ​គ្រឹះ ខ្លះ​ទ្រុឌទ្រោម ខ្លះ​នៅ​រក្សា​រូបរាង​បាន​ល្អ ។ តួលេខ​ដែល​មិន​ប្រាកដប្រជា​ទាំងស្រុង គឺ​ខ្មែរ​បាន​សង់​ប្រាសាទ​ចំនួន​១០៧០​ប្រាសាទ ។

យោង​តាម​ឯកសារ​«​រចនាបថ​ប្រាសាទបុរាណ​ខ្មែរ​» របស់​លោក​អួ​ង វន បាន​បង្ហាញ​ពី​ចំនួន​ប្រាសាទ​បុរាណ​​ខ្មែរ​១០៧០​ប្រាសាទ និង​ទីតាំង​បណ្ដា​ខេត្ត​ដែល​មាន​ប្រាសាទ​ទាំងនោះ ៖ ១-​ខេត្តបាត់ដំបង ២៩៤​​ប្រាសាទ ២-​ខេត្តសៀមរាប ២៧០​ប្រាសាទ ៣-​ខេត្តកំពង់ធំ​១៤៤​ប្រាសាទ ៤-​ខេត្តកំពង់ចាម ៤៨​ប្រាសាទ ៥-​ខេត្តក្រចេះ ៣៥​ប្រាសាទ ៦-​ខេត្តស្ទឹងត្រែង ៤៣​ប្រាសាទ

៧-​ខេត្តព្រៃវែង ២៧​ប្រាសាទ ៨-​ខេត្តស្វាយរៀង ៦​ប្រាសាទ ៩-​ខេត្តកំពង់ឆ្នាំង ៨​ប្រាសាទ ១០-​ខេត្ត​ពោធិ៍​សាត់​៧​ប្រាសាទ ១១-​ខេត្ត​កំពង់ស្ពឺ ៦​ប្រាសាទ ១២-​ខេត្តតាកែវ ៦៦​ប្រាសាទ ១៣-​ខេត្តកំពត ៨​ប្រាសាទ ១៤-​ខេត្តកណ្ដាល ៨​ប្រាសាទ ។ ដោយឡែក​យោង​តាម​wikipedia បាន​បង្ហាញ​ឈ្មោះ និង​ទីតាំង​ប្រាសាទបុរាណ​ខ្មែរ ៖

១) ប្រាសាទ​ស្ថិត​នៅ​ខេត្តសៀមរាប ៖ ប្រាសាទ​កណ្ដាល​ដុំ​ខាងជើង ប្រាសាទ​កន្សែង ប្រាសាទកី ប្រាសាទ​​កុដិ​គូរ ប្រាសាទ​កុ​ដ្តិ​ស្វរៈ ប្រាសាទ​កំពង់ក្ដី ប្រាសាទ​កំពង់ព្រះ ប្រាសាទ​ក្ដី​តា​គម ប្រាសាទ​ក្ដី​តា​គម​ធំ ប្រាសាទ​ក្ដឿង ប្រាសាទក្បាលរមាស ប្រាសាទ​ក្រវាន់ ប្រាសាទក្រហម ប្រាសាទក្រឡាញ់ ប្រាសាទ​​ក្រឡោងសង្កែ ប្រាសាទក្រោលគោ

ប្រាសាទ​ក្អែក​ទុំ ប្រាសាទខ្នារ ប្រាសាទ​ខ្ពប ប្រាសាទ​ខ្លា​គ្រហឹម ប្រាសាទគងភ្លុក ប្រាសាទ​គុក​ត្រពាំង​ល្ពៅ ប្រាសាទគោក​ចក​ប្រាសាទគោកចាន់ ប្រាសាទគោក​ប្រាសាទ ប្រាសាទគោកពោធិ៍ ប្រាសាទគោក​ព្រៃ​គូ ប្រាសាទគោកសំរោង ប្រាសាទគោក​ស្លា​កែ​ត ប្រាសាទ​គោក​អូរ​ជ្រុង ។

ប្រាសាទគោកឯត្បូង ប្រាសាទ​ចារ ប្រាសាទចេតិយ៍ ប្រាសាទចៅសាយទេវតា ប្រាសាទចៅស្រីវិបុល ប្រាសាទជីក្រែងខាងកើត​ប្រាសាទជីក្រែងខាងលិច ប្រាសាទជ្រៃ ប្រាសាទជ្រៃ​ខ្ញៀ​ន ប្រាសាទដុត​ស្ដេច​គំលង់ ប្រាសាទ​ដូន​ចាន់ ប្រាសាទដូនដៀវ ប្រាសាទ​ដំបង​ដែក ប្រាសាទដំបូកខ្ពស់ ប្រាសាទដំរីក្រាប ប្រាសាទ​តា​កៀវ ប្រាសាទតាកែវ

ប្រាសាទ​តាន​ប្រាសាទតាព្រហ្ម ប្រាសាទ​តា​ព្រួច ប្រាសាទ​តា​មា ប្រាសាទ​តា​មឿ​ន ប្រាសាទតាសោម ប្រាសាទ​តា​ស្រី ប្រាសាទ​តា​អាន ប្រាសាទ​តា​អុង ប្រាសាទ​តា​ឥន្ទ ប្រាសាទតុប​ប្រាសាទត្រពាំង​ក្រសាំង ប្រាសាទត្រពាំង​ខ្យង​ប្រាសាទ​ត្រពាំងចំបក់ ប្រាសាទ​ត្រពាំង​ទទឹងថ្ងៃ ប្រាសាទត្រពាំងផុង ប្រាសាទត្រមែង ប្រាសាទត្រាវ ប្រាសាទ​ត្រាំខ្នារ ។

ប្រាសាទថ្នល់ដាច់ ប្រាសាទ​ថ្ម​បាយក្អែក ប្រាសាទ​ទ ប្រាសាទទន្លេស្ងួត​ប្រាសាទ​ទម្រោប ប្រាសាទ​ទ័ព​ជ័យ ប្រាសាទ​ទេពប្រណម្យ ប្រាសាទធម្ម​នន្ត ប្រាសាទធ្នូ ប្រាសាទនាគព័ន្ធ ប្រាសាទបក្សីចាំក្រុង ប្រាសាទ​​​បង្កោង ប្រាសាទ​បង្កួយ​ខាងកើត

ប្រាសាទបន្ទាយក្តី ប្រាសាទបន្ទាយ​ធំ ប្រាសាទបន្ទាយព្រៃ ឬ​ប្រាសាទបន្ទាយ​ប្រី ប្រាសាទបន្ទាយសំរែ ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយអំពិល ប្រាសាទ​បាក់​រួ​ង ប្រាសាទបាគង ប្រាសាទ​បាត​ជុំ ប្រាសាទបាពួន

ឬ​ប្រាសាទ​បា​ភួ​ន ប្រាសាទបាយក្អែក​ប្រាសាទបាយ័ន ប្រាសាទប៉ាទ្រី ប្រាសាទបី​ប្រាសាទបឹងមាលា ឬ​ប្រាសាទបេង​មាលា ប្រាសាទបេង​ខាងជើង ប្រាសាទ​បេង​ខាងត្បូង ប្រាសាទ​ប្រ​ពី​ស ប្រាសាទប្រែរូប ប្រាសាទប្រាំ​ប្រាសាទផូងផាង ប្រាសាទ​ផ្លាង

ប្រាសាទ​ពង្រ​ប្រាសាទព្រៃ ប្រាសាទ​ព្រៃ​ក្មេង ប្រាសាទ​ព្រៃប្រាសាទ ប្រាសាទព្រៃផ្ដៅ​ប្រាសាទព្រៃមន្ទីរ ប្រាសាទ​ព្រះខ័ន​ប្រាសាទព្រះធាតុ​ខ្វា​យ ប្រាសាទ​ព្រះ​ប៉ា​លី​ឡៃ ឬ​ប្រាសាទ​ព្រះ​ប៉ា​លិ​ល័យ ។

ប្រាសាទ​ព្រះ​ផ្ទោ​រ​ប្រាសាទព្រះពិធូ ប្រាសាទព្រះលាន ប្រាសាទ​ព្រះ​ឥន្ទ​កោ​សី​យ៍ ប្រាសាទ​ភូមិ​ពោធិ៍ ប្រាសាទភ្នំកំបុត ប្រាសាទភ្នំ​ក្រវាន់ ប្រាសាទភ្នំក្រោម ប្រាសាទភ្នំបាខែង ប្រាសាទភ្នំ​បា​សិ​ទ្ឋ ប្រាសាទ​ភ្នំបូក ប្រាសាទ​មាន​ជ័យ ប្រាសាទមេបុណ្យខាងកើត ប្រាសាទមេបុណ្យខាងលិច ប្រាសាទ​រុន​ប្រាសាទ​រោង​ចិន ប្រាសាទរោងរ​មុង ប្រាសាទលាក់នាង

ប្រាសាទ​លិច​ប្រាសាទល្បើកព្រៃ ប្រាសាទល្បើករុន ប្រាសាទ​ល្បើក ប្រាសាទ​វត្ត​ខ្នារ ប្រាសាទវិមាន​អាកាស ប្រាសាទ​វៀន ប្រាសាទសង្កែ​ក្បាល​ក្របី ប្រាសាទ​សំពៅ ប្រាសាទស្នាយល្អ ប្រាសាទស្នួល ប្រាសាទ​​ស្ពាន​ទ្រុង ប្រាសាទ​ស្មាន​តេ​ង ប្រាសាទ​ស្រឡៅ ប្រាសាទ​ស្វាយ​ព្រាហ្មណ៍ ប្រាសាទ​ស្វាយ​លើ ប្រាសាទអកយំ​ប្រាសាទអង្គរវត្ត ប្រាសាទ​អូរ​ផ្អុង ប្រាសាទអូរយាង ប្រាសាទ​អ្នកតា ។

២)​ប្រាសាទ​ដែល​ស្ថិត​នៅ​ខេត្តបន្ទាយមានជ័យ ៖ ប្រាសាទកកោះ ប្រាសាទ​កង​វ៉ា ប្រាសាទ​ក្នាំ​ង​ខាងកើត ប្រាសាទ​ក្នាំ​ង​ខាងលិច ប្រាសាទ​ខ្ចាស់ ប្រាសាទ​ខ្ទុំ ប្រាសាទ​គុក​ត្បែង ប្រាសាទគោករមៀត ប្រាសាទ​គោកសេះ​ប្រាសាទចក ប្រាសាទ​ច​ន្លា​ស់​ដៃ

ប្រាសាទ​ចែង​ត្បួ​ង ប្រាសាទ​ចែង​បេង ប្រាសាទច្រនៀង ប្រាសាទ​​ដូន​ដុំ ប្រាសាទ​តា​ជោគ ប្រាសាទ​តា​ដោក ប្រាសាទតាតូច ប្រាសាទ​តា​ពោធិ៍ ប្រាសាទ​តា​សៀវ​ខាងកើត ប្រាសាទ​តា​សៀវ​ខាងលិច ប្រាសាទ​តា​ឯក ប្រាសាទថ្នល់ដាច់ ប្រាសាទ​ថ្មពួក ប្រាសាទទឹកជុំ ប្រាសាទ​ទ្រា​ប្រាសាទ ប្រាសាទធំ

ប្រាសាទ​បន្ទាត់​បោះ ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយ​ទ័ព ប្រាសាទបន្ទាយ​ព្រាវ ប្រាសាទព្រៃ​ស្នួល​ប្រាសាទព្រះស្រែ ប្រាសាទភៀសខាងកើត ប្រាសាទភៀស​ខាងលិច ប្រាសាទរលួស ប្រាសាទ​ល្បើក​ស្វាយ ប្រាសាទ​ល្បើក​អំពិល ប្រាសាទ​ស​ង្គា​ស

ប្រាសាទ​សំរោង ប្រាសាទ​ស្ដុក​កក់ ប្រាសាទស្ដៅ ប្រាសាទ​​ស្វាយចេក​ប្រាសាទអណ្ដែងធំ ប្រាសាទ​អណ្ដើក ប្រាសាទអំពិល​កោង ប្រាសាទបាគង ប្រាសាទ​ប្រាំ ប្រាសាទលលៃ (​ក្រុម​ប្រាសាទរលួស​) ប្រាសាទ​ព្រះ​គោ (​ក្រុម​ប្រាសាទរលួស​)។

៣) ប្រាសាទ​ដែល​ស្ថិត​នៅ​ខេត្តព្រះវិហារ ៖ ប្រាសាទ​កន្ទប់ ប្រាសាទ​កាត់ក្ដី ប្រាសាទ​កោះ​កេរ ប្រាសាទ​ក្រចាប់ ប្រាសាទ​ក្រពុំ​ឈូក ប្រាសាទ​ចិន ប្រាសាទ​ចិន​ចូល​កាស​កូ ប្រាសាទ​ជាន់​ស្រាំ ប្រាសាទដប់ ប្រាសាទដំរី ប្រាសាទ​ណ​ង​ឃូ ប្រាសាទ​តា​ប៉ា​ង​ប្រាសាទត្រពាំងក្រសាំងជ្រំ​ខាងកើត ប្រាសាទត្រពាំង​ខ្នារ​សែន​កែវ ប្រាសាទត្រពាំងគុក ប្រាសាទត្រពាំងពងទឹក ប្រាសាទត្រពាំងស្វាយ ប្រាសាទធំ​ប្រាសាទ​នាង​ខ្មៅ​ប្រាសាទបន្ទាយ​ពីរ​ជាន់ ប្រាសាទបន្ទាយ​យួន

ប្រាសាទបី ប្រាសាទ​ឈូក ប្រាសាទបឹង ប្រាសាទបឹង​ប៉ែន​ជុំ ប្រាសាទបឹង​ស្រែ​លិច ប្រាសាទប្រាំ​ប្រាសាទ​ព្រះខ័ន (​កំពង់ស្វាយ​) ប្រាសាទ​ព្រះ​ដំរី ប្រាសាទ​ព្រះ​ពល​ ប្រាសាទព្រះវិហារ​ ​ប្រាសាទព្រះស្ទឹង​ប្រាសាទ​​រើ​ល ប្រាសាទសង្កែ ប្រាសាទសំឡាញ ប្រាសាទ​ស្រែ​ប្រាសាទ ប្រាសាទគោក​បេង ប្រាសាទភ្នំ​ព្រ​លាន ប្រាសាទភ្នំព្រះ​លាន ប្រាសាទភ្នំម្រេច ប្រាសាទខ្នារ ប្រាសាទ​គោល។

៤) ប្រាសាទ​ដែល​ស្ថិត​នៅ​ខេត្តកំពង់ចាម ៖ ប្រាសាទ​គុក​ខ្វិត ប្រាសាទគុកព្រះធាតុ ប្រាសាទ​គុក​យាយ​ហម ប្រាសាទគុកអំពិលទ្វារ ប្រាសាទ​នគរ​បា​ជ័យ ប្រាសាទព្រៃ​គី ប្រាសាទព្រះធាតុ ប្រាសាទព្រះ​ធាតុ​ខ្នាយវាន ប្រាសាទព្រះធាតុតូច ប្រាសាទព្រះធាតុ​ត្រពាំង​ជ្រៃ ប្រាសាទព្រះធាតុធំ ប្រាសាទព្រះធាតុ​ទឹក​ឆា ប្រាសាទព្រះធាតុបារាយណ៍

ប្រាសាទព្រះធាតុព្រះស្រី ប្រាសាទព្រះធាតុ​សម្ដី ប្រាសាទព្រះធាតុ​ស្រម ប្រាសាទភូមិមៀន ប្រាសាទ​ភ្នំត្រប់ ប្រាសាទភ្នំធំ ប្រាសាទ​ភ្នំ​ជើងព្រៃ ប្រាសាទ​វត្ត​ប្រើ​សមាស ប្រាសាទ​វត្ត​ព្រះ​ធាតុ​ថ្មដា ប្រាសាទ​ស្រះ​ត្រប់ ប្រាសាទ​ហាន់ជ័យ ប្រាសាទ​គុក ប្រាសាទគុកតាព្រហ្ម ប្រាសាទគុក​ព្រីងជ្រុំ ប្រាសាទព្រះធាតុ​ខ្ញុំ ប្រាសាទ​ជើង​អង។

៥) ប្រាសាទ​នៅ​ខេត្តកំពង់ធំ ៖ ប្រាសាទឫស្សីរលាក ប្រាសាទអណ្ដែត ប្រាសាទសំបូរព្រៃគុក ប្រាសាទ​សំរោងព្រះធាតុ ប្រាសាទ​វាល​គុក​ក្លុ​ង ប្រាសាទ​របង​រមាស ប្រាសាទ​យាយ​ព័ន្ធ ប្រាសាទ​ស្រែ​ប្រាសាទ ប្រាសាទ​ស្រាយ​អៀ ប្រាសាទសិរីសាច

ប្រាសាទអំពិលរលំ ប្រាសាទភូមិប្រាសាទ ប្រាសាទ​អ្នកតា​ប៉ា​លោប ប្រាសាទ​បាកាន ស្រុក​កំពង់ស្វាយ ប្រាសាទបន្ទាយ​ស្ទោង ប្រាសាទ​ទ្វារ​ក្ដី ប្រាសាទត្រពាំង​ប្រើស ប្រាសាទត្នោតជុំ​ខាងជើង ប្រាសាទត្នោតជុំ​ខាងលិច ប្រាសាទ​ដើម​ចាន់ ប្រាសាទគុហនគរ ប្រាសាទ​គុក​នគរ ប្រាសាទ​គុក​បា​រែង​ចាស់។

៦) ប្រាសាទ​នៅ​ខេត្តឧត្តរមានជ័យ ៖ ប្រាសាទក្ដុល ប្រាសាទ​គុក ប្រាសាទ​គុប ប្រាសាទ​ច​ន្លា​ស់​ដៃ ប្រាសាទ​ដូនទា ប្រាសាទ​តា​ក្របី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទពងទឹក ប្រាសាទរវៀង ប្រាសាទ​លំ​ពូក ប្រាសាទ​ល្បើក ប្រាសាទ​សឹ​ង្ហ ប្រាសាទអំពិល។

៧) ប្រាសាទ​នៅ​ខេត្តបាត់ដំបង ៖ ប្រាសាទ​ស្នឹងខាងកើត ប្រាសាទស្នឹងខាងលិច ប្រាសាទ​ស្នឹង ប្រាសាទ​វត្តឯក​ភ្នំ ប្រាសាទ​រូង ប្រាសាទ​ភ្នំបាណន់ ប្រាសាទ​បាណ​ន់ ប្រាសាទ​បា​សែត ប្រាសាទ​ប​វេ​ល។

៨) ប្រាសាទ​​នៅ​ខេត្តព្រៃវែង ៖ ប្រាសាទ​ចុងស្រុក ប្រាសាទព្រះវិហារ​ចន្ទ្រ។ ៩) ប្រាសាទ​នៅ​ខេត្តកំពង់ឆ្នាំង ៖ ប្រាសាទ​ស​ខ្ល ប្រាសាទភ្នំពណ្ណរាយ ប្រាសាទភ្នំ​ជី​ដុះ ប្រាសាទភ្នំ​ទី​ពីរ ប្រាសាទព្រះស្រី ប្រាសាទតូច។

១០) ប្រាសាទ​នៅ​ខេត្តតាកែវ ៖ ប្រាសាទភ្នំដា ប្រាសាទ​អាស្រម​មហាឥសី ប្រាសាទ​បា​យង់​កោរ ប្រាសាទ​​​​ជប់​ពល ប្រាសាទតាព្រហ្ម ប្រាសាទនាងខ្មៅ ប្រាសាទភ្នំជីសូរ ប្រាសាទយាយពៅ ប្រាសាទ​យាស​ពាន …​។

១១) ប្រាសាទ​នៅ​ខេត្តក្រចេះ ៖ ប្រាសាទ​ល្បើក​ស្រុត ប្រាសាទព្រះធាតុខ្វាន់ពីរ ។ ១២) ប្រាសាទ​នៅ​ខេត្តស្ទឹងត្រែង ៖ ប្រាសាទ​ព្រះ​គោ។ និង​ ១៣) ប្រាសាទ​នៅ​ខេត្តកំពត ៖ ប្រាសាទ​​ភ្នំ​ខ្យង ប្រាសាទភ្នំ​ឈ្ងោក ប្រាសាទភ្នំ​ទទឹង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ