សូម​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម ក្រសួង​ធនធានទឹក​ក្រើនរំលឹក​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​នេះ ដើម្បី​ធានា​ការពារ​កុំអោយ​រងគ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ ។ ប្រភព​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៩ នេះ ជ្រលង​សម្ពាធ​ទាប​នៅ​តែ​បន្ត​អូស​បន្លាយ​កាត់​ពី​អាង​លើ​មេគង្គ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ហើយ​បន្តម​កលើ​ប្រទេស​កម្ពុជា​ដែល​នឹង​បង្ក​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន ។

បាតុភូត​នេះ​ធ្វើ​ឲ្យ​កម្ពុជា​បន្ត​ធ្លាក់​ភ្លៀង​រាយ​ប៉ាយ​ពេញ​ផ្ទៃ​ប្រទេស​ដូច​ជា ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង ក្រចេះ ព្រះ​វិហារ ស្ទឹង​ត្រែង មណ្ឌលគិរី កោះកុង និង​ខេត្ត​ព្រះ​សីហ​នុ មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ។ ចំណែក​ខេត្ត​ប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ និង​រតនគិរី មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។ ដោយ​ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ កណ្ដាល និង​រាជធានី​ភ្នំ​ពេ នឹង​បន្ត​ធ្លាក់​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​នឹង​ធ្វើ​ឲ្យ​មាន​បាតុភូត​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់​បន្ត​កើត​មាន​ផង​ដែរ ។

ដូច្នេះ​សូម​សាធារណជន មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ ខណៈ​លើ​ផ្ទៃសមុទ្រ​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៤ ខែសីហា និង​មាន​ខ្យល់​បោក​ខ្លាំង និង​មាន​រលក​ខ្ពស់​ក្នុង​នោះ​ស្ថាន ភាព​ទឹកទន្លេ​ក៏​ចាប់​បន្ត​ឡើង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្យាករណ៍​ឧតុនិយម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ