កម្លាំង​នគរបាល​ទាំងអស់​ត្រូវ​ប្រឹងប្រែង​បន្ថែម​ធ្វើ​យ៉ាងណា​រក្សា​អោយ​បាន​សុវត្ថិភាព​ក្នុង​មូលដ្ឋាន


តាកែវ ៖ ប្រកាស​តែងតាំង​ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ​ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​ខេត្តតាកែវ ជិត​២០០​នាក់ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយឯក ហាវ ចាន់​សិ​ទ្ធី អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួងមហាផ្ទៃ បាន​ជំរុញ​អោយ​ស្នងការ​នគរបាល​ខេត្តតាកែវ ។

លោក​ឧត្តមសេនីយទោ សុខ សំណាង ពី​និត្យ​ទៅ​លើ​មន្ត្រី​នគរបាល​ចាស់​ៗ​ដែល​មាន​ប្រ​វិត្ត​តស៊ូ​បម្រើ​ការងារ​ពី​មុន​មក ដើម្បី​ដំឡើង​ឋានន្តរសក្តិ​ជូន​ពួក​គាត់ ជា​ការ​លើកទឹកចិត្ត ព្រោះថា​ពី​មុន​ៗ​មក គឺ​មាន​តែ​ពួក​គាត់​ទាំងនេះ​ហើយ​ដែល​ជា​អ្នក​អនុវត្ត​ការងារ​ដែល​ថ្នាក់លើ​ដាក់​អោយ ។

លោក​ឧត្តមសេនីយឯក ហាវ ចាន់​សិ​ទ្ធី បាន​មាន​ប្រសាសន៍​បន្ត​ថា យើង​ជា​មន្ត្រី​នគរបាល​ត្រូវ​ប្រកាន់​ខ្ជ​ប់​លើ​វិន័យ​របស់​អង្គភាព ហើយ​ក្រុមប្រឹក្សាវិន័យ គឺ​ត្រូវ​តែ​អនុវត្តន៍ និង​តាម​មើល​ជា​ប្រចាំ​លើ​ការងារ​ល្មើស​វិន័យ​របស់​មន្ត្រី​នគរបាល​ណា​ដែល​បាន​ធ្វើ​ខុស ដូច្នេះ​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​បន្ត​អនុវត្តន៍ និង​គោរព​ទៅ​តាម​បញ្ជា​របស់​ថ្នាក់ដឹកនាំ និង​គោរព​ទៅ​តាម​វិន័យ​របស់​អង្គភាព ។

លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ​បាន​មាន​ប្រសាសន៍​លើកទឹកចិត្ត​ដល់​កងកម្លាំង​ទាំងអស់ ដែល​ទើបតែ​ទទួល​បាន​តួនាទី និង​ឋានន្តរសក្តិ​ថ្មី ដែល​ទទួល​បានការ​លើកទឹកចិត្ត​ពី​ថ្នាក់លើ ត្រូវ​តែ​បន្ត​អនុវត្តន៍​ការងារ​នេះ​អោយ​បាន​ល្អ​បន្ថែម​ទៀត ពិសេស​ត្រូវ​រក្សា​អោយ​បាន​នៅ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ខណៈ​ដែល​បច្ចុប្បន្ន​នេះ​មាន​ចំណុច​ពីរ​ធំ លើ​ការងារ​របស់​កងកម្លាំង គឺ​ការងារ​ចរាចរណ៍​ផ្លូវគោក និង​ការ​បង្ការ និង​បង្ក្រាប​ករណី​គ្រឿងញៀន ។
ដែល​ចំណុច​ទាំង​ពីរ​នេះ​បាន​នឹង​កំពុង​តែ​ក្លាយជា​បញ្ហា​ប្រឈម​ខ្លាំង ដូច្នេះ​កម្លាំង​នគរបាល ទាំងអស់​ត្រូវ​តែ​ប្រឹងប្រែង​បន្ថែម​ទៀត​ធ្វើ​យ៉ាងណា​រក្សារ​អោយ​បាន​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង គ្មាន​គ្រឿងញៀន គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ពោ​ពេញ​ទៅ​ដោយ​ប្រជាពលរដ្ឋ​ដែល​ចេះ​គោរព​ច្បាប់ ។
សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្ទេរ​ភារកិច្ច ផ្លាស់​ប្តូរ​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ​ថ្មី​នេះ​ដែរ​មាន​ប្រកាស​ចូល​ជា​ស្នងការ​រង​ខេត្តតាកែវ ចំនួន​៥​នាក់ និង​បំពាក់​ឋានន្តរសក្តិ​ចាប់ពី​ថ្នាក់​វរៈសេនីយឯក ចុះ​មក​ដល់​ថ្នាក់​ព្រិល​បាល​ឯក​ចំនួន​១៩៨​នាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ