តាម​២​ដង​ហើយ​ពេល​នេះ​កាំភ្លើង​ធំ Arsenal យក​បាន​ខ្សែការពារ Juventus បាត់


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal បាន​ទទួលយក Daniele Rugani មក​ពី​ក្លិប Juventus ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​រយៈពេល​២​ឆ្នាំ ។

ក្លិប​កាំភ្លើង​ធំ​បាន​ប្រមាញ់​យក​កីឡាករ​ខ្សែការពារ​រូប​នេះ​ដល់​ទៅ​២​ដង​មក​ហើយ រហូត​ទាល់តែ​បាន​កីឡាករ​រូប​នេះ​មក​លេង ខណៈ​ដែល​ពួក​គេ​កំពុង​តែ​មាន​ចំណុចខ្សោយ​នៅ​ផ្នែក​ការពារ​នៃ​ក្រុម​លើ​តារាង​។ តែ​ការ​មក​លេង​នេះ គឺ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ប៉ុណ្ណោះ​។

Arsenal ធ្លាប់​តាម​ចែចូវ Rugani កាលពី​ឆ្នាំ​២០១៥ និង ឆ្នាំ​២០១៨ ហើយ​នៅ​ពេល​នេះ លោក Raul Sanllehi បាន​សម្រេច​ក្តី​បំណង​របស់​ខ្លួន​ហើយ​។ ក្លិប​សេះបង្កង់​មិន​ហ៊ាន​សម្រេច​លក់​នៅ​ពេល​នេះ​ទេ ដោយសារ​តែ​គេ​យល់​ឃើញ​ថា ជើង​ខ្លាំង​នៅ​ក្នុង​ក្រុម​របស់​ខ្លួន Bonucci និង Chiellini មាន​អាយុ​ចាស់​ដែរ​ហើយ​។ គេ​ចង់​ទុក Rugani ឱ្យ​ស្នង​កន្លែង​។

ភ្នាក់ងារ​របស់ Rugani កាលពី​ឆ្នាំ​មុន​បាន​និយាយ​ថា​៖ «Rugani សុខ​សប្បាយ​ជា​ទេ ។ គេ​ពិតជា​សប្បាយចិត្ត​ណាស់ ។ Arsenal​? ពួក​គេ​មិន​បាន​បោះពាក្យ​ជា​ផ្លូវការ​ថា​ចង់បាន​ទេ តែ​គេ​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​។ ពួក​យើង​គោរព Juventus»​។ ក្រៅពី Rugani ក្លិប​កាំភ្លើង​ធំ ក៏​មាន​ចំណាប់អារម្មណ៍​ទៅ​លើ​កីឡាករ​របស់​ក្លិប​សេះបង្កង់ Juventus ម្នាក់​ទៀត​ដែរ ដែល​ម្នាក់​នោះ​គឺ Sami Khedira ៕

ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ