ខ្មែរ​ចេះ​សង់​ប្រាសាទ​តាំងពី​សតវត្សរ៍​ទី​២-៥


នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ ដែល​ជា​រាជធានី​ចាស់​មួយ​របស់​អាណាចក្រ​ហ្វូ​ណ​ន អ្នកស្រុក​បាន​រក​ឃើញ​នៅ​ឆ្នាំ​១៩៩៣ នូវ​ចិញ្ចៀន​មួយ​ចំនួន​ធ្វើ​អំពី​ស្ពាន់ និង​ប្រាក់ ដែល​លំអ​ដោយ​ក្បាច់​ជា​ប្រាសាទ ។

ឯកសារ​របស់​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ អធិប្បាយ​ថា ប្រសិនបើ​គេ​មើល​លក្ខណៈ​របស់​ប្រាសាទ​សិប្ប​និមិត្ត​ទាំងនោះ​វិញ គេ​ក៏​សង្កេត​ឃើញ​ថា មាន​លក្ខណៈ​ប្រហែល​នឹង​ប្រាសាទ​អាស្រម​មហាឥសី ដែល​ស្ថិត​ប្រមាណ​ជា​៣​គីឡូម៉ែត្រ ពី​ស្រុក​អង្គរបុរី ។ មាន​ន័យ​ថា ប្រាសាទ​ទាំងនោះ​ស្ថិត​ក្នុង​សម័យ​ហ្វូ​ណ​ន ដោយ​ឥត​សង្ស័យ ។ វត្តមាន​របស់បុរាណ​វត្ថុ​ទាំង នោះ​បាន​បង្ហាញ​ឲ្យ​ដឹង​នូវ​លក្ខណៈ​ពិតប្រាកដ​របស់​ប្រាង្គ​ប្រាសាទ​ក្នុង​សម័យ​ហ្វូ​ណ​ន​យ៉ាង​ជាក់ច្បាស់ ។

ផ្អែក​លើ​ចម្លាក់​ចិញ្ចៀន​ទាំង​ប៉ុន្មាន​នេះ គេ​ពុំ​ចាំបាច់​សង្ស័យ​ឡើយ ពោល​គឺ​បុព្វបុរស​ខ្មែរ​យើង​ចេះ​សាង​សង់​ប្រាសាទ​តាំងពី​សតវត្សរ៍​ទី​២​ដល់ទី​៥ រួច​ស្រេច​ទៅ​ហើយ ។ គ្រាន់តែ​ថា​ភាព​សម្បូ​ណ៍​បែប និង​ភាព​រីក​ចម្រើន​នៃ​សំណង់​ស្ថាបត្យកម្ម​ឥដ្ឋ​ទាំងនោះ វា​មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា​ខាងត្បូង​ប៉ុណ្ណោះ ។

ក្នុង​ចំណោម​ចម្លាក់​ប្រាសាទ នៅ​លើ​ចិញ្ចៀន​ស្ពាន់ និង​ប្រាក់ យើង​បានឃើញ​នៅ​លើ​ចិញ្ចៀន ខ្លះ​ចំនួន​ប្រាសាទ​មាន​ទៅ​ដល់​៥ ពោល​គឺ​មួយ ធំ​នៅ​ចំ​កណ្ដាល និង​បួន​ទៀត​នៅ​ជ្រុង នីមួយ​ៗ​នៃ​មុំ ។ ជា​ទូទៅ​ប្រាសាទ​នា​សម័យ​នោះ ច្រើន​តែ​ជា​ប្រាសាទ​ទោល មិនមែន​សាងសង់​ជា​ក្រុម​ទេ ។ ប្លង់​ប្រាសាទ​ទាំង​ពីរ​ប្រភេទ​នេះ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នា​សម័យ​ហ្វូ​ណ​ន ហើយ​ឆ្លុះ​ប​ញ្ជាំ​ង​ឲ្យ​ឃើញ​នូវ​កា​រវិ​វ​ឌ្ឍ​ផ្នែក​ស្ថាបត្យកម្ម​រួច​មក​ហើយ ពី​ប្រាសាទ​ទោល​ទៅ​ដល់​ក្រុម​ប្រាសាទ ដែល​មាន​លក្ខណៈ​សាំញ៉ាំ​គួរ​ឲ្យ​ចាប់អារម្មណ៍​។

ដោយសារ​តែ​ប្រការ​នេះ​ហើយ ទើប​យើង​ត្រូវ​តែ​ទទួលស្គាល់​ថា គឺ​ប្រាង្គ​ប្រាសាទ​នា​សម័យ​ហ្វូ​ណ​ន ដែល​បាន​ឲ្យ​កំណើត​ទៅ​ឲ្យ​ប្រាសាទ​នា​សម័យ​ចេ​ន​ឡា និង​ដើម​សម័យ​អង្គរ​យ៉ាង​ប្រាកដ ។

ក្នុង​ឯកសារ​ប្រវត្តិ​សិល្បៈ​ខ្មែរ របស់​លោក ប័ស​ស៊ឺ​លិ​យេ ឬ​ហ្គ្រោ​លី​យេ មិន​បាន​បញ្ជាក់​អំពី​វត្តមាន​របស់​ប្រាង្គ​ប្រាសាទខ្មែរ​នា​សម័យ​ហ្វូ​ណ​ន ឬ​នគរ​ភ្នំ​ទេ ដោយសារ​គ្មាន​ភស្ដុ​តាង​ជាក់ស្ដែង ។ នា​ដើម​សតវត្សរ៍​ទី​២១​នេះ បើសិនជា​យោង​ទៅ​លើ​របកគំហើញ​រូបចម្លាក់​ប្រាសាទ​ទាំងនោះ យើង​អាច​និយាយ​បាន​ថា ខ្មែរ​បាន​ចេះ​សាងសង់​ប្រាសាទ​រួច​មក​ហើយ​មុន​សតវត្ស​ទី​៦ និង​៧ ។

ហេតុនេះ​នា​ដើម​សម័យ​ហ្វូ​ណ​ន មិនមែន​ខ្មែរ​មិន​ទាន់​ចេះ​សាងសង់​ប្រាង្គ​ប្រាសាទ​តាម​លំនាំ​នៃ​លោក​ធាតុ​​វិទ្យា​ឥណ្ឌា ដើម្បី​តម្កល់​ព្រះ​ទេវរូប​ជាទី​គោរព​សក្ការៈ​របស់​ខ្លួន​នោះ​ទេ ទោះបីជា បូជនីយដ្ឋាន​ទាំង​នោះ​ត្រូវ​បាន​ដួល​រលំ ឬ​ត្រូវ​បាន​បាត់បង់​អស់​ក្ដី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ