​ដ្បិតតែ​ក្មួយ​ៗ​បាន​ប្រឡង​ជាប់​ចូល​ក្នុង​ក្រប​ខណ្ឌ​នគរបាល​ពិតមែន ក៏​ប៉ុន្តែ​​…


ខេត្តកំពង់ឆ្នាំង ៖ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​គោរព​បទបញ្ជាផ្ទៃក្នុង ដើម្បី​ទទួល​បានការ​តាំង​ស៊ុប​ក្នុង​ក្រប​ខណ្ឌនគរបាល​ជាតិ ខេត្តកំពង់ឆ្នាំង ។ លោកសន្តិ​បណ្ឌិត ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​នេះ​ថា​៖ ​«ថ្វី​ដ្បិតតែ​ក្មួយ​ៗ​បាន​ប្រឡង​ជាប់ ចូល​ក្នុង​ក្រប​ខណ្ឌ​នគរបាល​ពិតមែន ក៏​ប៉ុន្តែ​ក្មួយ​ៗ នៅ​មិន​ទាន់​តាំងស៊ប់​ជា​កងកម្លាំង​នគរបាល​ជាតិ​នៅ​ឡើយ​ទេ លុះត្រា​ណា​តែ​ក្មួយ​ៗ ឆ្លងកាត់​ការ​ប្រឡង​នៅ​សាលា​នេះ​ជាប់​ទៀត ទើប​អាច​តាំងស៊ប់ ជា​កង​កម្លាំង​នគរបាល​ជាតិ​បាន​» ។ មាន​ប្រសា​សន៍​បែប​នេះ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន ដល់​សិស្ស​នាយ​នគរបាល នាយ​នគរបាល​រង នៅ​សាលា​ភូមិភាគ​6 ខេត្តកំពង់ឆ្នាំង ​កាលពី​​ព្រឹក​ថ្ងៃ​ទី​០១ ​សីហា​ ។

​លោក​សន្តិ​បណ្ឌិតបាន​បន្ត​ថា​ ក្នុង​អាណត្តិ​ទី​៤នេះ ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ បាន​យកចិត្តទុកដាក់​ធ្វើ​កំណែទម្រង់ លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កងកម្លាំងប្រដាប់អាវុធ ដើម្បី​ធានា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​ស​វត្ថិ​ភាព​ភូមិ​ឃុំ ដោយ​បាន​ជ្រើសរើស កងកម្លាំង​ចូល​ថ្មី ដើម្បី​បំពេញ​បង្គ្រប់​បន្ថែម លើ​កងកម្លាំង​ដែល​បាន​ចូល​និវត្តន៍ ។ កងកម្លាំង​ថ្មី ដែល​បាន​ជ្រើសរើស ដោយ​ការ​ប្រឡង​នេះ ត្រូវ​បាន​បញ្ជូន​មក សិក្សា​រៀនសូត្រ បណ្ដុះបណ្ដាល យក​ជំនាញ​បឋម នៅ​សាលា​ជា​មុន​សិន ទើប​អាច​តាំងស៊ប់​ក្នុង​ក្រប​ខណ្ឌ​នគរបាល​ជាតិ​បាន​។

ការ​ដែល​តម្រូវ​ឱ្យ​ពួក​ក្មួយ​ដែល​បាន​ប្រឡង​ជាប់ ចូល​មក​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ក្នុង​ពេល​នេះ​ ក៏​ព្រោះ​តែ​ពួក​ក្មួយ​គ្រាន់តែ​ជា​ជន​ស៊ី​វិល មិន​ទាន់​បាន​យល់​អំពី​ច្បាប់អំពី​លក្ខន្តិកៈកងកម្លាំង​នគរបាល ការ​ប្រើ ប្រាស់​ប្រដាប់​អាវុធ និងលំ​ហាត់​របៀប​ជាដើម ។ នៅ​ក្នុង​សាលា​នា​ពេល​នេះ ក្មួយ​ៗ គ្រាន់តែ​ជា​សិស្ស​នាយ នាយ​នគរបាល​តែ​ប៉ុណ្ណោះ លុះត្រា ក្មួយ​ៗ ខិតខំ​រៀនសូត្រ និង​ប្រឡង​ជាប់ ទើប ក្មួយ​ៗ​អាច​តាំង​ស៊ុប ក្នុង​ក្រប​ខ​ណ្ឌ័​នគរបាល​ជាតិ​បាន ។​ជា​ចុង​ក្រោយ សូម​ក្មួយ​ៗ​យកចិតទុកដាក់​រឿ​ន​សូត្រ គោរព​វិន័យ និង​បទបញ្ជាផ្ទៃក្នុង​សាលា ដើម្បី​ប្រឡង​ជាប់​ចូល​ក្នុង​ក្រប​ខ​ណ្ឌ័​នគរបាល​ជាតិ ប្រកបដោយ​គុណភាព ពេល​ត្រឡប់​ទៅ​អង្គភាព​ដើម​វិញ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​វរសេនីយ៍ឯក តុង អាន នាយក​សាលា​នគរបាល​ជាតិ​ភូមិភាគ៦បានរាយ​ការណ៍​ថា​ វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ពេល​នេះ ​គឺជា​សិស្ស​ជំនាន់​ទី​១៣ លើក​ទី៣​ ដែល​មាន​ចំនួន​សិស្ស​ចំនួន​១៤០ នាក់ មក​ពី​បណ្ដា​អង្គភាព​របស់​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ ។ ​វគ្គ​បណ្តាល នេះ​មាន​រយៈ​ពេល៤​ខែ ស្មើនឹង​ចំនួន​៧៩០ម៉ោង ដោយ​សិក្សា​លើ មុខ​វិជ្ជាជីវៈ ជា​ច្រើន​ក្នុង​នោះ ​មាន​បទបញ្ជា ផ្ទៃក្នុងលក្ខន្តិកៈ​នៃ​មន្ត្រី​នគរបាល​, លំ​ហាត់​របៀប​, ក្បាច់​គុណ​,​និង​ការ​ប្រើប្រាស់​អាវុធ​ជាដើម ​។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ