មជ្ឈមណ្ឌល​វះកាត់​បេះដូង​ទី​២​សម្រាប់​កុមារ​ចាប់​ដំណើរ​ពី​​ថ្ងៃនេះ


រាជធានី​ភ្នំពេញ​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១​​ សីហា ​នេះ ​ព្រះករុណា​ព្រះបាទ​សម្តេច​បរមនាថ ​នរោត្តម សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះ​បន្ទូល​ថា «​ព្រះ​អង្គ​សូម​សម្តែង​​អំណរ​គុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ស្វី​ស ដោយបាន​ខិតខំ​ដើម្បី​អភិវឌ្ឍ​វិស័យ​សុខាភិបាល​លើកកម្ពស់​សុខុ​មាលភាព​ តាម​រយៈ​កសាង​អគារគន្ធបុប្ផា ​នេះ​ប្រើ​ប្រាស់ សម្រាប់​ព្យាបាល​កុមារ នៅ​ទូ​ទាំង​ព្រះរាជាណា
ចក្រ​​កម្ពុជា​ដោយ​ឥត​គិតថ្លៃ​ ។

ព្រះករុណា​ ព្រះមហាក្សត្រ​ បាន​មាន​បន្ទូល​ទៀត​ថា​ សកម្មភាព​នេះ​ស​​បញ្ជាក់​ឲ្យ​ឃើញ​ថា មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ជួយ​ព្យាបាល​ដល់​កុមារ​កម្ពុជា​ជិត​៣០​ឆ្នាំ​កន្លង​មកនេះ​។​ ព្រះ​អង្គ​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋា ភិបាល​កម្ពុជា ​មាន​សម្តេច​តេ​ជោ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​ សែន​ប្រធាន​កាក​បាទក្រហម​កម្ពុជា​, ​រដ្ឋាភិបាល​ស្វី​ស​ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា លោក វេជ្ជបណ្ឌិត​ប៊េ​ត រី​ឆ្នី​(Beat Richner) ​និង​សប្បុរស​ជនជាតិ​និង​អន្តរជាតិ​ផង​ដែរ ​។

ព្រះករុណា ​ព្រះមហាក្សត្រ​ បាន​មាន​បន្ទូល​ទៀត​ថា ​តាម​រយៈ​សហគមន៍​ជាតិ​ និង​អន្តរជាតិ​គ្រប់​មជ្ឈដ្ឋាន​វិស័យ​សុខា​នៅ​កម្ពុជា​ត្រូវ​បាន​ស្តារ​ឡើង​វិញ​នៅ​គ្រប់កន្លែង​។​ ក្នុង​សម្តេចព្រះ​បរម​រតន​កោដ្ឋ​បាន​និង​សម្តេចម៉ែ​បាន ផ្តល់​ដី​ជូន​លោកវេជ្ជបណ្ឌិត​ប៊េ​តរី​ឆ្នី​(Beat Richner)​សាងសង់​មន្ទីរពេទ្យ​ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​ ។ ព្រះករុណា​ព្រះមហាក្សត្រ​ បាន​មាន​បន្ទូល​ទៀត​ថា​នៅ​ក្នុង​ឆ្នាំ​២០១៨​ សម្តេចម៉ែ​និង​ព្រះ​អង្គ​ផ្ទាល់​បាន​ព្រះ​រាជទាន​ព្រះរាជ​ទ្រព្យ​ជា​ថវិកា​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ដល់​ការ​សាងសង់​អគារ​ដែល​ដាក់​សម្ពោធ​នៅ​ថ្ងៃ​ទី​១​ខែសីហា​នេះ ​។​

ព្រះករុណា​ព្រះមហាក្សត្រ​មាន​បន្ទូល​ថា ស​ម្តេច​តេ​ជោ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​ដី​មួយ​កន្លែង​នៅ​ខេត្តសៀមរាប​ ក្នុង​ការ​សាងសង់​មន្ទីរ​គន្ធ​បុប្ ផា​និង​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជា​ច្រើន​លាន​ដុល្លារ​។ ព្រះ ករុណា​ព្រះមហាក្សត្រ ​បាន​មាន​បន្ទូល​ទៀត​ថា​ សកម្មភាព​ខាង​លើក​នេះ​ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ចំពោះ​កុមារ ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​ទៅ​ថ្ងៃ​មុខ ​។ ​នៅ​ក្នុង​ពេល​យាង​ចូលរួម​ពិធី​ព្រះ​មហាក្សត្រី ព្រះ​មាតា​ជាតិខ្មែរ​នរោត្តម មុនិនាថ សីហ​នុ​បាន​ព្រះ​រាជទាន​ថវិកា​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​ព្រះករុណា​ព្រះ​រាជទាន​ថវិកា​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ ចំពោះ​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល​បាន​ថ្លែង​ថា ​អគារ​ថ្មី​នេះ​មាន​កម្ពស់​៣​ជាន់​មាន​គ្រែ​ចំនួន​១៧០​គ្រែ ការ​សាងសង់​ចំណាយ​ប្រមាណ​៤​លាន​៥​សែន​ដុល្លារ​អា​មេ​រិ​ក​ និង​ចំណាយ​៣​លាន​៥​សែន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​បំពាក់​បរិក្ខា​ជា​ជំនួយ​មូលនិធិ​គន្ធ​បុប្ផា​និង​រួម​មាន​ព្រះ​រាជទាន​១​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ផង​ដែរ ​។ លោក ម៉​ម ប៊ុ​ន​ហេង​បន្ត​ថា​អគារ​វះកាត់​បេះដូង​នេះ​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃស្អែក​(​ថ្ងៃ​ទី​២​សីហា​) ​តទៅ ហើយ​ក្នុង​១​ឆ្នាំ​ការ​វះកាត់​បេះដូង​កុមារ បាន​ប្រមាណ​១​ពាន់​នាក់ រួម​ជាមួយ​មជ្ឈមណ្ឌល​វះកាត់​បេះដូង​ទី​១​នៅ​ខេត្តសៀមរាប​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០១១​។

អគារ​ថ្មី​នេះ​ដែល​សម្ពោធ​នេះ​នៅ​ជាន់​ផ្ទាល់​ដី​មាន​បន្ទប់វះកាត់​ធំ​ចំនួន​៣ ក្នុង​នោះ​មាន​បន្ទប់វះកាត់​បេះដូង​១ ,​បន្ទប់វះកាត់​ខួរក្បាល​និង​ប្រព័ន្ធ​ប្រសាទ​១,​បន្ទប់វះកាត់​ឆ្អឹង​១ បន្ទប់សង្គ្រោះបន្ទាន់​កម្រិត​ខ្ពស់​ក្រោយ​វះកាត់​បេះដូង​១(​មាន​គ្រែ​១០)​។​ជាន់​ទី​១​មាន​បន្ទប់សង្គ្រោះបន្ទាន់​កម្រិត​ខ្ពស់​សម្រាប់​កុមារ​(PICU)​ចំនួន​មួយ​,​បន្ទប់សង្គ្រោះបន្ទាន់​សម្រាប់​ទារក​(NICU)​មួយ​ដែល​មាន​គ្រែ​សរុប​៤០​គ្រែ​។​ជាន់​ទី​២​និង​ទី​៣​ជា​បន្ទប់​សម្រាក​ព្យាបាល​កុមារ​ទូទៅ​មាន​គ្រៃ​១២០​គ្រែ ​។

លោក ម៉​ម ប៊ុ​ន​ហេង បាន​សំដែង​ក្តី​សង្ឃឹមថា​មជ្ឈមណ្ឌល​វះកាត់​បេះដូង​ទី​២​នេះ​នឹង​ឆ្លើយ​តប​ចាំបាច់ ដើម្បី​ព្យាបាល​កុមារ​តូច​ៗ​ដែល​មាន​បញ្ហា​បេះដូង​តាំងពី​កំណើត​ជាង​៤​ពាន់​នាក់ កំពុង​រង់ចាំ​ការ​វះកាត់​កែតម្រូវ​ជា​រៀង​រាល​ឆ្នាំ ហើយ​ដែល​មាន​ជាង​៨០%​នៃ​ករណី​ទាំងនេះ​ពួក​គេ​អាច​នឹង​មានជីវិត​រស់នៅ​ដូច​កុមារ​ធម្មតា​ក្រោយ​ការ​វះកាត់​ទទួល​បាន​ជោគជ័យ​។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ