ព្រឹត្តិការណ៍​ប្រដាល់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​ជុំ​ទី​2 ​ចាប់ផ្ដើម​នៅ​ថ្ងៃនេះ​ស្អែកហើយ


រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​ដែល​មាន ឈ្មោះ​ថា «​កម្ពុជា សង្វៀន​គុន​ខ្មែរ​ជុំ​ទី​២» នឹង​ចាប់ផ្ដើម​បើក​ការ​ប្រកួត​ជា​ផ្លូវការ​នៅ​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣ សីហា ដោយ​មានការ​ចាក់​ផ្សាយ​នៅ​លើ​បណ្ដាញ​ទូរទស្សន៍​ចំនួន​៣​គឺ​CNC,CTN​និង​My TV ។ ការ​ប្រកួត​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកួត​ជុំ​ទី​១​ទើបតែ​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​។

សម្រាប់​សមាសភាព​កីឡាករ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ចំនួន​៤​រូប​គឺ កីឡាករ វ៉ា​ន់ វឿ​ន កីឡាករ សូត្រ ខេ​វិ​ន កីឡាករ ពុទ្ធ សំបូរ និង​កីឡាករ លន បញ្ញា​។

ចំណែក​​កីឡាករ​ថៃ​ក៏​មាន​ចំនួន​៤​រូប​ដែរ​មាន​ដូច​ជា កីឡាករ វ៉ា​ត់ ឆា​រ៉ា​ក់​ដេ​ត កីឡាករ​ដាវ​វី​សេត កីឡាករ លីង លំ និង​កីឡាករ​សិល្បៈ​ថៃ ។ ការ​ប្រកួត​ធ្វើ​ឡើង​តាម​រូបមន្ត​ចាស់​ដដែល​គឺ​ចម្រាញ់​យក​តែ​៤​នាក់​ប៉ុណ្ណោះ​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​ពី​លេខ​១​ដល់​លេខ​៤ ។

អ្នក​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១​ទើប​មានឱកាស​ឡើង​ទៅ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​ជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា ជាមួយ​កីឡាករ ម៉ឺន មេ​ឃា ដែល​កំពុង​រង់ចាំ ។ ចំពោះ​សមាសភាព​កីឡាករ​ដែល​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ស​ប្ដា​ហ៍​នេះ​មាន​កីឡាករ ពុទ្ធ សំបូរ មក​ពី​ក្លិ​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ សិល្បៈ​ថៃ មក់​វី​មួយ​ថៃ ខណៈ​កីឡាករ វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​​ជាមួយ​កីឡាករ​ថៃ លីង​លំ ប៉​.​យុទ្ធភូមិ​។

រីឯ​គូ​ប្រ​កូត​មិត្តភាព​វិញ​មាន​កីឡាករ សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ កីឡាករ​អុីរ៉​ង់​ឈ្មោះ ​Younes Teymour​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម និង​កីឡាករ សា​រឿ​ន ទិ​ត្យ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ កីឡាករ សេក គឹ​ម​អាន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ