តោះ​មក​ដឹង​តិច​មើល​ប្រវត្តិ​«​វត្ត​ដំរី​.​ស​»​មាន​អាយុកាល​ជាង​២០០​ឆ្នាំ


ខេត្តបាត់ដំបង ៖ ប្រវត្តិ​«វត្ត​ដំរី​.​ស» មានឈ្មោះ​ជា​ផ្លូវការ វត្ត​ស្វេត​ឆ័​ត្រ​កញ្ជោ​ជ័យ (​ហៅ​វត្ត​ដំរី​.​ស​) ស្ថិត​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង មាន​របង​ខាងកើត​ទល់​នឹង​របង​សារមន្ទីរ​ខេត្ត ខាងត្បូង​ទល់​ផ្លូវ​សួនច្បារ ខាងលិច​ទល់​ផ្លូវ​លេខ​៣ ខាងជើង​ទល់​នឹង​សាលាក្រុង​បាត់ដំបង មាន​បណ្តោយ​ប្រវែង​២៦៦​ម៉ែត្រ ទទឹង​ប្រវែង​១៣០​ម៉ែត្រ មាន​ផ្ទៃដី​ទំហំ​៣៤៥៨០​ម៉ែត្រការ៉េ បានក​កើតឡើង​នៅ​ឆ្នាំ​១៧៩៣ ដែល​ក្នុង​នោះ​មាន​ព្រះ​ភិក្ខុសង្ឃ​មួយ​អង្គ បាន​និមន្ត​មក​ពី​ធ្វើ​ធុតង្គ​រុក្ខមូល ចេះ​ធ្វើ​វិបស្សនា​កម្មដ្ឋាន ពុទ្ធបរិស័ទ មាន​សទ្ធា​ជ្រះថ្លា និមន្ត​មក​ធ្វើ​ជា​គ្រូបង្រៀន​សមាធិ ដោយ​បាន​ជ្រើសរើស​យក​ដី​ព្រៃ​រោង​ចង​ដំរី សម្រាប់​ធ្វើ​ចម្បាំង​របស់​ចៅហ្វាយខេត្ត ដែល​សម័យ​បុរាណ​បាន​បោះបង់​ចោល​ធ្វើ​ជា​កន្លែង​អប់រំ​សមាធិ ។

ក្រោយ​ៗ​មក កន្លែង​នោះ​បាន​ក្លាយទៅជា​អាស្រម និង​ស្វេ​ត្រ​ឆ័​ត្រ​កញ្ជោ​ជ័យ ហៅ​ដំរី​.​ស រហូត​ដល់​សព្វថ្ងៃ ដោយ​ផ្អែក​តាម​រោង​ឈ្មោះ​ចង​ដំរី​នេះឯង ។ មុន​ឆ្នាំ​១៩៧៥ គឺ​តាំងពី​ឆ្នាំ​១៧៥៣​មក បាន​ដូរ​ឈ្មោះ​ពី​សាលា​សមាធិ មក​ជា​អាស្រម និង​មក​ជា​វត្ត​ស្វេត​ឆ័​ត្រ​កញ្ជោ​ជ័យ ហៅ​ដំរី​ស មាន​ព្រះ​ភិក្ខុសង្ឃ​មួយ​អង្គ​ទៀត មិន​ចាំ​ព្រះ​នាម ដែល​ពុទ្ធបរិស័ទ​បាន​ហៅ​ថា​លោកតា​យក្ស ធ្វើ​ជា​ចៅអធិការ​បន្ត​ពី​ព្រះ​អង្គ​មុន​ៗ លោក​បាន​បំផុស ពុទ្ធបរិស័ទ​ឲ្យ​កែ​សាលាឆាន់ តូប​ដូនជី តាជី មក​ជា​កុដិ​សម្រាប់​ព្រះសង្ឃ​គង់នៅ​មួយ​ចំនួន ជីក​ស្រះ​ធ្វើ​ជា​សាលា​ទឹក​ចុះ​ទៅ​ក្នុង​ស្ទឹង​សង្កែ សម្រាប់​ព្រះ​អង្គ​ចុះ​ទៅ​ស្រង់ទឹក​មាន​ភាព​ងាយស្រួល ដោយ​បរិវេណ​កាលនោះ​វត្ត​ដំរី​.​ស​នៅ​ជាប់មាត់​ស្ទឹង​សង្កែ​សព្វថ្ងៃ​នេះឯង ហើយ​បច្ចុប្បន្ន​បាន​ក្លាយទៅជា​សារមន្ទីរ និង​ផ្លូវថ្នល់​លេខ​១​តាម​មាត់​ស្ទឹង​នេះ ។

ព្រះ​អង្គ​បាន​បំផុស​ពុទ្ធបរិស័ទ សាងសង់​រោង ឧបោសថកម្ម និង​អូស​ទាញ​ចៅហ្វាយខេត្ត​លោកកថា​ថន​ឈុំ និង​ជំទាវ​អ៊ឹ​ង កសាង​ព្រះ​វិហារ​នៅ​ឆ្នាំ​១៩០៤ ហើយ​បាន​កាត់​ឫស​សី​ម៉ា​សម្ពោ​​ធ​ឆ្លង​រួច​ដោយ​លោក​ទាំង​ពីរ​នេះ​ផង​ដែរ (​ក្នុង​សម័យ​សៀម​គ្រប់គ្រង​)​។

មក​ដល់​ឆ្នាំ​១៩២២ បន្ទាប់​ពី​ចៅអធិការ​មុន​បាន​សុគត​ទៅ ព្រះ​ចៅអធិការ​ព្រះ​នាម ម៉​ម បាន​ឡើង​ជំនួស​ព្រះ​អង្គ​បាន​សាងសង់​កុដិ​មួយ​ខ្នង​ប្រក់​ក្បឿង សាលាឆាន់​នៅ​ចំ​ពីមុខ​វិហារ​មួយ​ខ្នង និង​ចេតិយ​មួយ​ចំនួន លុះដល់​ក្នុង​ឆ្នាំ​១៩៣៦ ព្រះ​អង្គ​ព្រះ​នាម​ទ្រា បន្ត​កសាង​កុដិ​មួយ​ខ្នង​ប្រក់​ក្បឿង​មួយ​ខ្នង​ទៀត និង​បាន​អូស​ទាញ​សាលាឆាន់​មក​នៅ​ពីក្រោយ​ព្រះ​វិហារ​វិញ​ម្តង (​ព្រះ​អង្គ​ក៏​វិកល​ច​រឹក​ទៅ​) លុះដល់​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៧៥ គ្រូ​ចៅអធិការ​ព្រះ​នាម​យឹ​ម ឌុ​ល អាចារ្យ​គណៈកម្មការ​ឈ្មោះ​ថឺ យ៉ា​ន់ បាន​កសាង​ប្រាង្គ កុដិ ចេតិយ និង​សាលា​បាលី ពុទ្ធ​បឋម​សិក្សា បង្គន់​អនាម័យ ឈាបនដ្ឋាន លុះ​ចូល​ដល់​ក្នុង​សម័យ​ប៉ុ​ល ពត ព្រះសង្ឃ​ត្រូវ​គេ​ផ្សឹក ទី​វត្ត​អារាម​យក​ធ្វើ​ជាទី​កន្លែង​អប់រំ​កែប្រែ ព្រះ​វិហារ ធ្វើ​ជា​កន្លែង​ចិញ្ចឹម​ជ្រូក កុដិ​ធ្វើ​ជា​ផ្ទះ​កងទ័ព ព្រះ​ពុទ្ធរូប​ត្រូវ​បាន​គេ​កម្ទេច​ចោល ។

លុះដល់​ឆ្នាំ​១៩៧៩ បន្ទាប់​ពី​បាន​រំដោះ​ដោយ​ទង់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា (​បច្ចុប្បន្ន​គណបក្ស​ប្រជាជន​) មាន​ព្រះ​ចៅអធិការ​បណ្តោះអាសន្ន​ដំបូង​ព្រះ​នាម​យឹ​ម យោន បាន​ចលនា​ពុទ្ធបរិស័ទ កាប់​ឆ្ការព្រៃ បោសសំអាត​ទីធ្លា​វត្ត​បន្ត​រហូត​ដល់​ឆ្នាំ​១៩៨៦ ព្រះ​ចៅអធិការ​ព្រះ​នាម​អឿ លឿម ហៅ​តិ​ប អាចារ្យ​លីវ ហ៊ុយ អាចារ្យ​ទេព សា គណៈកម្មការ និង​ចាស់​ៗ​ជា​ច្រើន​ទៀត​បាន​រៀបចំ​កសាង​កុដិ​ថ្ម​២​ជាន់ ២​ខ្នង និង​១​ជាន់​១​ខ្នង សាលាឆាន់​ធំ​ធ្វើ​ឡើង​វិញ​មួយ​ខ្នង ​ឈាបនដ្ឋាន​មួយ​កន្លែង​ ចេតិយ ជួសជុល​សាលា​បាលី​មួយ​ខ្នង រោង​ដូនជី តាជី មាន​៧​បន្ទប់ ១​ខ្នង ខ្លោងទ្វារ​ធ្វើ​ថ្មី​ទាំង​៤​ទិស ជួសជុល​របង​មួយ​ជុំ​វត្ត សាលា​ពុទ្ធិ​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ​សាខា​ខេត្តបាត់ដំបង ដែល​ត្រូវ​បាន​ចំណាយធនធាន​ថវិកា​របស់​សម្តេច​ជា ស៊ី​ម និង​លោក​ប្រាជ្ញ ចន្ទ អតីត​អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​ពុទ្ធបរិស័ទ សប្បុរសជន ក្នុង​-​ក្រៅ​ស្រុក​បន្ត​កសាង​ថែរក្សា​រហូត​ដល់​សព្វ​ថ្ងៃនេះ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ