ជនជាតិ​ចិន​ទាំង​អស់នេះ ហើយ​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​ទៀត


ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ​ដឹកនាំ​ដោយ​កម្លាំង​លោក ជា គឹ​ម សាន ស្នងការ​រង​ទទួល​ផែន​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត និង​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ លោក រៀម ច័ន្ទ​ម្នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ជនជាតិ​ចិន និង​អ្នកលេង​ចំនួន​៧​នាក់ ។

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។ លោក​ឧត្ដមសេនីយ៍ត្រី ជា គឹ​ម​សាន ស្នងការ​រង ទទួល​ផែន​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​នេះ​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក រៀម ច័ន្ទ​ម្នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ឈាន​ដល់​ធ្វើការ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ភេទ​ប្រុស ជនជាតិ​ចិន រួម​នឹង​វត្ថុ​តាង​មាន​ដូច​ជា កុំព្យូទ័រ​យួរដៃ​ចំនួន​០៥​គ្រឿង​-​ទូរស័ព្ទ​ដៃ​ចំនួន​១៥​គ្រឿង​-​ម៉ូដឹម wifi ចំនួន​០៣-​ស៊ី​មកា​ត មួយ​ចំនួន រួម​នឹង​វត្ថុ​តាង​សម្ភារៈ​មួយ​ចំនួន​ទៀត បញ្ជូន​មក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត ។

លោក​បញ្ជាក់​ថា ជនសង្ស័យ​(​ជនជាតិ​ចិន​ទាំង​០៧​នាក់​)​មាន​ដូច​ខាងក្រោម​ទី​១-​ឈ្មោះ ZHU QINZE ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EG៥១៣៩៣០៦ ។ ទី​២-​ឈ្មោះ NIU WENPENG ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EG៦៨៤៦៦១៦ ។ ទី​៣-​ឈ្មោះ FENG GUIWEI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EG៣០០៩០៩៦ ។ ទី​៤-​ឈ្មោះ HU JIASONG ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន​កាន់​លិខិតឆ្លងដែន​លេខ EG៤២៥១២៨៤ ។ ទី​៥-​ឈ្មោះ WU ZHAN ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EF៩៤១៣៩៨២ ។ ទី​៦-​ឈ្មោះ GUO YONGQIANG ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន​មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ។ និង​ទី​៧-​ឈ្មោះ OU KUNPING ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៧​នាក់​កំពុង​សាកសួរ​នៅ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ឱ្យ​ចាត់ការ​តាម​ផ្លូវ​នីតិវិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ