ភ្លៀង​ធ្លាក់​ខ្លាំង រលក​សមុទ្រ​ក៏បោក​ធំ​ៗ…​សូម​ប្រយ័ត្ន​ពី​សុវត្ថិភាព


ខេត្តព្រះសីហនុ-ព្រៃនប់ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ​នារសៀលថ្ងៃទី​០២ សីហា នេះ​ ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​​លាយ​ឡំ​​​ទៅដោយខ្យល់​បក់បោក​ និង​ធ្វើ​​​ឱ្យ​​​រលក​សមុទ្រ​មានសភាព​​ធំៗ​បោក​​ខ្លាំង​ផងដែរ ​ដែល​សភាព​បែន​នេះ មិនគួរ​មានមនុស្ស​ទៅ​លេងទឹកក្បែរៗ​ទេ ដើម្បី​ការពារ​គ្រោះថ្នាក់ណាមួយ ​ដែលអាច​នឹង​កើត​មាន​ឡើង ។

​​សេចក្តីរាយការណ៍បន្តថា ​ដោយឡែក នៅឯ​ស្រុក​ព្រៃ​នប់វិញ ​ក៏មាន​អាកាសធាតុ​​មាន​សភាព​អាបអ់ួរ​​ដូចគ្នា​​ ហើយ​​ក៏មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផងដែរ ។ សូមរំលឹកថា ក្រសួង​ធនធានទឹកបាន​ក្រើនរំលឹក​ឱ្យប្រជា​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​បាតុភូត​ផ្គរ ​រន្ទះ និង​ខ្យល់​កន្ត្រាក់ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​នេះ ដើម្បី​ធានា​ការពារ ​កុំឱ្យរងគ្រោះថ្នាក់​ណាមួយ​កើតឡើង​ ។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​០៤ ​សីហា ឆ្នាំ​២០១៩ នេះ ជ្រលង​សម្ពាធ​ទាប​នៅ​តែ​បន្ត​អូស​បន្លាយ​កាត់​ពី​អាង​លើ​មេគង្គ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ហើយ​បន្តម​កលើ​ប្រទេស​កម្ពុជា ​ដែល​នឹង​បង្ក​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន ។

បាតុភូត​នេះ​ ធ្វើ​ឲ្យ​កម្ពុជា​បន្ត​ធ្លាក់​ភ្លៀង​រាយ​ប៉ាយ​ពេញ​ផ្ទៃ​ប្រទេស​ដូច​ជា ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង ក្រចេះ ព្រះ​វិហារ ស្ទឹង​ត្រែង មណ្ឌលគិរី កោះកុង និង​ខេត្ត​ព្រះ​សីហ​នុ មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ។ ចំណែក​ខេត្ត​ប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយ​មាន​ជ័យ ឧត្តរ​មានជ័យ និង​រតនគិរី មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។ ដោយ​ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ កណ្ដាល និង​រាជធានី​ភ្នំ​ពេ នឹង​បន្ត​ធ្លាក់​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​នឹង​ធ្វើ​ឲ្យ​មាន​បាតុភូត​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់​បន្ត​កើត​មាន​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ