ចុង​ក្រោយ​លាភ រ​ដ្ឋា រក​គន្លឹះ​វាយ​ចូល​សារ​​ជា​ថ្មី​ម្តង​ហើយ​ម្តងទៀត រហូត​គេ​ប្រកាស​​ឲ្យ​ឈ្នះ


រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា បរាជ័យ​ការ​ប្រកួត​កាលពី​រដូវ​កាល​មុន កីឡាករ លាភ រដ្ឋ បាន​ត្រឡប់​មក​ឡើង​ប្រកួត​ជា​ថ្មី​ភ្លាម​នៅ​ប៉ុស្តិ៍​លេខ​៥ ដោយ​លោក​បាន​បង្ហាញ​សាច់ដុំ​ឱ្យ​មហាជន​បានឃើញ​ម្ដងទៀត កាលពី​៣ សីហា​។ លោក​ដណ្ដើម​បាន​កៅអី​ក្នុង​វគ្គ​១៦​នាក់ ដោយ​ជ័យ​ជម្នះ​លើក​នេះ ធ្វើ​ឱ្យ​គេ​មាន​សង្ឃឹម​ម្ដងទៀត ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា ឈាន​ដល់​វគ្គ​ណា​នៅឡើយ​។

បង្គោល​ក្រហម កីឡាករ លាភ រ​ដ្ឋា​មក​ពី​ក្លិប ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ ត្រូវ​គេ​ឃើញ​ប៉ះ​ជាមួយ​កីឡាករ អេ​លី​ត សាន់ មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ​។ បើ​និយាយ​ទៅ​១​គូ​នេះ សុទ្ធតែ​ជា​អ្នក​ធ្លាប់​កាន់​ពាន​ជើងឯក​។ ម្ល៉ោះហើយ​បើ​អ្នក​ណា​ចាញ់​ពិតជា​ខ្ទាត​ឱកាស​យ៉ាង​ស្តាយ​ជាទី​បំផុត អ្នកគាំទ្រ​ស្រប​ថា ការ​ប្រកួត​ជ្រើសរើស​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ បាន​ក្លាយជា​គូ​តាមដាន​ខ្លាំង​របស់​អ្នក​មក​ទស្សនា ខណៈ​ដែល​អ្នក​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​បន្ត ឯ​អ្នក​ចាញ់​គឺ​បាត់​ឱកាស​។

ងាក​មក​ការ​ប្រយុទ្ធ​ចាប់ពី​ទឹក​ទី​១ មក​ឃើញ​ថា វ៉ៃ​គ្នា​តទៅ​តម​ក​មិន​មាន​អ្នក​ណា​លើ​អ្នក​ណា​ឡើយ​។​ចូល​មក​ទឹក​ទី​២ ឃើញ​ថា អេ​លី​ត វាយបក​ឲ​រ​ដ្ឋា​ស្ទើរ​ទប់​ជំហរ​មិន​បាន ដោយសារ​ចំ​ទិស​ដៅ​ល្អ​ធ្វើ​ឲ្យ​ទប់​មិន​ចង់បាន​។ លុះ​ក្រោយមករ​ដ្ឋា​បាន​វាយ​សន្ធាប់​ទៅ​វិញ​ចំ​គោលដៅ​ម្តង​។

លុះដល់​ទឹក​ចុង​ក្រោយ​លាភ រ​ដ្ឋា បាន​រក​គន្លឹះ​វាយ​ចូល​សារ​ជា​ថ្មី​ម្តង​ហើយ​ម្តងទៀត កែង​ផង ម៉ាត់​ផង អុក​ផង យ៉ាង​ចាស់ដៃ ព្រោះតែ​វាយ​ដល់​កន្លែង​បាន​ពិន្ទុ​ក្រោម​ការ​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​វិនាទី ចុង​ក្រោយ​​គេ​ប្រកាស​ឲ្យ​រ​ដ្ឋា ឈ្នះ ដោយ​ការ​ឈ្នះ​នេះ​គឺ​ប្រផិតប្រផើយ​បំផុត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ