សូម​បងប្អូន​ប្រយ័ត្ន​! កម្ពុជា​កំពុង​រង​សម្ភា​ធ​ព្យុះ​ទី​៧ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​១០​សីហា​នេះ


រាជធានី​ភ្នំពេញ ៖ បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បា​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៤ ខែសីហា ដល់​ថ្ងៃ​ទី​១០ ខែសីហា ប្រទេស​កម្ពុជា​បាន​កំពុង​រង​សម្ពាធ​ទាប​ពី​ព្យុះ​ទី​៧ ទើប​ធ្វើ​ឲ្យ​បណ្តា​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា តាម​ការ​តាមដាន​ជា​ប្រចាំ​នូវ​កា​រវិ​វត្ត​នៃ​អាកាសធាតុ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​យើង​បាន និង​កំពុង​ស្ថិត​ក្នុង​តំបន់​នៃ​សម្ពាធ​ទាប​មាន​ជា​អាទិ៍ ៖​ជ្រលង​សម្ពាធ​ទាប (ITCZ) ដែល​លាតសន្ធឹង​ក្នុង​ទឹកដី​ថៃ ឡាវ និង​វៀតណាម ភ្ជាប់​នឹង​ព្យុះ​ទី ៧ ដែល​បាន​រលាយខ្លួន​នៅ​ថ្ងៃនេះ ។ ហើយ​ព្យុះ​ទី​៨ ឈ្មោះ ហ្វ្រ​ង់​ស៊ី​ស​ភូ ដែល​ស្ថិត​ឆ្ងាយ​ក្នុង​មហាសមុទ្រ​នៅឡើយ ។ តែ​ព្យុះ​នេះ​មិន​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​យើង​ទេ ដោយ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​កូរ៉េ ។

ប្រភព​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ខាងកើត​ហ្វី​លី​ពី​ន​នឹង​កកើត​ព្យុះ​មួយទៀត​ទី ៩ ឈ្មោះ ឡេ​ឌី​ម៉ា ដែល​អាច​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា ។ ទន្ទឹម​នោះ​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​នៅ​បន្ត​បក់​ខ្លាំង​មក​លើ​កម្ពុជា ពិសេស​នៅ​ភាគ​ខាងក្រោម ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​លក្ខណៈ​ដូច​បាន​រៀបរាប់​ខាងលើ​នឹង​ធ្វើ​ឲ្យ ៖ បណ្តា​ខេត្ត​ជាប់​សមុទ្រ ភ្លៀង​នៅ​បន្ត​ធ្លាក់​ក្នុង​បរិមាណ​ពី​តិច​ទៅ​ខ្លាំង ។ បណ្ដា​ខេត្ត​មាន ៖ កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កណ្តាល មណ្ឌលគិរី និង​រាជធានី​ភ្នំពេញ ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។ បណ្ដា​ខេត្ត​មាន ៖​ព្រៃវែង ស្វាយ​រៀង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹង​ត្រែង រតនគិរី និង​ព្រះ​វិហារ ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។ ចាប់ពី​ថ្ងៃ​ទី​៤ -៨ ខែសីហា បណ្តា​ខេត្ត​មាន​, ប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយ​មាន​ជ័យ និង​ឧត្តរមានជ័យ នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។ តែ​ចាប់ពី​ថ្ងៃ​ទី​៨ -១០ ខែសីហា ទៅ​កម្រិត​ទឹកភ្លៀង​នឹង​អាច​កើនឡើង​ពី​មធ្យម​ទៅ​បង្គរ ។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ឥទ្ធិពល​នៃ​ល្បឿន​ខ្យល់​ខ្លាំង​ក្នុង​កម្រិត​ពី​១៥-២០​ម៉ែត្រ ក្នុង​មួយ​វិនាទី ។ រលក​សមុទ្រ​ធំ​ដែល​កម្ពស់​អាច​ពី​១-២​ម៉ែត្រ ។ ជំនន់​ទឹកភ្លៀង ពិសេស​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ និង​កំណាត់​ផ្លូវជាតិ​លេខ​៤ ៕ កែសម្រួល​ដោយ ៖ សុ​ឃ​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្យាករណ៍​ឧតុនិយម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ