ពិត​មែន! បុរស​​តែងតែ​ធ្វើ​រឿង​ទាំង​​នេះ​ដាក់​​​អ្នក បញ្ជាក់ថា​​ស្រឡាញ់​អ្នក​អស់​​មួយ​ជីវិត


បុរស​ម្នាក់​ៗ​តែងតែមាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន​ក្នុង​ការ​បង្ហាញ​ប្រាប់​ដល់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ និង​យកចិត្តទុកដាក់ ប៉ុន្តែ​បើសិនជា​គាត់​កំពុង​តែ​ធ្វើ​រឿង​ទាំងអស់​ដូច​ខាងក្រោម​នេះ ចូរ​កុំ​បោះបង់​គាត់​ចោល​ឲ្យ​សោះ ព្រោះ​គាត់​កំពុង​តែ​ស្រឡាញ់​អ្នក​ខ្លាំង ហើយ​ជា​រៀង​រហូត​ទៀត​ផង​។

១- គាត់​ខិតខំ​តស៊ូ​ដើម្បី​ថែរក្សា​ចំណងស្នេហា​មួយ​នេះ
២- គាត់​ខិតខំ​ព្យាយាម​យល់​អំពី​អ្នក​គ្រប់យ៉ាង
៣- គាត់​ទទួលស្គាល់​នូវ​ភាព​ទន់ខ្សោយ​របស់​អ្នក
៤- គាត់​អត់ឱន​ឲ្យ​អ្នក​ទោះបីជា​ពិបាក​យ៉ាងណា​ក៏​ដោយ
៥- គាត់​ជឿជាក់​លើ​អ្នក
៦- អ្នកជា​អតិ​ភាព​ចំបង​បំផុត​សម្រាប់​គាត់
៧- គាត់​ស្មោះត្រង់​ចំពោះ​អ្នក
៨- គាត់​ស្តាប់​នូវ​រឿង​គ្រប់យ៉ាង​ដែល​អ្នក​និយាយ

៩- គាត់​ជា​មនុស្ស​ដែល​តែងតែ​ការពារ​អ្នក​ជាប់​ជា​និច្ច
១០- គាត់​បើក​ចិត្ត​ទូលាយ​នូវ​រឿង​គ្រប់យ៉ាង​ឲ្យ​អ្នកដឹង
១១- គាត់​ធ្វើ​ល្អ​ចំពោះ​អ្នក
១២- គាត់​ធ្វើ​ឲ្យ​អ្នក​សើច​សប្បាយ​បាន
១៣- គាត់​រក្សា​ការ​សន្យា​របស់​គាត់​ជាមួយ​អ្នក
១៤- គាត់​សម្គាល់ និង​មើល​អ្នកជា​និច្ច​ទោះបីជា​មាន​មនុស្ស​ច្រើន​នៅ​ជុំវិញ​ខ្លួន​អ្នក​ក៏​ដោយ
១៥- គាត់​ចង់​ថើប កាន់​ដៃ និង​ថ្នាក់ថ្នម​អ្នក​តែ​ម្នាក់​គត់
១៦- គាត់​និយាយ​សរសើ និង​គោរព​អ្នក
១៧ គាត់​បង្ហាញ និង​ប្រាប់​អ្នក​ថា គាត់​ពិតជា​ស្រឡាញ់​អ្នក​មែន

លើក​ក្រោយ នៅ​ពេល​អ្នក​ជួប​គាត់ ចូរ​អោប​គាត់ និង​ប្រាប់​គាត់​ថា គាត់​ពិតជា​ធ្វើ​ល្អ​ចំពោះ​ស្នេហា​នេះ​មែន​។ នៅ​ពេល​អ្នក​មើលឃើញ​ទ​ង្វើ​រដែ​ល​ខាង​ប្រុស​ធ្វើ​បែប​នេះ​ជាមួយ​អ្នក​ហើយ អ្នក​នឹង​អាច​សម្គាល់​ដឹង​ថា ចំណងស្នេហា​អ្នក​កាន់តែ​រឹង​មាំ​ជាង​មុន​មិន​ខាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ