នេះ​គ្រាន់តែ​ដើមខែ​សីហា​នេះ​ទេ ស្លាប់​មនុស្ស​ដល់​ទៅ​៦​នាក់


ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ដើមខែ​សីហា​មាន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​ចំនួន​៦​នាក់ និង​របួសធ្ងន់​ម្នាក់ ក្នុង​ខេត្តបន្ទាយមានជ័យ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៩ ។

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​យ៉ែ​ត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​១១​នាទី​យប់ ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៥ ខាងលិច​ផ្សារ​តាន​ង ស្ថិត​នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង ។

សេចក្តីរាយការណ៍​បាន​បន្ត របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ ឆូ​យ ម៉ុ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ បាន​បើកបរ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​មក​ដល់​ចំណុច​កើតហេតុ ត្រូវ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ បើក​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ពី​លិចទៅ​កើត​កៀរ បណ្តាល​ដួល​ម៉ូតូ​ជន​រង​គ្រោះ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត ។

រថយន្ត​ក្រោយ​ពី​បង្កហេតុ អ្នក​បើក​គេចខ្លួន​បាត់​ស្រមោល ។ ចំពោះ​សព​ជន​រង​គ្រោះ ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​ធ្វើការ​វាស់វែង និង​ត្រួតពិនិត្យ​រួច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ