មក​ដឹង​ពលរដ្ឋ​កែបច្នៃ​ឧបករណ៍​សម្រាប់​នេសាទ​…ពេលទឹកសមុទ្រ​​នាច


ខេត្ត​កែប ៖ ប្រជាពលរដ្ឋ​មួយ​ភាគ​នៅ​ខេត្ត​កែប ​ដែល​ប្រឈម​នឹង​ភាព​ក្រីក្រ មិន​មាន​លទ្ធភាព​ទិញ​ទូក​សម្រាប់​ធ្វើការ​នេសាទ​នៅ​សមុទ្រ ​បានពួក​គាត់​បាន​ងាក​មក​ច្នៃ​ធ្វើ​ឧបករណ៍​ម្យ៉ាង ដោយ​អ្នកខ្លះ​យក​កាំបិត​កាយ​ដី​រក​ងាវ អ្នកខ្លះ​យក​ស្លាបព្រា​បាយ​ជីកដី អ្នកខ្លះ​ទៀត​ធ្វើ​រនាស់ដែក​ខ្វារ​ដី និង​ពលរដ្ឋ​ខ្លះ​ទៀត​ចង​ដែក​អូស​ចុះ​អូស​ឡើង​នៅ​ពេល​ទឹកសមុទ្រ​នាច​ម្ដង​ៗ ។

ការ​ប្រើ​ឧបករណ៍​ជា​លក្ខណៈ​ច្នៃ​បែប​នេះ អាចប៉ះ​ងាវ​នៅ​ក្នុង​ដី​បាតសមុទ្រ ។ បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ ម៉​ម វឿ​ន អាយុ​៥៣​ឆាំ្ន នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ និយាយ​ថា ពលរដ្ឋ​ដែល​នាំ​គ្នា​មក​ជីកដី និង​យក​ដែក​ចង​អូស​ក្នុង​សមុទ្រ​សុទ្ធតែ​អ្នក​ក្រីក្រ​ដែល​គ្មាន​ទូក ។ ការ​អូស​ដែក​នេះ​ត្រូវ​សង្កត់​ឲ្យ​ធ្ងន់​បន្តិច​ទើប​អាច​ប៉ះ​ងាវ ហើយ​អ្នក​អូស​ក៏​ត្រូវ​ឈប់​រើស​ងាវ​សិន​ដែរ ។ ចំណែក​អ្នក​ជីក និង​អ្នក​កាយ​ដី​បើ​ប៉ះ​ងាវ​ត្រូវ​រើស​យក​ដែរ ។

អ្នក​ភូមិ​ភ្នំ​លាវ​និយាយ​ទៀត​ថា ពេល​ទឹកនាច ម្ដង​ៗ​អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​ចុះ​មក​សមុទ្រ​អស់ ហើយ​ខំ​ស្វែងរក​គ្រឿង​សមុទ្រ​ក្នុង​ម្នាក់​ៗ​រកបាន​ពី​២​ទៅ​៥​គីឡូក្រាម ។ និយាយ​ដោយឡែក ងាវ នេះ ​លក់​ឲ្យ​ទៅ​អ្នក​ទទួល​ទិញ​នៅ​កែប បាន​តែ​៣​ពាន់​រៀល​ទេ​ក្នុង​១​គីឡូក្រាម ហើយ​លក់​បន្ត​ឲ្យភ្ញៀវ​ងាវ​១​គីឡូក្រាម​បាន​៨​ពាន់​ទៅ​១​មឺ​ុ​ន​រៀល ។

គេ​បាន​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​នៅ​ខេត្តកែប មិន​មាន​លទ្ធភាព​ទិញ​ទូក​ធ្វើ​នេសាទ​បាន ពួក​គាត់​តែងតែ​ដើរ​រក​ក្ដាមថ្ម​នៅ​ក្នុង​ព្រៃកោង​កាង ឬ​ដើរ​រក​គ្រឿង​សមុទ្រ​ផ្សេង​ៗ​ទៀតតាម​លទ្ធភាព​ដែល​ពួក​គាត់​រកបាន គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ