ឱ​ក សុគន្ធ​កញ្ញា បង្ហាញ​តម្រុយ​ពពោះ​កូន​ដំបូង


រាជធានី​ភ្នំពេញ ៖ កំពូល​តារាចម្រៀង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហាញ​តម្រុយ​នៃ​ការ​ពពោះ​កូន​ដំបូង​របស់​ខ្លួន បន្ទាប់​ពី​បាន​រៀប​ការ​ជាមួយ​ប្អូនប្រុស​ថៅកែ​ហង្ស​មាស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ខណៈ​ពេល​ដែល​ដំណឹង​ពី​ការ​ពពោះ​របស់​នាង​នា​ពេល​នេះ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រិ​យ​មិត្ត​គាំទ្រ​។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា​បណ្តាញ IG បានឃើញ​ឱ​ក សុគន្ធ​កញ្ញា បង្ហោះ​រូបភាព​ពពោះ​ជាមួយ​សារ​ថា ពួក​យើង​កំពុង​រង់ចាំ​ការ​មក​ដល់​របស់​គាត់ we are waiting for you baby​។ តាម​រយៈ​សារ​មួយ​នេះ ពិតជា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា តារាចម្រៀង​រូប​នេះ ពិតជា​មាន​ផ្ទៃពោះ​កូន​ដំបូង បើ​ទោះបីជា​នាង​មិន​បាន​បញ្ជាក់​ពី​ការ​ពពោះ​ប៉ុន្មាន​ខែ​ក៏​ដោយ ហើយ​ការ​មាន​ផ្ទៃពោះ​របស់​នាង​នា​ពេល​នេះ គឺជា​ការ​សម្រេច​នូវ​បំណង​របស់​នាង និង​ស្វាមី​ដែល​ចង់បាន​ផង​ដែរ​។

ឱ​ក សុគន្ធ​កញ្ញា ត្រូវ​បាន​គេ​ដឹង​ថា នាង​នឹង​ស្វាមី​បាន​យល់​ស្របគ្នា​ពី​ការ​ចង់បាន​កូន​ឆាប់​នេះ ដោយសារ​វ័យ​របស់​នាង​កាន់តែ​ច្រើន ដោយ​មិន​មានការ​បារម្ភ​ពី​ការ​បាត់បង់​នូវ​ប្រជាប្រិយភាព​នោះ​ឡើយ បើ​ទោះបី​ជា​បច្ចុប្បន្ន​នាង​នៅ​តែ​រក្សា​តំណែង​ជួរ​មុខជា​តារាចម្រៀង​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ​។

យ៉ាងណា​ក៏​ដោយ ទាំង ឱ​ក សុគន្ធ​កញ្ញា និង​ស្វាមី​លោក អ៊ឹ​ង សុខ​លី បាន​បង្ហាញ​នូវ​ការ​សប្បាយ​រីករាយ​ដូច​គ្នា នៅ​ពេល​ដែល​ពួក​គេ​បាន​ទទួល​ចំណងដៃ​កូន​លើក​ដំបូង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ដែល​បាន​ប្រារព្ធ​ឡើង​យ៉ាង​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​កាលពី​ពេល​ថ្មី​នេះ​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី ឱ​ក សុគន្ធ​កញ្ញា បាន​ប្រកាស​ពី​ការ​ពពោះ​កូន​ដំបូង​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ គេ​សង្កេត​ឃើញ​មាន​បណ្តា​អ្នកគាំទ្រ​ជា​ច្រើន​រូប ជា​ពិសេស​អ្នកសិល្បៈ​ដូច​គ្នា​បាន​សម្តែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង និង​បាន​ជូនពរ​ឲ្យ​តារា​រូប​នេះ មាន​សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន​នៅ​ក្នុង​ផ្ទៃ​។

កំពូល​តារាចម្រៀង​ជួរ​មុខ ឱ​ក សុ​គ​ន្ថ​កញ្ញា បាន​បញ្ចប់​ភាព​នៅ​លីវ ដោយ​សម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​​ប្អូនប្រុស​ថៅកែ​ហង្ស​មាស លោក អ៊ឹ​ង សុខ​លី កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ។ សម្រាប់​ពិធី​មង្គលការ​របស់​ឱ​ក សុគន្ធ​កញ្ញា មាន​អ្នកគាំទ្រ​ជា​ច្រើន​បាន​សម្តែង​ការ​សាទរ និង​កោតសរសើរ​រូប​នាង​យ៉ាង​ខ្លាំង​ដែល​មានសំណាង​ជួបនឹង​មនុស្ស​ល្អ ស័ក្ដិសម ចាប់ដៃ​ដើរ​ផ្លូវ​រួម​គ្នា បើ​ទោះបីជា​អាយុ​របស់​អ្នក​ទាំង​ពីរ​ហាក់​មាន​ភាព​ជ្រេ​បន្តិច​ក្តី​។

មង្គលការ​របស់ ឱ​ក សុគន្ធ​កញ្ញា បាន​កើត​មាន​ឡើង បន្ទាប់​ពី​នាង​បាន​ភ្ជាប់ពាក្យ​កាលពី​ខែឧសភា ឆ្នាំ​២០១៧ ហើយ​តារា​រូប​នេះ​ពិតជា​បាន​រក្សា​ការ​សន្យា​ពិតមែន​ថា ខ្លួន​នឹង​រៀប​ការ​មិន​ឲ្យ​លើស​អាយុ​៣២​ឆ្នាំ​ឡើយ​ដូចដែល​ធ្លាប់​លើក​ឡើង ខណៈ​ពេល​នេះ​តារា​រូប​នេះ​ស្ថិត​ក្នុង​វ័យ​៣១​ឆ្នាំ​នៅឡើយ​។

យ៉ាងណា​ក៏​ដោយ​គេ​រំពឹង​ថា ចំណងដៃ​កូន​លើក​ដំបូង​របស់ ឱ​ក សុគន្ធ​កញ្ញា ដែល​នឹង​ចាប់កំណើត​ឃើញ​ពន្លឺ​ថ្ងៃ​នា​ពេល​ខាង​មុខ​នេះ នឹង​រឹតតែ​ធ្វើ​ឲ្យ​ចំណងអាពាហ៍ពិពាហ៍​របស់​នាង និង​ស្វាមី​កាន់តែ​មាន​ភាព​ផ្អែម​ល្ហែម និង​មាន​ភាពរឹងមាំ​ថែម​មួ​យក​ម្រឹត​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ