អាថ៌​កំ​បា​ងំ​ដំណេក និង​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ពិភពលោក


លោក Josh Davis ដែល​ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​មួយ​រូប​ធ្លាប់​បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ម៉ោង​៤​ព្រឹក គឺជា​ពេល​ដែល​មនុស្ស​មាន​ប្រសិទ្ធិ​ភាព​ការងារ​ខ្ពស់​ជាងគេ ព្រោះ​អ្នក​មិន​ត្រូវ​បាន​រំខាន​ដោយសារ​អ៊ីមែល ការ​ទូរស័ព្ទ ។

មនុស្ស​ជា​ច្រើន​បាន​សាកល្បង ប៉ុន្តែ​លទ្ធផល​ភាគច្រើន គឺ​ចេញ​មក​អវិជ្ជមាន​ទៅ​វិញ បើ ទោះជា​មាន​មនុស្ស​ជោគជ័យ​ជា​ច្រើន​ផ្តល់​យោបល់​ឲ្យ​ធ្វើ​ដូច្នេះ ។ ប្រាកដ​ណាស់ Sallie Krawcheck ដែល​ជា​សហ​ស្ថាបនិក​របស់ Ellevest, Indra Nooyi ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន និង​លោក Tim Cook ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple សុទ្ធតែ​ជា​អ្នក​ដែល​ក្រោកពីដំណេក​នៅ​ម៉ោង​៤​ព្រឹក និង​៣ និង​៤៥​នាទី​ព្រឹក ។

អ្នក​ត្រូវ​ចង​ចាំ​ថា ការ​ក្រោម​ពី​ដំណេក​ពី​ព្រឹក​ព្រលឹម​មាន​ប្រសិទ្ធិ​ភាព​សម្រាប់​តែ​អ្នក​ដែល​តែងតែ​ក្រោកពីដំណេក​ពី​ព្រឹក​ព្រលឹម​តាំងពី​ដើម​តែ​ប៉ុណ្ណោះ ។ មនុស្ស​ម្នាក់​ៗ​មាន​ទម្លាប់​ខុស​ៗ​គ្នា ប៉ុន្តែ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក និង​បង្កើន​អត្រា​ជោគជ័យ គឺ​មាន​ដូច​ខាងក្រោម​៖

១. ដំណេក​ឲ្យ​បាន​យ៉ាងតិច​៨​ម៉ោង

លោក Daniel Gartenberg ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​សិក្សា​ពី​ការ​គេង​បាន​ផ្តល់​យោបល់​ឲ្យ​មនុស្ស​គ្រប់​រូប​ចូល​ដំណេក​ឲ្យ​បាន​៨​ម៉ោង​កន្លះ ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​ដល់​ចំណុចកំពូល ។ ដូច្នេះ​ការ​ក្រោកពីដំណេក​ពី​ព្រលឹម និង​មិន​មាន​ប្រសិទ្ធិ​ភាព​ទេ ប្រសិនបើ​វា​ធ្វើ​ឲ្យ​អ្នក​ចូល​ដំណេក​មិន​គ្រប់គ្រាន់ ។

២. កំណត់​ម៉ោង​ចូល​ដំណេក​ឲ្យ​បាន​ច្បាស់លាស់

ប្រសិនបើ​អ្នកមាន​ទម្លាប់​ចូល​ដំណេក​៤​ម៉ោង​ជា​រៀងរាល់ថ្ងៃ ហើយ​អ្នក​នៅ​តែ​មាន​កម្លាំង​ធ្វើការ​នោះ​អ្នក​មិន​ចាំបាច់​ធ្វើការ​ផ្លាស់​ប្តូរ​ទេ ។ ការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ Harvard កាលពី​ឆ្នាំ​២០១៧ បាន​ប្រទះ​ឃើញ​ថា ការ​ចូល​ដំណេក​លឿន ឬ​ក្រោកពីដំណេក​ពី​ព្រលឹម មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់ គឺ​ការ​ចូល​ដំណេក និង​ក្រោក​តាម​ទម្លាប់ ។

៣. កុំ​ក្រោក​ហើយ​គេង​វិញ

អ្នក​ប្រហែលជា​មានបទពិសោធន៍​ត្រូវ​បាន​ដាស់​ដោយ​នាឡិកា ឬ​ទូរស័ព្ទ​ហើយ តែ​សម្រេចចិត្ត​ចូល​គេង​វិញ ។ ប៉ុន្តែ​វា​ជា​ទម្លាប់​មិនល្អ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ឆាប់​ហត់ ។ ប្រសិនបើ​អ្នក​ត្រូវ​បាន​ដាស់​ឲ្យ​ភ្ញាក់​ពី​ដំណេក​ហើយ អ្នក​គួរតែ​ក្រោក​ពី​គ្រែ​គេង ព្រោះ​ការ​គេង​ទៅ​វិញ​១០​នាទី ឬ​១៥​នាទី​ក៏​មិន​ជួយ​ឲ្យ​អ្នកមាន​កម្លាំង​ជាង​មុន​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ