មិនដឹង​ជា​ប្រញាប់​ទៅ​ណា ចិន​ម្នាក់​នេះ​លេង​មួយ​ប្រាវ​បះជើង​ផ្អើល​ឈុ​ល


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បាន​ប្រយ័ត្ន​នោះ​ទេ​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​ក្រឡាប់​ផ្ញា​រ​ជើង​ម្ខាង​ឡើង​លើ​ខូចខាត​បាក់​ទ្រូងផ្លូវ​អស់​មួយ​កង់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​7​នឹង​30​នាទី​យប់ ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​289 នៅ​ចំណុច​មុខ​នឹង​ផ្សារ​ទួល​គោក ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

សាក្សី​ដែល​ឃើញ​ហេតុ​ការ​ណ៌​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ស៊ី​នី​កា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AO-1058 បើកបរ​បើកបរ​តាម​បណ្តោយ​ផ្លូវ​289​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​មិនដឹង​ថា ជា​ជនជាតិ​ចិន​នោះ​គាត់​ទើបតែ​ចេញ​មកពីណា​នោះ​ទេ បានជា​បើករថយន្ត​បង្ក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​រួច​ក៏​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង​រថយន្ត​មួយ​ម្ខាង​ឡើង​លើ​សំណាងល្អ​ហើយ​ដែល​មិន​មាន​អ្នក​រងគ្រោះថ្នាក់​គ្រាន់តែ​ខូចខាត​រថយន្ត​បាក់​កញ្ចក់​នឹង​ខាងឆ្វេង​នឹង​បែក​កញ្ចក់​ឆ្វេង​ស្តាំ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ