ដាក់​ឈ្មោះ​កូន​ទៅ​តាម​ក្បួនតម្រា​ពិតជា​ប្រពៃ​ពិត


ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់​អ្នកប្រាជ្ញ​ទាំងឡាយ​​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូនប្រុស​ស្រី​ឱ្យ​ខ្ពស់ត្រដែត រស់នៅ​ដោយ​សុភមង្គល ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ទិ​វន្ត​- ជន​អ្នកមាន​ពន្លឺ​ជា​ប្រយោជន៍ មាន​អនាគត​ដូច​ជា​ពន្លឺ​ថ្ងៃ ជា​នាម​កូនប្រុស​ពិតជា​ប្រសើរ ។

ទីឃាយុ​- ជា​ឈ្មោះ​កូនប្រុស អ្នក​ដែល​មាន​សុខភាព​ល្អ ជា​អ្នកមាន​អាយុ​យឺនយូរ ។

ទីឃា​សុខ​- មនុស្ស​ដែល​មាន​សេចក្តីសុខ​យូរអង្វែង ជា​នាម​កូនប្រុស​កូនស្រី ។

ទេពី​- ស្ត្រី​ដែល​ជា​ធំ ជា​ច្បង​ពេញ​លក្ខណៈ​ច្បាប់​នៃ​ភរិយា ។

ទេវិន្ទ​- អ្នកមាន​ទ្រព្យសម្បត្តិ អ្នក​ដែល​មាន​ឋានៈ​ធំ ជា​មនុស្ស​ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​១ ។

ទេវី​- ស្ត្រី​ដែល​ជា​ធំ ជា​គ្រូ​អ្នកផង​ទាំងឡាយ ជា​អ្នកមាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់ ។ នៅ​មាន​ត​…(ដោយសាន សារិន)

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ