នាយតាក់ ស៊ី ប្រកាស​ជំហរ​ចង់​ចូល​​កំ​ប្លែង​វិញ


រាជធានីភ្នំពេញ ៖ ​អ​តីត​តារា​កំប្លែង​នាយ តាក់ ស៊ី បាន​ប្រកាស​ជំហរ​​ជា​ថ្មីទៀត លើ​ការ​ដែលចង់​ចូល​លេង​កំប្លែង​ឡើង​វិញ បន្ទាប់​ពី​លោក​បាន​លា​ចា​សិក្ខាបទ​ពី​ព្រះសង្ឃ កាលពី​ថ្ងៃ​ទី​៥​ សីហា ដោយសារ​បញ្ហា​សុខភាព​មិន​អំណោយផល​ ។ ការ​ប្រកាស​ជំហរ​របស់​នាយ តាក់ ស៊ី នា​ពេល​នេះ​ បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​ធ្វើការ​ពិចារណា​ឡើង​វិញ​ ពី​ការ​ចូលរួម​លេង​កំប្លែង ក្រោយ​ពី​បំណង​នៃ​ការ​ចង់​បួស​មួយ​ជីវិត​ត្រូវ​បាន​បរាជ័យ​។

យ៉ាងណា​ក៏​ដោយ​ អតីត​តារា​កំប្លែង​រូប​នេះ ​នៅ​មិន​ទាន់​ដឹង​ទេ​ថា ខ្លួន​អាច​នឹង​ចូល​លេង​កំប្លែង​បាន​វិញ​ឬ​យ៉ាងណា ដោយសារ​លោក​នៅ​មិន​ទាន់​បាន​ភ្លើង​ខៀវ​ពី​ទូរទស្សន៍​CTN នៅឡើយ ខ​ណៈ​ពេល​ដែល​សុខ​ភាព​របស់​លោក​ក៏​នៅ​មិន​ទាន់​អំណោយផល​ផង​នោះ​។

ក្រុម​គ្រួសារ​របស់​នាយ តាក់ ស៊ី បាន​អះអាង​ប្រាប់​កោះសន្តិភាព​ នៅ​ថ្ងៃ​ទី​៦​ខែសីហា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់​ពី​នាយ តាក់ ស៊ី បាន​សឹក​ពី​ព្រះសង្ឃ​វិញ​នោះ លោក​ត្រូវ​បាន​គ្រួសារ​បញ្ជូន​មក​មន្ទីរពេទ្យ​ភ្លាម​ៗ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់​មួយ ក្រោយ​ជំងឺ​ទឹកនោមផ្អែម​របស់​លោក​បាន​ឡើង​លើស​កម្រិត​។ ក្រោយ​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ និង​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​សមាគម​សិ​ល្បករ​ខ្មែរ នា​ពេល​នេះ​អាកា​រះ​ជំងឺ​របស់​លោក តាក់ ស៊ី បាន​វិល​មក​កាន់​សភាព​គ្រាន់បើ​បន្តិច​ហើយ​។

យ៉ាងណា​ បើ​ទោះបីជា​អាកា​ៈ​បាន​ល្អ​បន្តិច​មែន ប៉ុន្តែ​លោក​ត្រូវ​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដដែល ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ពិនិត្យ និង​តាមដាន​ជំងឺ​របស់​លោក​បន្ត​ទៀត​។ បើ​តាម​ក្រុម​គ្រួសារ​នាយ តាក់ ស៊ី នៅ​ក្នុងអំឡុងពេល​នេះ ​អ​តី​តារា​កំប្លែង​រូប​នេះ​បាន​បង្ហាញ​ជំហរ​ជា​ថ្មី​ពី​ការ​ចង់​ចូលរួម​លេង​កំប្លែង​ឡើង​វិញ​ផង​ដែរ​។ ក្រុម​គ្រួសារ​បញ្ជាក់​ថា គាត់​ចង់​ចូល​លេង​កំប្លែង​នៅ​CTN ឡើង​វិញ តែ​គាត់​ត្រូវ​ចាំ​មើល​មេក្រុម​ចាត់ចែង​ គឺ​លោកតា វ៉ិ​ច ទ័​រ ជា​មុន​សិន ព្រោះ​លោក​គ្មាន​អ្វី​ទីពឹង​ក្រៅពី​សិ​ល្បះ​នេះ​ឡើយ​។

​លោក​ត្រូវ​ចាំ​មើល​អាកា​រៈ​ជំងឺ​រៀង​បាន​ធូ​រស្បើយ​បន្តិច​សិន ​លោក​នឹង​សុំ​ចូល​បម្រើ​ការងារ​នៅ​CTN វិញ ដើម្បី​បាន​ប្រាក់​ចិញ្ចឹមជីវិត ព្រោះ​លោក​នៅ​តែ​មានចិត្ត​ស្រឡាញ់​ទាំង​វិស័យ​សិ​ល្បះ និង​ព្រះពុទ្ធ​សាសនា​។
នាយ តាក់ស៊ី គិត​ថា រហូត​មក​ដល់​ពេល​នេះ​លោក​សង្កេត​ឃើញ​ទស្សនិកជន​ជា​ច្រើន​នៅ​តែ​និយម​និង​គាំទ្រ អាណិត​ស្រឡាញ់​រូប​លោក​ដដែល ហេតុនេះ​លោក​ក៏​មាន​បំណង​ចង់​ម​ប្រើ​ទស្សនិកជន​លើក​ផ្នែក​កំប្លែង​នេះ​ជា​ថ្មី​ឡើង​វិញ​ផង​ដែរ​។

ដោយឡែក ​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ អ្នកដឹកនាំ​កម្មវិធី​កំសាន្ត និង​ក្រុម​កំប្លែង​នៅ​ទូរទស្សន៍​CTN លោក សុវណ្ណ រឹ​ទ្ធី ហៅ​លោកតា វ៉ិ​ច ទ័​រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ដោយ​ខ្លី​ថា ចំពោះ​ការ​ចង់​ចូល​លេង​កំប្លែង​ជា​ថ្មី​ឡើង​វិញ​ពី​នាយ តាក់ ស៊ី នា​ពេល​នេះ​រូប​លោក​មិន​ទាន់​អាច​និយាយ​ពី​រឿង​បាន​នៅឡើយ​ទេ​៕ ​(សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ