លុយ​យ៉​ន់​ចិន​ថ្ងៃនេះ​ធ្លាក់​ថ្លៃធៀប​ជាមួយ​លុយ​រៀល


ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ហាងឆេង​ប្រាក់​យ៉​ន់​ចិន នៅ​ថ្ងៃ​ទី​០៦ ខែសីហា​នេះ បាន​ធ្លាក់​ថ្លៃ បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​ដែល​ក្នុង ១​យ៉​ន់​ចិន​ទិញ​ចូល​៥៨០ រៀល និង​លក់​ចេញ​តែ​៥៨៦​រៀល​ប៉ុណ្ណោះ ខុស​ពី​ថ្ងៃ​ម្សិលមិញ​ដែល​ក្នុង ១​យ៉​ន់​ចិន​ទិញ​ចូល​៥៨៩​រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ​៥៩៥​រៀល​ឯណោះ ។

ធនាគារជាតិ​ឱ្យ​ដឹង​ទៀត​ថា អត្រា​ប្តូរ​ប្រាក់​រវាង​រូបិយប័ណ្ណ​បណ្តា​ប្រទេស​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​មាន​ដូច​ជា ១​ដុល្លារ​ហុងកុង ទិញ​ចូល​៥២១​រៀល លក់​ចេញ ៥២៧​រៀល​,១០០ យេ​ន​ជប៉ុន ទិញ​ចូល​៣៨៦៧​រៀល លក់​ចេញ ៣៩០៦​រៀល ,១០០​វុន​កូរ៉េ ទិញ​ចូល​៣៣៦ រៀល លក់​ចេញ ៣៣៩​រៀល , ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល ២៩៥៣​រៀល លក់​ចេញ ២៩៨៣ រៀល និង​១​បាត​ថៃ ទិញ​ចូល​១៣៣​រៀល លក់​ចេញ​១៣៤​រៀល ។

ប្រភព​លី ហួរ បានឱ្យ​ដឹងផង​ដែរ​ថា ប្រាក់​ដុល្លារ​អា​មេ​រិ​ក ១​ដុល្លារ ទិញ​ចូល​៤០៨៨ រៀល លក់​ចេញ ៤០៩៨​រៀល ចំពោះ​មាន​គីឡូ ១​តម្លឹង ទិញ​ចូល​១៧៤០ ដុល្លារ​អា​មេ​រិ​ក និង​លក់​ចេញ​១៧៦០​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ