ឃើញ​ឈរ​អើត​ឡឺម​ៗ…​មានអី​វាក់​អើ​ក្របួចជាប់ !


ខេត្តតាកែវ ៖ ជនសង្ស័យ​ជា​បងប្អូន​បង្កើត​ពីរ​នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​គី​រី​វង់​ចាប់​ឃាត់ខ្លួន​ក្រោយ​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ និង​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​យ៉ាង​សកម្ម​នៅ​លើ​ទឹកដី​ស្រុក​គី​រី​វង់​រួច​មក ។ ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​បងប្អូន​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៩ ម៉ោង​០២​និង​៤០​នាទី​រសៀល ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ដែល​ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់ ។

ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នោះ​មាន​ទី​១-​ឈ្មោះ ស៊ឹ​ម សុធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ទី​២-​ឈ្មោះ ស៊ឹ​ម សា​វ័​ន្ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​យ៉ាង​សកម្ម ទាំង​ពីរ​នាក់​ជា​បងប្អូន​បង្កើត មាន​ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ ។ ចំណែក​វត្ថុ​តាង​ដែល​រឹបអូស​បាន​រួម​មាន​ថ្នាំ​ញៀន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​១២​កញ្ចប់​តូច និង​សម្ភារ​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា កម្លាំង​លោក​បាន​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​សំខាន់​ៗ​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ លុះ​មក​ដល់​ចំណុច​កែង​ជុំ​មិត្ត​ស្ថិត​នៅ​ក្នុងភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ ក៏​ប្រទះ​ជនសង្ស័យ​ទាំង​ពីរ​នាក់​អើតឡឺមៗ​​ហាក់​មានការ​សង្ស័យ​ក៏​បាន​ឃាត់ខ្លួន​ដើម្បី​សួរនាំ​តែ​ម្តង ។ ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​វុ​ត្ថុ​តាង​ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​ខេត្ត​ធ្វើការ​សាកសួរ​បន្ថែម​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ