រោងចក្រ​ចម្លែក​! កម្មករ​ចូល​គ្មាន​ចេញ​… ឃើញ​ត្រឹម​ហែក​ជ​ញ្ចាំ​ង​លូក​តែ​ដៃ (​វី​ដេ​អូ​)


ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រោងចក្រ​មួយ​កន្លែង​នៅ​ជាប់​នឹង​ជើងភ្នំ​ប្រាសាទ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ដែល​ត្រូវ​ប្រជាពលរដ្ឋ​មើលឃើញ​ថា កម្មករ​ជា​ច្រើន​នាក់​បាន​ចូល​ទៅ​ធ្វើការ​ក្នុង​រោងចក្រ​នោះ ប៉ុន្តែ​មិន​ដែល​ឃើញ​ដើរ​ចេញ​មក​ក្រៅ​បាន​នោះ​ទេ ទោះបីជា​ចប់​ម៉ោង​ធ្វើការ​ក៏​ដោយ ក៏​គេ​មិន​ដែល​ឃើញ​កម្មករ​ទាំង​អស់នោះ​ចេញ​មក​ក្រៅ​រោងចក្រ​បាន​ដែរ​។

បើ​តាម​អ្នក​លក់ដូរ​ម្នាក់​នៅ​មុខ​រោងចក្រ​បាន​និយាយ​ថា អ្នកធ្វើការ​នៅ​ក្នុង​រោងចក្រ​នោះ សុទ្ធតែ​មក​ពី​តាម​បណ្តា​ខេត្ត​ឆ្ងាយ​ៗ​ណាស់ ដោយឡែក​សម្រាប់​អ្នកស្រុក​ខេត្តកំពត​វិញ មិន​បាន​ចូល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នោះ​ទេ​។ ហើយ​អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​សុទ្ធតែ​ខេត្ត​ឆ្ងាយ​ៗ ដោយ​គេ​សម្រាក និង​ស្នាក់​នៅ​ក្នុង​រោងចក្រ​មិន​ដែល​ដើរ​ចេញ​-​ចូល​ដូច​មុន​ៗ​បាន​ទេ សូ ម្បី​តែ​អ្នកធ្វើការ​នៅ​ក្នុង​ចក្រ បើ​គេ​ចង់​ទិញ​អី​នោះ ត្រូវ​តែ​ហែក​ជ​ញ្ចាំ​ង​លូក​តែ​ដៃ​ចេញ​ក្រៅ​រវាង​អ្នកទិញ និង​អ្នកលក់​តែ​ប៉ុណ្ណោះ​។

ចំណែក​ពលរដ្ឋ​ឯទៀត​ៗ​ក៏​និយាយ​ស្រ​ដៀង​គ្នា​នេះ​ដែរ គឺ​អ្នកធ្វើការ​រោងចក្រ​មួយ​នេះ ដូច​ជា​រឹត​បន្តឹង​កម្មករ​មិន​ឱ្យ​មនុស្ស​ទាំង​ខាងក្នុង និង​ខាងក្រៅ​ចេញ​-​ចូល​បាន​ដូច​ពេល​មុន​ៗ​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា ពាក់ព័ន្ធ​ករណី​រោងចក្រ​ខ​ខាងលើ​នេះ អ្នក​សារព័ត៌មាន​ក៏​បាន​ស្វែងរក​អ្នក​ទទួលខុសត្រូវ​នៅ​ក្នុង​រោងចក្រ ដើម្បី​ចង់​ដឹង​ពី​ព័ត៌មាន​ពិត​នៅ​ក្នុង​ចក្រ​នៅ​ជាប់ជើង​ភ្នំ​នោះ​ថា តើ​គេ​ធ្វើ​អ្វីខ្លះ​ដែរ? ប៉ុន្តែ​មិន​បាន​ជួប​អ្នក​ណា​ម្នាក់​សោះ ។

បើ​តាម​លោក កែវ សុខា ប្រធាន​ឃុំ​អង្គ​សុរភី បាន​ប្រាប់​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នៅ​ក្នុង​រោងចក្រ​នោះ លោក​ក៏​ចង់​ដឹង​ដែរ​ថា តើ​ក្រុមហ៊ុន​ចិន​នោះ​គេ​ធ្វើ​អ្វី? លោក​កែវ សុខា និយាយ​បន្ត​ថា ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន​មិន​បានដឹង​ថា គេ​ធ្វើ​អី​នៅ​ក្នុង​រោងចក្រ​ខាងលើ​នោះ​ទេ ហើយ​ក៏​ខ្លាច​កើត​មានរឿង​អាក្រក់​ដែល​លោក​មិន​បានដឹង​។

ចំណែក​លោក ឃឹម សាមី អភិបាលរង​ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃ​ទី​6 ខែសីហា​នេះ​ក៏​បាន​និយាយ​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា នៅ​ក្នុង​រោងចក្រ​ភ្នំ​ប្រាសាទ ជាប់​និង​ជើងភ្នំ​នោះ គេ​មាន​គម្រោង​រៀបចំ​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ផលិត​បារី​។ លោក​អភិបាលរង​ស្រុក​រូប​នេះ​មិន​បាន​និយាយ​ប្រាប់​ថា តើ​អ្នកធ្វើការ​នៅ​ក្នុង​រោងចក្រ​នោះ​មាន​ប៉ុន្មាន​នាក់​ដែរ? ហើយ​ក៏​មិន​ទាន់​ដឹង​ប្រាកដប្រជា​ថា​គេ​ធ្វើ​អី​ដែរ? (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ