Juventus គ្រោង​វ៉ៃ​ចេញ​3 ដូរ​យក1


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​សេះបង្កង់ Juventus គ្រោង​នឹង​លក់​កីឡាករ​បី​នាក់​ចេញ ជា​ថ្នូរ​នឹង​ការ​យក​កីឡាករ​របស់​ក្លិប​បិសាច​ក្រហម Paul Pogba ។

កាលពី​ស​ប្តា​ហ៍​មុន ក្លិប​អធិរាជ​ស Real Madrid ត្រូវ​បាន​ក្លិប​បិសាច​ក្រហម Manchester United ច្រានចោល​មិន​ទទួល​ការ​ប្តូរ​កីឡាករ James Rodriguez បូក​នឹង​លុយ​២៧.៦​លាន​ផោន ដែល Real Madrid ហ៊ាន​ជះ​មក​លើ Pogba ។

នៅ​ពេល​នេះ​សារព័ត៌មាន Tuttosport បាន​អះអាង​ថា ក្លិប​សេះបង្កង់ Juventus កំពុង​តែ​ត្រៀមខ្លួន​នឹង​ទិញ Pogba មក​ក្លិប​របស់​ខ្លួន ។ គេ​បាន​លើក​ឡើង​ថា នាយក​ផ្នែក​កីឡាករ​របស់ Juventus លោក Fabio Paratici នាយករង​លោក Pavel Nedved និង ភ្នាក់ងារ​លោក Mino Raiola បាន​ធ្វើ​ដំណើរ​ទៅ​អង់គ្លេស​ដើម្បី​និយាយ​ថ្លៃ ។ ពួក​គេ​ហ៊ាន​យក​កីឡាករ​បី​នាក់​ទៅ​ប្តូរ ដែល​ក្នុង​នោះ​មាន Paulo Dybala, Mario Mandzukic និង Blaise Matuidi ។

សម្រាប់​សា​ម៉ី​ខ្លួន Paul Pogba វិញ​កន្លង​មក​បាន​ប្រាប់​ថា ចង់​ចាក​ចេញពី Man Utd នៅ​រដូវ​កាល​នេះ តែ​គ្រូបង្វឹក​លោក Ole Gunnar Solskjaer អះអាង​ថា កីឡាករ​ម្នាក់​នេះ​នឹង​មិន​ទៅ​ណា​ទេ ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ