កប់​បាត់ ! Hyundai បំពាក់​បច្ចេកវិទ្យា​ឡូយ​១​លើ​រថយន្ត Prius ដែល​ក្រុមហ៊ុន​ដទៃ​គ្មាន


ថ្មី​ៗ​នេះ​យើង​បាន​រាយការណ៍​អំពី​ការ​សាកល្បង​ជា​សាធារណៈ​របស់​ក្រុមហ៊ុន Toyota លើ​ម៉ូ​ដែល Prius ស៊េរី​ថ្មី ដោយ​ប្រើ​បន្ទះ​សូ​ឡា​នៅ​លើដំបូល​ដើម្បី​សាក​អា​គុយ​។ កាលពីមុន​រថយន្ត Prius PHV មាន​ជម្រើស​សម្រាប់​សាក​ថាមពល​ពន្លឺព្រះអាទិត្យ ប៉ុន្តែ​មាន​តែ​ពេល​ដែល​ចត​រថយន្ត​ចោល​ប៉ុណ្ណោះ​។ ឥឡូវនេះ​ក្រុមហ៊ុន Hyundai បាន​ប្រកាស​ថា ខ្លួន​នឹង​បង្កើត​រថយន្ត​មួយ​ដែល​អាច​សាក​ថ្ម​ដោយ​ពន្លឺព្រះអាទិត្យ​ពេល​កំពុង​បើក​តាម​ផ្លូវ​។

ប្រព័ន្ធ​នេះ​នឹង​ធ្វើការ​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​លើ​រថយន្ត Hyundai Sonata ប្រភេទ Hybrid ដែល​នឹង​ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​កូរ៉េ ហើយនឹង​ត្រូវ​ចូល​ទីផ្សារ​អា​មេ​រិ​ក​ឆាប់​ៗ​នេះ​។ ក្រុមហ៊ុន Hyundai និយាយ​ថា​បច្ចុប្បន្ន​គ្មាន​ផែនការ​លក់​រថយន្ត​នៅ​អឺរ៉ុប​ទេ​។

យោង​ទៅ​តាម​ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​បានឱ្យ​ដឹង​ថា បច្ចេកវិទ្យា​នេះ​នឹង​បង្កើន​ប្រសិទ្ធភាព​ឥន្ធនៈ ខណៈ​ដែល​ជួយ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន CO2 ។ ប្រព័ន្ធ​នេះ​អាច​សាក​អា​គុយ​រថយន្ត​ពេល​កំពុង​បើកបរ ហើយ​ក្រុមហ៊ុន Hyundai អះអាង​ថា​ប្រព័ន្ធ​ដំបូល​សូ​ឡា​អាច​សាក​ថ្ម​បាន​ពី ៣០ ទៅ ៦០ ភាគរយ​នៃ​ថ្ម​ក្នុង​មួយ​ថ្ងៃ​។ ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ ក៏​បាន​និយាយ​ផង​ដែរ​ថា ការ​សាក​ថ្ម​រយៈពេល ៦ ម៉ោង​ក្នុង​មួយ​ថ្ងៃ​នឹង​បង្កើន​ការ​សន្សំ​សំចៃ​ប្រេង​របស់​រថយន្ត​បាន​ដល់​ទៅ ៨០០​ម៉ា​យ​ក្នុង​មួយ​ឆ្នាំ​។

លោក Heui Won Yang អនុប្រធាន​ជាន់ខ្ពស់​ក្រុមហ៊ុន Hyundai បាន​មាន​ប្រសាសន៍​ថា​៖ “​បច្ចេកវិទ្យា​ដំបូល​សូ​ឡា គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ ដែល​បង្ហាញ​ថា​ក្រុមហ៊ុន កំពុង​ឆ្ពោះទៅ​រក​ការ​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​ភាព​ចល័ត​ដែល​មានការ​បញ្ចេញ​ខ្យល់ពុល​តិច​។​”

រថយន្ត Sonata Hybrid ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ថ្មី Active Shift Control ដែល​មាន​ប្រអប់លេខ​៦​លេខ​អូ​តូ​ម៉ា​ទិ​ក​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​នេះ គ្រោង​នឹង​ដាក់​បច្ចេកវិទ្យា​សាក​ថាមពល​ពន្លឺព្រះអាទិត្យ​ទៅ​នឹង​រថយន្ត​ដទៃ​ទៀត​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ