អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២ គួ​រ​តែ​ដឹង!!!


នៅ​ពេល​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ រាង​កាយ​នឹង​បាត់បង់​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​ជាតិ​ស្ករ​ក្នុង​ឈាម​។ កាលណា​បញ្ហា​នេះ​កើតឡើង​កាន់តែ​យូរ ជាតិ​ស្ករ​ក្នុង​ឈាម​មិន​អាច​គ្រប់គ្រង​បាន ដែល​អាច​នាំ​ឲ្យ​ខូចខាត​ដល់​សរសៃប្រសាទ ខូច​តម្រងនោម ខ្វាក់​ភ្នែក និង​ជំងឺ​បេះដូង​។

សម្រាប់​អ្នកមាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​អ្វី​ដែល​គួរ​ទទួលទាន និង​មិន​គួរ​ដើម្បី​ជៀសវាង​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង​។ ប៉ុន្តែ​ទោះជា​អ្នក​ចាំបាច់​ត្រូវ​ជៀសវាង​អាហារ​ខ្លះ​ក៏​ដោយ ក៏​នៅ​មាន​អាហារ​មួយ​ចំនួន​ទៀត​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ល្អ​ប្រសើរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​ចាំបាច់​មាន​ប្រសិទ្ធ​ភាព​ជួយ​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ៖

១. សូកូឡា​ខ្មៅ ៖ ភ្ញាក់ផ្អើល​ណាស់​មែន​ទេ? ប៉ុន្តែ​ការ​ទទួលទាន​សូកូឡា​ខ្មៅ គឺ​ពិតជា​ល្អ​សម្រាប់​អ្នក ជាង​សូកូឡា​លាយ​ទឹកដោះគោ​។ សូកូឡា​ជួយ​បង្កើន​ភាព​ប្រែប្រួល​នៃ​អាំង​ស៊ុ​យ​លី​ន​ដែល​ធ្វើ​ឱ្យ​រាង​កាយ​អាច​ផ្លាស់​ទី​ជាតិ​ស្ករ​ទាំងអស់​ចេញពី​កោសិកា​ឈាម ដូច្នេះ​អ្នក​នឹង​មាន​ថាមពល​កាន់តែ​ប្រសើរ​ពេញ​មួយ​ថ្ងៃ​។ ទោះជា​យ៉ាងណា​សូកូឡា​ខ្មៅ​ដែល​អ្នក​ជ្រើសរើស​មាន​ផ្ទុក​ជាតិ​កា​កាវ ៧០ ភាគរយ​។

២. ខ្ទឹមបារាំង ​និង​ខ្ទឹមស ៖ ខ្ទឹម​ទាំង​ពីរ​នេះ​មាន​ផ្ទុក​សារធាតុ​ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​និង​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ដូច្នេះ​ហើយ​ទើប​ការ​ទទួលទាន​ខ្ទឹមស​និង​ខ្ទឹម​បារាំង​ឱ្យ​បាន​ញឹកញាប់ ឬ​រួម​បញ្ចូល​វា​ក្នុង​អាហារ គឺ​ប្រសើរ​បំផុត​។

៣. តែ​បៃតង ៖ តែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួម​ទាំង​សមាសធាតុ​ដ៏​មាន​ឥទ្ធិពល​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ សារធាតុ polyphenols ដែល​មាន​ផ្ទុក​ក្នុង​តែ​បៃតង​ក៏​មាន​អត្ថប្រយោជន៍​ជួយ​ក្នុង​ការ​បំ​លែង​គ្លុយកូស​ទៅ​ជា​ថាមពល​ផង​ដែរ​។

៤. កាហ្វេ​បៃតង ៖ ការ​ទទួលទាន​កាហ្វេ​ជា​អ្វី​ដែល​មនុស្ស​ភាគច្រើន​ធ្វើ​មុនគេ​នៅ​ពេល​ព្រឹក​។ ប៉ុន្តែ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ វិញ ការ​ជ្រើសរើស​ទទួលទាន​កាហ្វេ​បៃតង គឺ​ប្រសើរ​ជាង​។ ជា​ញឹក​ញយ​​កាហ្វេ​បៃតង​សំដៅលើ​គ្រាប់​កាហ្វេ​ដែល​មិន​ទាន់​លីង​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត chlorogenic ធម្មជាតិ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​។ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា កាហ្វេ​បៃតង អាច​កាត់​បន្ថយ​ការ​ស្រូប​យកជាតិ​ស្ករ​ក្នុង​ឈាម​ដែល​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ឡើង​ខ្ពស់​នៃ​កម្រិត​អាំង​ស៊ុ​យ​លី​ន​ផង​ដែរ​។

៥. គ្រាប់​ជី ៖ ជាតិ​អន្ធិល​នៃ​គ្រាប់​ជី​ជួយ​ពន្យឺតការ​រំលាយ​ជាតិ​ស្ករ ដោយ​បង្កើត​របាំង​ការពារ​រវាង​ជាតិ​កាបូ​អ៊ី​ដ្រា​ត និង​អង់ស៊ីម​រំលាយ​អាហារ​។ ជា​លទ្ធផល​ក្នុង​ការ​បញ្ចេញ​ថាមពល​ប្រកបដោយ​ស្ថេ​រ​ភាព​ជំនួស​ការ​បញ្ចេញ​ជាតិ​ស្ករ​ខ្ពស់​ទៅ​ក្នុង​ឈាម​ដែល​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។

៦. ត្រី​សម្បូរ​ខ្លាញ់ ៖ ត្រី​សាល​ម៉ុ​ន ត្រី​ធូ​ណា និង​ត្រី​សា​ឌី​ន​ជាដើម​សុទ្ធតែ​ជា​ប្រភេទ​នៃ​ត្រី​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជួយ​កាត់​បន្ថយ​ភាព​ធន់​នឹង​អាំង​ស៊ុ​យ​លី​ន​ចំពោះ​អ្នកជំងឺ​ទឹក​នោមផ្អែម ក៏​ដូច​ជា​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ក៏​ល្អ​សម្រាប់​សុខភាព​សន្លាក់ឆ្អឹង បេះដូង និង​ខួរក្បាល​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ឳ្យ​បាន ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍ (​ប្រភព​ពី​៖ Health.com.kh)​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ