វិធី​ងាយ​ៗ​ដែល​ជួយ​ឲ្យ​អ្នក​គិត​ឃើញ​វិធី​រក​លុយ​ថ្មី


មិន​ថា​ប្រទេស​កម្ពុជា ឬ​ប្រទេស​ណាមួយ​លើ​ពិ​ព​ភ​លោក​នេះ​ទេ អតិថិជន​តែងតែ​ចាប់អារម្មណ៍​លើ​ផលិតផល ឬ​សេវាកម្ម​ដែល​ថ្មី​ជាងគេ ល្អ​ជាងគេ និង​មាន​ភាព​ខុស​ពី​គេ ដូច្នេះ​អ្នក​ផ្គត់ផ្គង់​មាន​សម្ពាធ​ធ្ងន់​ក្នុង​ការ​គិត​ពី​គំនិត​ថ្មី​ៗ ដើម្បី​សម្រប​តាម​តម្រូវការ​ក្នុង​ទីផ្សារ ។

តែ​មនុស្ស​មិន​តែងតែមាន​គំនិត​ថ្មី​ៗ​ជា​រៀង​រហូត​ទេ ជា​ពិសេស​ប្រសិនបើ​យោង​ពឹងផ្អែក​តែ​លើ​ប្រភព​ដដែល​ៗ​ក្នុង​ការ​គិត​ឃើញ​គំនិត​ថ្មី​ៗ ។ ដូច្នេះ​ដើម្បី​គិត​ឃើញ​គំនិត​ថ្មី​ៗ​បន្ថែម ដើម្បី​រក​លុយ តើ​អ្នក​គួរតែ​ធ្វើ​ដូច​ម្តេច ? ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ដែល​អ្នក​ពូកែ​គិត​ដូច​ជា លោក Leonardo da Vinci, Peter Rabbit និង Steve Jobs បាន​អនុវត្ត ដើម្បី​គិត​ឃើញ​គំនិត​ថ្មី​ៗ ៖

១. ការ​ដើរ​លេង​ម្នាក់ឯង
អ្នកជំនាញ​បាន​ផ្តល់​យោបល់​ឲ្យ​មនុស្ស​ដើរ​លេង​កម្សាន្ត​ម្នាក់ឯង យ៉ាងតិច​ណាស់​ក៏​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​ដែរ ។ ប៉ុន្តែ​វា​មិនមែន​ជា​ការ​ដើរ​លេង​ធម្មតា​ទេ ។ ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​ដើរ​លេង​ដែល​អនុញ្ញាត​ឲ្យ​អ្នក​យក​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ធ្វើ​ជា​ប្រភព​នៃ​គំនិត​ថ្មី​ៗ​របស់​អ្នក ។
ការ​ដើរ​មើលសៀវភៅ​ក្នុង​ហាង​សៀវភៅ ឬ​បណ្ណាល័យ និង​ការ​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង ដើម្បី​មើល​ទេសភាព​ធម្មជាតិ​អនុញ្ញាត​ឲ្យ​អ្នកមាន​ពេល​ស្ងៀមស្ងាត់ ដើម្បី​គិត​ដោយ​មិន​ត្រូវ​បាន​រំខាន​ពី​បរិស្ថាន​ដែល​អ្នក​នៅ​ជា​រៀងរាល់ថ្ងៃ ។

២. អាន​ពី​ជីវិត​អ្នក​ដែល​ជោគជ័យ
អ្នក​គួរតែ​ចាប់ផ្តើម​ទិញ និង​អាន​សៀវភៅ​ដែល​ទាក់ទិន​នឹង​មនុស្ស​ជោគជ័យ​មក​ពី​វិស័យ​ខុស​ៗ​គ្នា ។ ការ​អាន​ពី​ប្រវត្តិរូប​របស់​អ្នក​ទាំងនេះ​អាច​ជា​ប្រភព​សំខាន់​មួយ​សម្រាប់​ការ​គិត​របស់​អ្នក ហើយ​ថែម​ទាំង​អាច​ពង្រីក​ចំណេះដឹង​របស់​អ្នក​បន្ថែម​ទៀត​ផង ។

៣. ចាប់ផ្តើម​ពី​ចំណុច​ដំបូង
ពេល​ដែល​មនុស្ស​ធ្វើការ​មានបទពិសោធន៍​បាន​ច្រើន​ហើយ ពួក​គេ​តែងតែ​ចូល​ចិត្ត​ប្រើ​វិធីសាស្ត្រ​ដដែល​ៗ​ដែល​ធ្លាប់តែ​ប្រើ​ពី​មុន​មក ដើម្បី​ដោះស្រាយ​បញ្ហា​អ្វីមួយ ។ ដោយហេតុ​ដូច្នេះ​ហើយ​ទើប​ពួក​គេ​មិន​អាច​គិត​ឃើញ​អ្វី​ដែល​ថ្មី ។ ដើម្បី​ឆ្លងកាត់​ឧបសគ្គ​មួយ​នេះ អ្នក​គួរតែ​ចាប់ផ្តើម​សារ​ជា​ថ្មី និង​សាកល្បង​វិធីសាស្ត្រ​ខុស​ៗ​គ្នា និង​ជំរុញ​ឲ្យ​មានការ​គិត​ឃើញ​គំនិត​ថ្មី​វិញ ។
ប្រាកដ​ណាស់ វា​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​បោះបង់​គ្រប់យ៉ាង ហើយ​ចាប់ផ្តើម​ជា​ថ្មី​ទេ តែ​អ្នក​គួរតែ​បោះបង់​គំនិត​ថា អ្នកដឹង​ថា គួរ​ដើរ​តាម​ផ្លូវ​ណា​ហើយ រួច​សាកល្បង​ផ្លូវ​ដទៃ​ដែល​អ្នក​មិន​ធ្លាប់​ដើរ​ពី​មុន​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ