​ហានិភ័យ​នៃ​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់


មាន​កត្តា​ជា​ច្រើន​ដែល​ជម្រុញ​ឲ្យ​មានការ​កកើត​ជា​ដុំ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់ ដែល​រួម​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ថង់ទឹកប្រមាត់ និង​ភេទ​។ ស្ត្រី​ហាក់ដូចជា​មានឱកាស​ទ្វេ​ដង​ជាង​បុរស​ក្នុង​កា​រវិ​វត្ត​ទៅ​ជា​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​។ ទម្ងន់​ខ្លួន ក៏​អាច​កត្តា​មួយ​ផង​ដែរ គឺ​ហានិភ័យ​នៃ​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​កាន់តែ​ខ្ពស់ ចំពោះ​អ្នក​ដែល​លើស​ទម្ងន់ និង​ធាត់​។

អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ និង​ជាតិ​សរសៃ​ទាប ក៏​ដើរតួ​សំខាន់​ផង​ដែរ​។ មានរឿង​ជា​ច្រើន​ដែល​អ្នក​អាច​មិន​ផ្លាស់​ប្តូរ​បាន ប៉ុន្តែ​អ្នក​អាច​ជះ​ឥទ្ធិពល​មួយ​ចំនួន​ទៅ​លើ​ចំណីអាហារ​របស់​អ្នក​។ប្រសិនបើ​អ្នក​លើស​ទម្ងន់ សូម​ព្យាយាម​សម្រក​ទម្ងន់​ដែល​លើស ប៉ុន្តែ​សូម​បន្ថយ​វា​សន្សឹម​ៗ​។ វា​មានការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​ការ​ស្រក​ទម្ងន់​លឿន​ពេក និង​ការ​កកើត​ជា​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​។

ការ​ស្រក​ទម្ងន់​លឿន អាច​បណ្តាល​ឲ្យ​ថ្លើម​បញ្ចេញ​កូ​ឡេ​ស្តេ​រ៉ុល​ខ្លាំង​នៅ​ក្នុង​ថង់ទឹកប្រមាត់ រំខាន​ដល់​លំនឹង​ធម្មតា​នៃ​កូ​ឡេ​ស្តេ​រ៉ុល និង​ទឹកប្រមាត់​។ ការ​ឡើង​កូ​ឡេ​ស្តេ​រ៉ុល​នេះ​អាច​បង្កើត​ជា​ដុំ​គ្រី​ស​ស្តា​ល់ ដែល​នាំ​ឲ្យ​មាន​ជា​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​។

អាហារ​ដែល​ល្អ​សម្រាប់​ថង់ទឹកប្រមាត់
មិន​ថា​អ្នកមាន​ហានិភ័យ​នៃ​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់ ឬ​យ៉ាងណា​នោះ​ទេ វា​ជា​រឿង​ល្អ ដើម្បី​រក្សាខ្លួន​អ្នក​ឲ្យ​មាន​ទម្ងន់​ល្អ និង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល​តិច និង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​។

ខាងក្រោម​នេះ គឺជា​អាហារ​ដែល​ល្អ​សម្រាប់​ថង់ទឹកប្រមាត់​របស់​អ្នក ក៏​ដូច​ជា​ខ្លួន​របស់​អ្នក​ទាំងមូល​ផង​ដែរ ៖

១-ផ្លែ​ឈើ និង​បន្លែស្រស់​ៗ
២- គ្រាប់​ធញ្ញជាតិ
៣- សាច់​ត្រី សាច់​បក្សី និង​សាច់​ស្រស់
៤- ផលិតផល​ដែល​មាន​ជាតិ​ខ្លាញ់​តិច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ