កាយសម្ព័ន្ធ​បើកឱកាស​ឱ្យ​ក្មេង​ៗ​ចូល​ហ្វឹក​ហាត់​ដោយ​គ្មាន​លក្ខខណ្ឌ


រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​វិស័យ​កីឡា​នៅ​កម្ពុជា គេ​ចាប់អារម្មណ៍​ថា កីឡា​កាយ សម្ព័ន្ធ​ហាក់​មាន​ល្បឿន​ពិបាក​ឈាន​ឡើង​ជាង គេ ដោយ​គេ​កម្រ​ឃើញ​កីឡា​មួយ​នេះ​មាន​ធន ធាន​មនុស្ស​គ្រប់គ្រាន់​និង​លេចធ្លោ​លើ​ឆាក​អន្តរ ជាតិ​។ យ៉ាងណាមិញ មន្ត្រី​ទទួល​បន្ទុក​បញ្ជាក់​ថា វិស័យ​មួយ​នេះ នឹង​មិន​អាច​ឈាន​ឡើង​តាម​ការ​ចង់បាន​ទេ ប្រសិនបើ​ក្នុង​សហព័ន្ធ​នៅ​តែ​ខ្វះ​ការ​គាំទ្រ ហើយ​កីឡាករ​ក្មេង​ៗ​នៅ​បន្ត​រើសអើង​កីឡា​មួយ​នេះ បើ​ធៀប​នឹង​កីឡា​ប្រភេទ​ផ្សេង​។ មន្ត្រី​ជំនាញ​ក៏​អះអាង​ថា នឹង​ស្វាគមន៍​រាល់​ក្មេង​ៗ
ដែល​ចង់​ក្លាយ​ខ្លួន​ជា​កីឡាករ​ផ្នែក​កាយសម្ព័ន្ធ​គ្រប់​វ័យ ដោយ​ក្រៅពី​ទទួល​ការ​ហ្វឹកហាត់​ដោយ​មិន​យក​កម្រៃ ក៏​នឹង​យកចិត្តទុកដាក់​សម្រាប់​វិស័យ​មួយ​នេះ​ផង​។

យោង​តាម​លោក ណ​យ ផា​ណា អគ្គ​លេខាធិ​ការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​អះអាង​ថា សហព័ន្ធ​ទាំងមូល​ប្រកាស​ស្វាគមន៍​ក្មេង​ៗ​មក​ហ្វឹកហាត់​ដោយ​មិន​មាន​លក្ខខណ្ឌ​បង់ប្រាក់ ឬ​លក្ខខណ្ឌ​ផ្សេង​ៗ​នោះ​ទេ ដោយសារ​ក្នុង​សហព័ន្ធ​ស្ថិត​ក្នុង​សភាព​មិនសូវ​សំបូរ​អ្នក​ហ្វឹកហាត់​ច្រើន​នាក់ ដែល​នាំ​ឱ្យ​គ្រូបង្វឹក​ខ្លះ​ចង់​អស់​ទឹកចិត្ត​បង្វឹក ។

លោក​បញ្ជាក់​ថា រាល់ថ្ងៃ​សហព័ន្ធ​ប្រឹងប្រែង​សម្បើម​ណាស់​ក្នុង​ការ​ត្រៀមខ្លួន ដោយ​គ្រាន់ តែ​ការ​ប្រឹង​ប្រែង គឺ​មាន​តែ​សម្រាប់​កីឡាករ ដែល​មាន​ស្រាប់​នៅ​ក្នុង​សហព័ន្ធ ។ លោ​កថា​សហព័ន្ធ​បាន​ត្រៀមខ្លួន​ច្រើន​ណាស់​មិនមែន​ស្ងាត់​ទេ ដោយ​ត្រូវ​ពង្រឹង​ទាំង​កីឡាករ និង ក្រុម​គ្រូបង្វឹក ។

កីឡា​កាយ​សម្ព័ន្ធ​មិន​បាន​ធ្វេសប្រហែស​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ពេល​ខាង​មុខ និង​ស៊ី​ហ្គេ​ម​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២៣​នោះ​ទេ គឺ​កាន់តែ​បាន​ពង្រឹងសមត្ថភាព​ខ្លាំង​ឡើង​ដើម្បី​កេរ្តិ៍ឈ្មោះ ។ ជាក់ស្ដែង ការ​បញ្ជូន​កីឡាករ​ដែល​មាន​សមត្ថភាព​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​មិន​ដែល​ដាច់​ទេ ដើម្បី​ទៅ​ដកស្រង់​យក​បទ​ពិសោធន៍​ពី​ការ​ប្រកួត​អន្តរជាតិ​យក​មក​បណ្ដុះបណ្ដាល​ដល់​កីឡាករ​នៅ​ក្នុង​ប្រទេស​។

លោក​ថា នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​កីឡា​ជាតិ​២​លើក​កន្លង​មក សហព័ន្ធ​ជម្រើស​បាន​ជើង​ខ្លាំង​ក្មេង​ៗ កាន់តែ​ច្រើន តែ​មិន​ទាន់​ច្បាស់​ថា​ពួក​គេ​នឹង​ក្លាយជា​ទ័ពស្រួច​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣​របស់​កម្ពុជា​នោះ​ទេ តែ​មាន​ន័យ​ថា សហព័ន្ធ​មានការ​បម្រុង​ទុក​ច្បាស់លាស់​។​សហព័ន្ធ​កំពុង​បង្កើន​ការ​ហ្វឹក​កីឡាករ​កីឡាការិនី​ក្មេង​ៗ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឱ្យ​សមាសភាព​កីឡា ករ​ទាំងនោះ អាច​ចូល​ប្រកួត​បាន​កាន់តែ​ល្អ ហើយ​អាច​ក្លាយជា​ធនធាន​ពិតប្រាកដ​របស់​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ