ក្រុមហ៊ុន​សាងសង់​ផ្លូវ​កូរ៉េ​ទទួលស្គាល់​កំហុស​ក្នុង​ការ​សាងសង់​ផ្លូវជាតិ​លេខ​២១ មិន​ស្រប​តាមបច្ចេកទេស


រាជធានី​ភ្នំពេញ ៖ លោក Choi Young Sun ប្រធាន​ក្រុមហ៊ុន​នៅ​ទីស្នាក់ការ​ធំ នៅ​ប្រទេស​កូរ៉េ​បាន​ចេញ​មុខ​ទទួលស្គាល់​នូវ​កំហុស​ដោយ​ទទួលស្គាល់​ថា ផ្នែក​ខ្លះ​នៃ​កំណាត់​ផ្លូវជាតិ​លេខ​២១​ពិតជា​សាងសង់​មិន​ស្រប​តាម​លក្ខណៈ​បច្ចេកទេស ហើយនឹង​យល់ព្រម​ដោះស្រាយ​អនុវត្ត​ផែនការ​ជួសជុល​ឡើង​វិញ ។

ការ​ទទួលកំហុស​របស់​ប្រធាន​ក្រុមហ៊ុន​នេះ បន្ទាប់​ពី​មាន​មតិ​រិះគន់ និង​មានការ​ព្រមាន​ពី​លោក​ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រីរ​ដុ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ថា ធ្វើ​ផ្លូវ​មិន​មាន​លក្ខណៈ​បច្ចេកទេស កាល​ពេល​កន្លង​មកនេះ ។ ក្នុង​ជំនួប​ជាមួយ​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​ថ្ងៃ​ទី​៨ ខែសីហា​នេះ លោក Choi Young Sun បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ក្រុមហ៊ុន​ខ្ញុំ​ទទួលស្គាល់​ថា ផ្នែក​ខ្លះ​នៃ​កំណាត់​ផ្លូវជាតិ​លេខ​២១​នេះ សាងសង់​មិន​ស្រប​តាម​លក្ខណៈ​បច្ចេកទេស តាម​ការ​លើក​ឡើង​ដោយ KICT និង​បាន​យល់ព្រម​ដោះស្រាយ និង​អនុវត្ត​ផែនការ​ជួសជុល​ដែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍​របស់ KICT» ។

ក្នុង​ឱកាស​នោះ​លោក​ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​មើល​លទ្ធភាព​អ៊ុត​កៅស៊ូ AC បន្ថែម​ពីលើ​ចំនួន​បី​សង់ទីម៉ែត្រ​ទៀត​បន្ទាប់​ពី​ជួសជុល​រួច ដើម្បី​ធ្វើ​ឱ្យ​ផ្លូវ​នេះ​មាន​ភាពរឹងមាំ​ប្រើប្រាស់​យូរអង្វែង ដោយ​ផ្ដោត​លើ​គុណភាព​ជា​ចម្បង​មុន​នឹង​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។ ជា​ការ​ឆ្លើយ​តប​លោក Choi Young Sun បាន​កត់សម្គាល់​លើ​សំណើ​របស់​រដ្ឋមន្ត្រី និង​សន្យា​យក​សំណើ​នេះ​ទៅ​ពិភាក្សា​បន្ថែម​ជាមួយ​អ្នកជំនាញ​បច្ចេកទេស​របស់​ក្រុមហ៊ុន ដើម្បី​ពិនិត្យ​លទ្ធភាព ហើយ​សង្ឃឹមថានឹង​អាច​ផ្តល់​ចម្លើយ​វិជ្ជមាន​តប​ទៅ​តាម​សំណូមពរ​របស់​លោក​រដ្ឋមន្ត្រី​ផង​ដែរ ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ក្រសួង​នឹង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន ដើម្បី​ធ្វើ​ឱ្យ សកម្មភាព​ការងារ​ទាំងអស់ មាន​ភាព​រលូន និង​ប្រសិទ្ធភាព​ខ្ពស់ ។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រសួង​បាន​រក​ឃើញ​ផ្លូវ​ខូចគុណភាព និង​ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ជួសជុល​ឡើង​វិញ ដូច​ជា ៖ ផ្លូវជាតិ​លេខ​៣ , ផ្លូវជាតិ​លេខ​៧ , ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​២១៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ