៣​ យុទ្ធសាស្ត្រ​ដែល​អ្នកលក់​រថយន្ត​ប្រើ ដើម្បី​ឱ្យ​អ្នក​អស់​លុយ​ច្រើន


រថយន្ត​ស្ថិត​ក្នុង​ចំណោម​ការ​ទិញ​សំខាន់​ៗ​ដែល​កើត​មាន​ឡើង​ក្នុង​ជីវិត​របស់​អ្នក ដូច្នេះ​អ្នក​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន និង​ធានា​ថា ខ្លួន​ពិតជា​ទិញ​រថយន្ត​ក្នុង​តម្លៃ​ដែល​សមរម្យ​បំផុត​ពិតមែន ។ ដើម្បី​សម្រេច​បាន​គោលដៅ​នេះ​អ្នក​ត្រូវ​តែ​ចៀសវាង​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បី​ធំ​ៗ​ដែល​អ្នកលក់​រថយន្ត​តែងតែ​ប្រើ ដើម្បី​ឲ្យ​អ្នក​ចាយវាយ​ច្រើន​ដែល​មាន​ដូច​ខាងក្រោម​នេះ ៖

១. ជំរុញ​ឲ្យ​អ្នកទិញ​រថយន្ត​ដែល​ផ្តល់​ប្រាក់​ចំណេញ​ច្រើនៈ
ពេល​ដែល​អ្នក​ទៅ​មើល​រថយន្ត​អ្នក​គួរតែ​ដឹង​ពី​ប្រភេទ​រថយន្ត​ដែល​អ្នក​ចង់​ទិញ ជា​មុន​សិន បើ​មិន​ដូច្នេះ​ទេ​នោះ​អ្នកលក់​រថយន្ត​នឹង​ជំរុញ​ឲ្យ​អ្នកទិញ​រថយន្ត​ដែល​អាច​រក​ប្រាក់​ចំណេញ​ឲ្យ​ពួក​គេ​ច្រើន ។

ប្រសិនជា​អាច​អ្នក​គួរតែ​មាន​ប្រភេទ និង​ម៉ូ​ដែល​រថយន្ត​ក្នុង​ចិត្ត​ឲ្យ​បាន​ច្បាស់លាស់​សិន ។ ដើម្បី​ជ្រើសរើស​រថយន្ត​អ្នក​គួរតែ​ដឹង​ថា តើ​អ្នក​ត្រូវ​បើកបរ​ផ្លូវ​ឆ្ងាយ ឬទេ ? តើ​អ្នក​ត្រូវការ​រថយន្ត​ដែល​មិន​ស៊ីសាំង​ទេ ? តើ​អ្នកមាន​បច្ចេកវិទ្យា​អ្វី​ដែល​អ្នក​ចង់បាន​ទេ ? តើ​អ្នក​ត្រូវការ​បាំង​ក្រោយ​ឬទេ ? លើស​ពី​នេះ​ទៀត អ្នក​ត្រូវ​តែ​កំណត់​ថ្លៃ​រថយន្ត​ដែល​អ្នក​ចង់​ទិញ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ជៀសវាង​មិន​ជ្រើស​យក​រថយន្ត​ដែល​មាន​តម្លៃ​ខ្ពស់​ពេក ។

២. ជំរុញ​ឲ្យ​អ្នក​បង់​រំលស់ៈ
អ្នកលក់​រថយន្ត​ចូល​ចិត្ត​បង្វែរ​អារម្មណ៍​អតិថិជន​ឲ្យ​ចាប់អារម្មណ៍​លើ​ការ​បង់​រំលស់​រថយន្ត​ដែល​មាន​កម្រិត​ទាប​ពី​ថ្លៃ សរុប​របស់​រថយន្ត​ពិតប្រាកដ ។ ទោះជា​អ្នក​បង់ថ្លៃ​ទាប​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ពិតមែន​ក្តី អ្នក​នៅ​តែ​ត្រូវ​ខាតបង់​ច្រើន​ព្រោះតែ​ថ្លៃ​ការ​ប្រាក់​ដែល​អ្នក​ត្រូវ​បង់​រហូត​ដល់​អស់ ។ ប្រសិនបើ​អ្នក​ជ្រើសរើស​ការ​បង់​រំលស់ អ្នក​គួរតែ​ជ្រើស​យក​ផែនការ​ដែល​មាន​រយៈពេល​ខ្លី ព្រោះ​អ្នក​នឹង​ត្រូវ​ខាតបង់​ថ្លៃ​ការ​ប្រាក់​ច្រើន ប្រសិនបើ​រយៈពេល​បង់​រំលស់​វែង ។

៣. លក់​ឧបករណ៍ និង​គ្រឿង​ផ្សេង​ៗ​ដែល​អ្នក​មិន​ត្រូវកា​រៈ
ការ​លក់​មិន​ទាន់​ចប់​បន្ទាប់​ពី​អ្នក​ប្រគល់​លុយ​ដល់​ដៃ​អ្នកលក់​ទេ ។ ពេល​ដែល​អ្នក​សម្រេចចិត្ត​ទិញ​រថយន្ត​ណាមួយ​ហើយ អ្នកលក់​រថយន្ត​តែងតែមាន​តួនាទី​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​ផ្សេង​ៗ​ដែល​ក្រុមហ៊ុន​លក់ រួម​ទាំង​ការ​ធានា​បន្ថែម​ផង​ដែរ ។ ប្រសិនបើ​វា​មិនមែន​ជា​ឧបករណ៍ និង​គ្រឿង​ដែល​ចាំបាច់​សម្រាប់​អ្នក​ទេ អ្នក​មិន​គួរ​ទិញ​វា​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ