តាម​ពិត​អាជីវកម្ម​ដែល​រឹង​មាំ និង​ទន់ ខ្សោយ…ខុស​គ្នា​បែប​នេះ​សោះ


សហគ្រិន​ដែល​ទើបតែ​ចាប់ផ្តើម​អាជីវកម្ម​មិនយូរ​ប៉ុន្មាន ​តែងតែ​ជួបនឹង​ការ​លំបាក​ក្នុង​ការ​ដឹង​ឱ្យ​បាន​ច្បាស់​ថា អាជីវកម្ម​របស់​ពួក​គេ​ពិតជា​កំពុង​ស្ថិត​ក្នុង​ស្ថាន​ការ​ល្អ និង​រឹង​មាំ​គ្រប់គ្រាន់ ឬ​នៅ? តើ​វា​ជា​ពេល​ដែល​សហគ្រិន​អាច​ចាប់ផ្តើម​ពង្រីក​អាជីវកម្ម ឬ​វិនិយោគ​ធនធាន​បន្ថែម ឬទេ? ឬ​មួយ​វា​ជា​ពេល​ដែល​សហគ្រិន​គួរតែ​ធ្វើការ​កែសម្រួល​ផែនការអាជីវកម្ម​ឡើង​វិញ?

តើ​សហគ្រិន​ត្រូវ​មើល​លើ​កត្តា​អ្វីខ្លះ ដើម្បី​ដឹង​ថា​ អាជីវកម្ម​របស់​ពួក​គេ​រឹង​មាំ ឬ​ទន់ខ្សោយ?
១-ប្រាក់​ចំណេញ​ ៖ កត្តា​ដំបូង​ដែល​សហគ្រិន​គួរ​ត្រួតពិនិត្យ​មើល​ គឺ​ប្រាក់​ចំណូល ។ តើ​ប្រាក់​ចំណូល​របស់​អាជីវកម្ម​កំពុង​តែ​កើនឡើង ធ្លាក់​ចុះ ឬ​នៅ​ថេរ? ប្រសិនបើ​ប្រាក់​ចំណូល​មានការ​ធ្លាក់​ចុះ ឬ​នៅ​ថេរ​នោះ​មាន​ន័យ​ថា ​ផែនការអាជីវកម្ម​របស់​អ្នក​ប្រហែលជា​មាន​បញ្ហា​ហើយ ​ដូច្នេះ​ អ្នក​ត្រូវ​តែ​កែសម្រួល​ភ្លាម ។

២-វប្បធម៌​ការងារ​៖
តើ​ក្រុមការងារ​ក្នុង​អាជីវកម្ម​រឹង​មាំ ឬទេ? តើ​អាជីវកម្ម​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ចំណេះដឹង សមត្ថ ភាព និង​ជំនាញ​របស់​ក្រុមការងារ ឬទេ? ប្រសិនបើ​ចម្លើយ​គឺ​ទេ​នោះ​ អ្នក​ត្រូវ​តែ​ត្រួតពិនិត្យ​មើល​បុគ្គលិក​សា​ជា​ថ្មី និង​ព្យាយាម​បង្កើត​ក្រុម​ ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុត​សម្រាប់​អាជីវកម្ម ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​គួរតែ​ផ្តល់​ការ​ហ្វឹកហាត់​ដល់​បុគ្គលិក ឬ​ផ្តល់​ជា​ការ​លើកទឹកចិត្ត​ដើម្បី​ធ្វើ​ជា​ការ​ជំរុញ​ដល់​បុគ្គលិក​ផង​ដែរ ។

៣-ភាព​ច្បាស់លាស់​៖
តើ​សហគ្រិន និង​ក្រុមការងារ​ដឹង និង​យល់​ច្បាស់​ពី​ទស្សនៈវិស័យ​ ដែល​អ្នកមាន​សម្រាប់​អាជីវកម្មឬទេ? តើ​ពួក​គេ​ដឹង​ពី​ផែនការ​រយៈពេល​ខ្លី និង​វែង​ដែល​អ្នកមាន​សម្រាប់​អាជីវកម្ម​អ្នក​ទេ? ភាព​ច្បាស់លាស់​ក្នុង​ផ្នែក​នេះ​ជួយ​ផ្តល់​ជា​ទិស​ដៅ និង​ស្តង់ដារ​មួយ​ដែល​បុគ្គលិក​អាច​ព្យាយាម​រក្សា​និង​ដើរទៅ​រកបាន។

៤- ធនធាន​៖
តើ​អ្នកមាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​អាជីវកម្ម​របស់​អ្នក​ទេ ​ប្រសិនបើ​អាជីវកម្ម​ជួបនឹង​បញ្ហា ឬ​អ្នកធ្វើការ​សម្រេចចិត្ត​មិនល្អ​ណាមួយ? ធនធាន​របស់​អ្នក​គឺជា​មូលដ្ឋាន​សំខាន់​សម្រាប់​ភាពរឹងមាំ​របស់​អាជីវកម្ម​ដែល​អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​វា ។

៥-ការ​ចៀសវាង​ហានិភ័យ​៖
តើ​អ្នកមាន​ផែនការ​គ្រោងទុក​សម្រាប់​ពេល​ដែល​អាជីវកម្ម​ជួប​បញ្ហា ឬ​នៅ? តើ​អ្នកមាន​ធ្លាប់​គិត​ពី​ហានិ ភ័យ​ផ្សេង​ៗ​ដែល​អាជីវកម្ម​របស់​អ្នក​អាច​ជួប​ប្រទះ​នៅ​ថ្ងៃ​អនាគត​ទេ? តើ​អ្នកមាន​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ជៀសវាង​ហានិភ័យ​ទាំងនោះ​ទេ? ទាំងនេះ​ គឺជា​សំណួរ​ដែល​អាច​ឲ្យ​អ្នកដឹង​ថា​អាជីវកម្ម​របស់​អ្នក​មាន​​ភាពរឹងមាំ​គ្រប់គ្រាន់ ឬទេ​ពេល​ដែល​ជួបនឹង​បញ្ហា​នៅ​ថ្ងៃ​អនាគត ៕ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ