នេះ​នែ៎ ! ៤ វិធី​ប្តូរ​ទស្សនៈ​ពី​លុយ


«​ខ្ញុំ​ចង់រក​លុយ​ឱ្យ​បាន​ច្រើន​» គឺជា​ប្រយោគ​មួយ​ដែល​មនុស្ស​មួយ​ចំនួន​មិន​ហ៊ាន​ទទួលស្គាល់​ព្រោះ វា​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​ថា អ្នកជា​មនុស្ស​ស្រលាញ់​តែ​លុយ ។ ប៉ុន្តែ​នរណា​ក៏​ដឹង​ដែរ​ថា ការ​មិន​មាន​លុយ​កាត់​បន្ថយ​ជម្រើស​សេរីភាព និង​ភាព​ស្ងប់​អារម្មណ៍​ដែល​អ្នកមាន​ក្នុង​ជីវិត​របស់​អ្នក ។ លុយ​អាច​ផ្តល់​សមត្ថភាព​ឲ្យ​អ្នក​ជះ​ឥទ្ធិពល​សំខាន់​ៗ​ដល់​អ្នក​ដទៃ និង​អ្វី​ដទៃ​ទៀត​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្ត ។

វា​មិនមែន​ជា កំហុសឆ្គង​មួយ​ក្នុង​ការ​មាន​ទស្សនៈ​ដូច្នេះ​ទេ ហើយ​មនុស្ស​គួរតែ​មាន​មោទនភាព​ទៅ​លើ​ការ​ប្តេជ្ញា​របស់​ខ្លួន​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ផ្លាស់​ប្តូរ​គំនិត​ឲ្យ​ទទួលយក​ទស្សនៈ​របស់​ខ្លួន​មួយ​នេះ​អាច​ផ្តល់​ជា​ការ​ជំរុញ​ទឹកចិត្ត​សំខាន់​ដែល​ជួយ​ឲ្យ​អ្នក​ឈាន​ទៅ​រក​គោលដៅ​បាន​លឿន​ដែរ ។ ដូច្នេះ ដើម្បី​ប្តូរ​ទស្សនៈ​របស់​អ្នក​លើ «​លុយ​» តើ​អ្នក​គួរតែ​ធ្វើ​ដូច​ម្តេច ?

១. ប្រកាស​ឲ្យ​អ្នក​ដទៃ​ដឹង ៖
ជាដំបូង​អ្នក​ត្រូវ​តែ​ប្រកាសប្រាប់​ខ្លួនឯង​ថា អ្នក​ស្រលាញ់​អ្វី​ដែល​លុយ​អាច​ទិញ ហើយ​អ្នក​ចង់រក​លុយ​បាន​កាន់តែ​ច្រើន ។ តើ​អ្នកមាន​អារម្មណ៍​យ៉ាងដូចម្តេច​ដែរ ពេល​ដែល​និយាយ​ប្រាប់​ខ្លួនឯង​ដូច្នេះ ? ចុះ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងដូចម្តេច ប្រសិនបើ​អ្នក​ប្រកាស​ជា​សាធារណៈ ? តើ​អ្នក​ចង់​ឆ្លើយ​តប​ដោយ​ការ​សុំ​ទោស ឬ​ការ​បកស្រាយ​បន្ទាប់​ពី​ការ​ប្រកាស ឬទេ ?

២. យល់​ដឹង​ពី​ខ្លួនឯង​បន្ថែម​៖
អ្នក​គួរតែ​ចាប់អារម្មណ៍​លើ​គំនិត និង​អារម្មណ៍​ដែល​អ្នកមាន​ពេល​ដែល​អ្នក​និយាយ​ពី​ភាព​ជោគជ័យ​របស់​បុគ្គល​ណា​ម្នាក់ ឬ​ពេល​ដែល​អ្នក​ប្រកាស​ពី​គោលដៅ​របស់​អ្នក​ប្រាប់​អ្នក​ដទៃ ។

៣. កត់ចំណាំ​គំនិត​ដែល​រារាំង​អ្នក​៖
តើ​គំនិត​អ្វី​ដែល​កំពុង​តែ​រារាំង​អ្នក​មិន​ឲ្យ​ទទួលស្គាល់​ថា អ្នក​ស្រលាញ់​លុយ ? តើ​វា​ជា​ការ​ភ័យ​ខ្លាច​អ្នក​ដទៃ​មិន​ពេញចិត្ត ឬ​វា​ជា​អារម្មណ៍​ស្អប់ខ្ពើម​ដែល​អ្នក​តែងតែមាន​លើ​មនុស្ស​ដែល​ស្រលាញ់​លុយ? ព្យាយាម​ផ្លាស់​ប្តូរ​គំនិត​របស់​អ្នក​ដោយ​គិត​ពី​បុគ្គល​ដទៃ​ដែល​ជោគជ័យ​ក្នុង​ផ្នែក​រក​លុយ ហើយ​នៅ​តែ​ទទួល​បានការ​គោរព​ស្រលាញ់​ពី​អ្នក​ដទៃ និង​ជា​បុគ្គល​ដែល​ចូលរួម​ចំណែក​សំខាន់​ដល់​ការ​អភិវឌ្ឍន៍​សង្គម​ជាដើម ។

៤. ប្តូរ​ទស្សនៈ​ដែល​អ្នកមាន​៖
ប្តូរ​គំនិត​អវិជ្ជមាន​ដែល​អ្នកមាន​លើ​លុយ​ជាមួយនឹង​គំនិត​ដែល​វិជ្ជមាន​វិញ​ដូច​ជា ការ​ដែល​លុយ​អនុញ្ញាត​ឲ្យ​អ្នក​សម្រេច​គោលដៅ​បាន​ច្រើន និង​ចូលរួម​ដល់​ការ​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ