ដាក់​ឈ្មោះ​កូនចៅ​ពីរោះ​ក៏​លើក​សម្រស់​នៃ​ជីវិត


ការ​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ​ជា​ពាក្យ​ខ្មែរ​មាន​សំនៀងពីរោះ​និង​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់ បណ្ឌិត​លោក​បាន​ពោល​សរសើរ​មាតាបិតា​ទាំងឡាយ​ដែល​បាន​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូនប្រុស​ស្រី​ឱ្យ​ខ្ពស់ត្រដែត រស់នៅ​ដោយ​សុខសាន្ត ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ទិនមណី​- កែវ​មណី​មាន​ពន្លឺ​ចែងចាំង​ដូច​ពន្លឺ​ថ្ងៃ ដែល​ជា​ពន្លឺ​មិន​ចេះ​សាបសូន្យ ។

ទិនរ័ត្ន​- កែវ​រតន៍​របស់​ព្រះអាទិត្យ មាន​ន័យ​ដូច​ទិនមណី​ដែរ ។

ទិវា​- មនុស្ស​ដែល​មាន​វាសនា​ដ៏​ភ្លឺស្វាង​ដូច​ពន្លឺ​នៃ​ព្រះអាទិត្យ ។

ទំនុក​- ជន​អ្នកចេះ​រៀបចំ​ខ្សែជីវិត​បាន​ល្អ​ទៅ​តាម​សម័យកាល ។

ទាវ​រី​- ស្ត្រី​ដែល​មានចិត្ត​មុត តែ​ទន់ភ្លន់ ។ អាច​ធ្វើ​ឱ្យ​បុរស​ដែល​ស្រឡាញ់​នាង​ហ៊ាន​ស៊ូ​ប្តូរជីវិត​ជាមួយ​មិន​ខ្លាច​អ្វី​ៗ​ទាំងអស់ ។

ទិនបតី​- អ្នក​ដែល​ជា​ម្ចាស់​នៃ​ពន្លឺ​ទាំងពួង​, អ្នកជា​ធំ​អស់​ពន្លឺ​ទាំងឡាយ ។

ទិន​ប្រកា​- អ្នក​ដែល​ខ្ពង់ខ្ពស់​, អ្នក​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដទៃ​ដោយ​មិន​រើសមុខ ។ (​ដោយ​សាន សា​រិ​ន​) នៅ​មាន​ត​…

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ