សម្តេច​តេ​ជោ ហ៊ុន សែន លើកទឹកចិត្ត​អ្នក​វិនិយោគ​ស្រី​លង្កា​មក​វិនិយោគ​នៅ​កម្ពុជា


រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ប្រកាស​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ស្រី​លង្កា​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន ។
ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ស្រី​លង្កា ដែល​ត្រូវធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​នារ សៀ​ល​ថ្ងៃ​ទី ៧ ខែសីហា ឆ្នាំ ២០១៩ សម្តេច​តេ​ជោ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​លើក ទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ស្រី​លង្កា​ដែល​មាន​វត្ត​មាននៅ​ទី​នេះ​ធ្វើការ​ពិភាក្សា​បន្ថែម​ជាមួយ ធុរជន​កម្ពុជា និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​សិក្សា​ស្វែង​យល់​ពី​សក្តានុពល និង កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​ព្រមទាំង​សម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​» ។

សម្តេច​បន្ត​ថា​៖ «​ក្នុង​នាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​ធានា​ជូន​អ្នក​វិនិយោគ​គ្រប់​រូប​នូវ​បរិស្ថាន​គ្រប់ បែប​យ៉ាង​ដែល​អនុគ្រោះ និង​ជួយ​ជំរុញ​ដល់​ការ​វិនិយោគ​ពិសេស​ពី​សន្តិភាព សន្តិសុខ និង ស្ថិរភាព​នយោបាយ ក៏​ដូច​ជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្រប​ខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកប ដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព និង​ភាព​អាច​ប៉ាន់​ប្រមាណ​បាន​» ។

សម្តេច​តេ​ជោ​ក៏​បាន​ជម្រាប​ជូន​ធុរជន និង​អ្នក​វិនិយោគ​ស្រី​លង្កា​អំពី​សក្តានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់​ៗ​របស់​កម្ពុជា​លើ ៥ ចំណុច​ដែល​រួម​មាន​៖ ទី​១ ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច ។ ក្រោយ​ពី​ឆ្នាំ​១ ៩៧៩ កម្ពុជា​បាន​ប្រឹងប្រែង​ដោយ​ប្រើប្រាស់​ដៃ​ម្ខាង​ទប់ស្កាត់​ការ​វិល​ត្រលប់​មក​វិញ​នៃ​របប​ប្រល័យពូជសាសន៍ និង​ដៃ​ម្ខាង​ទៀត​កសាង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពី​ចំណុចសូន្យ ដែល​មានការ​ហ៊ុម​ព័ទ្ធ សេដ្ឋកិច្ច ពី​ខាងក្រៅ​យ៉ាង​អយុត្តិធម៌ រហូត​បាន​បញ្ឈប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​កាលពី​ចុងឆ្នាំ ១៩៩៨ ដោយ​ដាក់​ចេញ​នូវ «​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​» ។ ការ​ប្រឹងប្រែង​ពុះពារ​អភិវឌ្ឍ​ជាតិ​ក្នុង​រយៈពេល​ជាង ៤០ ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា ប្រែ​មុខមាត់​ថ្មី​ទាំង​ក្នុង​តំបន់ និង​សកល ហើយ​បច្ចុប្បន្ន​កម្ពុជា​ទទួល​បាន​ទាំង​ស្ថិរភាព នយោបាយ សន្តិភាព និង​ម៉ាក្រូសេដ្ឋកិច្ច​ពេញលេញ​ដែល​ជា​មូលដ្ឋាន​សម្រាប់​ទាក់ទាញ ធុរជន និង​វិនិយោគិន​មក​ធ្វើ​ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា ។

ទី ២ ការ​បើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការ​រើសអើង​រវាង​អ្នក វិនិយោគ​កម្ពុជា និង​អ្នក​វិនិយោគ​បរទេស ។ ទី ៣ កម្លាំង​ពលកម្ម​ដែល​មាន​ភាព​សម្បូរ​បែប និង​វ័យក្មេង ដែល​ក្នុង​នោះ​ប្រជាជន​ដែល​មាន អាយុ ៣៥ ឆ្នាំ​ចុះ​មាន​ចំនួន​ដល់​ទៅ ៧២% នៃ​ចំនួន​ប្រជាជន​សរុប​គួប​ផ្សំ​នឹង​ប្រាក់​ឈ្នួល ដែល​មាន​ភាព​ប្រកួតប្រជែង ។ ទី ៤ កម្ពុជា​ស្ថិត​នៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ​បាន​និង​កំពុង ក្លាយជា «​រោងចក្រ​នៃ​អាស៊ី​» ។ ទំនិញ​ផលិត​នៅ​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុងស្រុក​, ទីផ្សារ​អនុ​តំបន់​មេគង្គ​, ទីផ្សារ​អាស៊ាន​, និង​ទីផ្សារ​សំខាន់​ៗ​ដទៃ​ទៀត​ក្នុង​ពិភពលោក ។

និង​ទី ៥ កម្ពុជា​មាន​សក្តានុពល​សម្រាប់​ការ​អភិវឌ្ឍ​ទេសចរណ៍ «​វប្បធម៌ និង​ធម្មជាតិ​» រួម​មាន សម្បត្តិ​វប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍​តំណែល​ប្រវត្តិសាស្ត្រ ព្រមទាំង​ទេសភាព​ដ៏​ស្រស់ ត្រកាល​នៃ​ឆ្នេរសមុទ្រ ទន្លេ​បឹងបួរ និង​ព្រៃ​ព្រឹក្សា​របស់​ជាតិ ដែល​ទាំងនេះ​មាន​ភាព​ទាក់ទាញ សម្រាប់​ទីផ្សារ​ទេសចរណ៍​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ