សូម​ប្រយ័ត្ន! សល់​ព្យុះ​២​ទៀត​នៅ​មាន​ឥទ្ធិ​ពល​កំពុង​ស្រូប​ទាញ​ធ្វើ​ឱ្យ​ប្រព័ន្ធ​សម្ពាធ​​ទាប


រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​ការ​តាមដាន​នៃ​អាកាស​ធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​នេះ​មាន​ការ​វិវត្តន៍​យ៉ាង​លឿន​អាច​និយាយ​បាន​ថា មិន​ដែល​បាន​ជួប​ប្រទះ​ នោះ​គឺ​មាន​ព្យុះ​៣​ស្ថិត​ក្នុង​កន្សោម​តែមួយ​ ប៉ុ​ន្តែ​នា​ពេល​បច្ចុប្ប​ន្ន​ព្យុះ​ទី​៨ បាន​រលាយ​ខ្លួន​រួច​ទៅហើយ​ ដោយ​នៅ​​សល់​តែ​២ ដែល​នៅ​មាន​ឥទ្ធិ​ពល​កំពុង​ស្រូប​ទាញ​ធ្វើ​ឱ្យ​ប្រព័ន្ធ​សម្ពាធ​ទាប​ឡើងទៅ​លើ​កាត់​ភាគ​ខាង​ជើង​​ប្រទេស​​ឡាវ និង​ប្រទេស​វៀតណាម ហើយ​ព្យុះ​មូសុងនីរិតី​ នៅ​បន្ត​មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​មក​លើ​តំបន់​មាត់​សមុទ្រ ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បន្តថា ស្ថាន​ភាព​​បែ​បនេះ បាន​ធ្វើ​ឱ្យ​បណ្តាល​ខេត្ត​ដែល​នៅតាម​តំបន់​មាត់​សមុទ្រ​ ជា​ពិសេស​គឺ​ខេត្ត​កោះ​កុង និង​ខេត្ត​ព្រះ​សីហនុ នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​បរិមាណ​ពី​បង្គួរ​ទៅច្រើន ហើយ​នៅ​លើ​ផ្ទៃ​សមុទ្រ​អាចនឹង​មាន​ភ្លៀង ខ្យល់​ខ្លាំង និង​រលក​បោក​បក់​ខ្ពស់ ។

ហើយ​បើ​នៅតាម​ខេត្ត​កំពង់​ធំ កំពង់​ឆ្នាំង ពោធិ៍សាត់ ព្រៃវែង ស្វាយ​រៀង កំពង់​ចាម ត្បូង​ឃ្មុំ មណ្ឌលគិរី ក្រចេះ ស្ទឹង​ត្រែង និង​រតន​គិរី អាចនឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ធម្យម​ទៅ​ច្រើន ចំណែក​ឯ​នៅ​ខេត្ត​ព្រះវិហារ សៀម​រាម​ បាត់​ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ និង​ឧត្តរមាន​ជ័យ អាចនឹង​មាន​ភ្លៀង​ពីកម្រិត​តិចទៅ​បង្គួរ ហើយ​និង​ខេត្ត​កំពង់​ស្ពឺ តាកែវ កណ្តាល ព្រមទាំង​រាជធានី​ភ្នំពេញ អាចនឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​តិច​ទៅ​មធ្យម ។

ដូច្នេះសូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​នៅ​តាម​ខេត្ត​កោះ​កុង ខេត្ត​ព្រះ​សីហនុ និង​តាម​បណ្តា​ខេត្ត​នានា​ភាគ​ខាងកើត​ជាប់​នឹង​ព្រំ​ប្រទល់​ប្រទេស​វៀតណាម ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្យាករណ៍​ឧតុនិយម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ