ញញួរ​យក្ស West Ham ចាយ​៨​លាន​ផោន​យក​បាន​ខ្សែប្រយុទ្ធ​១​រូប


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បាល់ទាត់ West Ham បាន​សម្រេចការ​ទិញ​យក​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប Basel ក្នុង​តម្លៃ​៨​លាន​ផោន​ជា​ផ្លូវការ​។

កីឡាករ​អាយុ​២២​ឆ្នាំ​រូប​នេះ យល់ព្រម​ចុះ​កុងត្រា​រយៈពេល​៤​ឆ្នាំ​ជាមួយនឹង​ក្លិប​ញញួរ បូក​នឹង​ពីរ​ឆ្នាំ​ទៀត​សម្រាប់​ការ​ពន្យារ​នៅ​ថ្ងៃ​ខាង​មុខ​។ កាលពី​នៅ​លេង​ឱ្យ Basel រយៈពេល​ពីរ​ឆ្នាំ គេ​បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​ចំនួន​២៩​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​ទាំង​៥៨​ដង​។ សម្រាប់​ការ​មក​ដល់​ក្លិប​ថ្មី គេ​នឹង​ពាក់អាវ​លេខ​២៧​។

Ajeti បាន​និយាយ​នៅ​ពេល​ចូល​ក្លិប​ថ្មី​ថា​៖«​ខ្ញុំ​សប្បាយចិត្ត​ណាស់​នឹង​នៅ​ទី​នេះ​។ ខ្ញុំ​ពេញចិត្ត​នឹង​នៅ​លេង​ឱ្យ​ក្លិប​ដ៏​ធំ​នេះ​។ នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ថា West Ham ពេញចិត្ត​ខ្ញុំ ខ្ញុំ​មិន​បាន​គិត​ច្រើន​នោះ​ទេ ចំពោះ​ក្លិប​ដែល​ធំ​នៅ Premier League មួយ​នេះ​»​។

គេ​បាន​បន្ត​ថា​៖ «​នេះ​គឺជា​ថ្ងៃ​សំខាន់​សម្រាប់​ខ្ញុំ​និង​គ្រួសារ​របស់ខ្ញុំ​។ វា​គ្មាន​អ្វី​ល្អ​ជាង​ការ​ឈាន​ជើង​ចូល​តារាង ធ្វើ​ឱ្យ​អ្នកគាំទ្រ​សប្បាយចិត្ត និង ស្តា​ត​ទាំងមូល​អ៊ូរ​អរ​។ ខ្ញុំ​នៅ​ទី​នេះ​ដើម្បី​ជួយ​ដល់​ក្រុម និង ដើម្បី​ឈ្នះ​។ ខ្ញុំ​ចង់​បំពេញ​តួនាទី​របស់ខ្ញុំ​។ នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​»​។

នាយក​ផ្នែក​បាល់ទាត់​នៃ​ក្លិប​ញញួរ លោក Mario Husillos បាន​ប្រាប់​ថា លោក​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​យក​កីឡាករ​ជនជាតិ​ស្វី​សម​ក​ចូល​ខាង​លោក​។ លោក​បាន​បន្ត​ទៀត​ថា Albian គឺជា​កីឡាករ​វ័យក្មេង​ម្នាក់ ដែល​ពួក​លោក​ជឿជាក់​ថា​នឹង​អាច​មាន​អនាគត​ភ្លឺស្វាង​ទៅ​ថ្ងៃ​មុខ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ