ធម៌​ទាំង​៧​ប្រការ​នាំ​ឱ្យ​មនុស្ស​ឈ្លាស​វៃ


បណ្ឌិត​ទាំងឡាយ​លោក​ធ្លាប់​មានបទពិសោធន៍ និង​ជោគជ័យ​រួច​មក​ហើយ​តាម​ការ​អនុវត្ត​នូវ​សប្បុរសធម៌​ទាំង​៧​ប្រការ ក្លាយជា​មនុស្ស​ឈ្លាសវៃ និង​បានជា​ទីស្រឡាញ់​រាប់អាន​នៃ​មហាជន​គ្រប់​ទិស​ទី ។ សប្បុរសធម៌​ទាំង​៧​ប្រការ​នោះ​មានៈ

១-​ធម្ម​ញ្ញុ​តា ភាព​ជា​អ្នកដឹង​ធម៌​គឺ​ដឹង​ហេតុ ដឹង​ផល

២-​អត្ថញ្ញុតា ភាព​ជា​អ្នកដឹង​អត្ថ​គឺ​ដឹង​ផល ដឹង​ប្រយោជន៍

៣-​អត្ត​ញ្ញុ​តា ភាព​ជា​អ្នកដឹង​ឬ​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់

៤-​មត្តញ្ញុតា ភាព​ជា​អ្នកដឹង​ប្រមាណ​នៃ​ការ​បរិភោគ

៥-​កាល​ញ្ញុ​តា ភាព​ជា​អ្នកដឹង​កាល ស្គាល់​ពេលវេលា

៦-​បរិ​សញ្ញុ​តា ភាព​ជា​អ្នកដឹង​បរិស័ទ

៧-​បុគ្គល​បរោ​បរ​ញ្ញុ​តា ភាព​ជា​ដឹង​បុគ្គល​ខ្ពស់​ទាប ដែល​សេចក្តី​នេះ​លោក​សំដៅ​ថា ចូល​ទៅ​អង្គុយ​ជិត​បុគ្គល​ណា គប្បី​ដឹង ឬ​យល់ចិត្ត​បុគ្គល​នោះ ហើយ​ធ្វើ​ចរិយា​ឱ្យ​ដូច​បុគ្គល​នោះ ។

មាតិកា​ធម៌​ទាំង​៧​ប្រការ​នេះ ត្រង់​ចំណុច​ទី​៥ កាល​ញ្ញុ​តា ភាព​ជា​អ្នក​ស្គាល់​ពេលវេលា លោក​ចាត់​ថា ជា​ចំណុ​ច​​សំខាន់​បំផុត ព្រោះ​អ្នក​ស្គាល់​ពេលវេលា ជា​អ្នក​ធ្វើ​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​ច្បាស់លាស់ និង​ចេះ​បត់បែន​ទៅ​តាម​កា​ល​​វេលា ពោល​គឺ​មិន​ផ្កាប់​មុខងប់​នឹង​អ្វីមួយ​ដោយ​មិន​ចេះ​បត់បែន​ទៅ​តាម​ពេលវេលា​ឡើយ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ