ស្រាយ​ច​ម្ង​ល់​ទាក់ទង​នឹង​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ


គីស​ក្នុង​ក្រពេញ​អូ​វ៉ែ គឺជា​ពងទឹក​មួយ​ប្រភេទ​ដែល​ស្ថិត​នៅ​ក្នុង​ក្រពេញ​អូ​វ៉ែ​។ វា​ជា​ជំងឺ​ដែល​កើត​មាន​ជា​ញឹកញាប់ ហើយ​ក៏​ច្រើន​តែ​កើតឡើង​ក្នុង​ពេល​ជ្រុះ​អូ​វ៉ុល​ដែរ​។ ការ​ជ្រុះ​អូ​វ៉ុល​កើតឡើង​នៅ​ពេល​ដែល​ក្រពេញ​​អូ​វ៉ែ​បញ្ចេញ​មេជី​វិត​ញី​ទៅ​ក្នុង​ក្រ​ពេញដៃ​ស្បូន​ជា​រៀង​រាល់​ខែ​។ ស្ត្រី​ភាគច្រើន​ដែល​មាន​ជំងឺ​នេះ គឺ​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ ហើយ​វា​ក៏​ច្រើន​តែ​មិន​មាន​អ្វី​គ្រោះថ្នាក់​ដែរ​។

តើ​គីស​នៅ​ក្រពេញ​អូ​វ៉ែ​អាច​ទៅ​ជា​មហារីក​ដែរ​ទេ?

មែនហើយ គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​ម​យ​យ​ចំនួន​អាច​ក្លាយទៅជា​មហារីក​បាន ប៉ុន្តែ​គីស​ភាគច្រើន​គឺ​មិនមែន​ជា​មហារីក​ឡើយ​។ ការ​ប្រឈម​នឹង​មហារីក​ក្រពេញ​អូ​វ៉ែ​នឹង​កើនឡើង​នៅ​ពេល​អាយុ​កាន់តែ​ច្រើន​។ ស្ត្រី​ដែល​រ៉ាំ​ង​រដូវ​ហើយ​មាន​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​ទៀត​គឺ​ប្រឈម​ខ្ពស់​នឹង​មហារីក​ក្រពេញ​អូ​វ៉ែ​តែ​ម្តង​។ ចូរ​ពិគ្រោះ​​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ប្រឈម​មុខ​របស់​អ្នក​បើសិនជា​មានការ​បារម្ភ​ខ្លាំង​។ ការ​ពិនិត្យ​រក​ជំងឺ​មហា​រីក​ក្រពេញ​អូ​វ៉ែ​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​លើ​ស្ត្រី​ភាគច្រើន​ឡើយ​។ នេះ​ដោយសារ​តែ​លទ្ធផល​អាច​នឹង​ឃើញ​មិន​ត្រឹមត្រូវ​។

ពេល​មាន​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​ហើយ​តើ​ពិបាក​មាន​ផ្ទៃពោះ​ដែរ​ទេ?

ជា​ធម្មតា​គឺ​អត់​ទេ​។ គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​ភាគច្រើន​មិន​ប៉ះពាល់​ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ឡើយ​។ ពេល​ខ្លះ ជំងឺ​ដែល​ធ្វើ​ឲ្យ​កើត​គីស​វិញ​ទេ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ពិបាក​នឹង​មាន​ផ្ទៃពោះ​ដូច​ជា​៖

១-Endometriosis ជា​ជំងឺ​ដែល​ភ្នាស់​របស់​ស្បូន​បែរជា​កើតឡើង​នៅ​ក្រៅ​ស្បូន ជា​ពិសេស​នៅ​ក្នុង​ក្រពេញ​អូ​វ៉ែ​ទៅ​វិញ​។
២- ចង្កោម​រោគ​សញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ ដែល​វា​អាច​នឹង​ធ្វើ​ឲ្យ​ស្ត្រី​មិន​អាច​មានកូន​បាន​តែ​ម្តង​។

តើ​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​ដូច​ម្តេចទៅ?

គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ជា​ធម្មតា គីស​ទាំងនេះ​ជា​ប្រភេទ​​គីស​ស្លូត និង​មិន​មាន​គ្រោះថ្នាក់​ទែ​។ គីស​ក្រពេញ​អូ​វ៉ែ​ដែល​បន្ត​លូតលាស់​ក្នុង​ពេល​មាន​ផ្ទៃពោះ​អាច​នឹង​ដាច់ដោច ឬ​រមួល ដែល​ជា​ហេតុ​បង្ក​ជា​បញ្ហា​ច្រើន​ក្នុង​ពេល​សម្រាលកូន​។ គ្រូពេទ្យ​នឹង​តាមដាន​រាល់​បញ្ហា​ដែល​កើត​មាន​ក្នុង​ពេល​មាន​ផ្ទៃពោះ​នេះ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ