កុំ​ចេះ​តែ​ម៉ៃ​ផ្លូវ​អាក្រក់​ចំពោះឡាន​ថ្មី​របស់​សោភា ទេពី


រាជធានី​ភ្នំពេញ​៖ អតីត​បេ​ក្ខ​នារី​កម្មវិធី​ប្រឡង​ចម្រៀង​ខេ​ម​បូ​ឌា​អាយ​ដល រ​ដូ​ល​កាល​ទី​៣ សោភា ទេពី បច្ចុប្បន្ន​កេរ្តិ៍ឈ្មោះ​ក៏​លូត​ឡើង ជីវភាព​ក៏​ធូរធារ ជាក់ស្ដែង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក នាង​បាន​បង្ហាញ​ឲ្យ​ឃើញ​រថយន្ត​ស៊េរី​ថ្មី ស្រស់​ប្រណីត ។

ភ្លាម​ៗ​ក្រោយ​ពេល​បង្ហោះ​រូប​នោះ​ស្រាប់តែ​មាន​អ្នក​លើក​ឡើង​ថា​ប្រហែលជា​កាដូ​ពី​គូស្នេហ៍​មានទ្រព្យ​ស្ដុក​របស់​នាង​ហើយ ។ វា​មិន​ខុស​ពី​តារា​ស្រី​ផ្សេង​ទៀត​ដែល​ផ្តើម​ល្បីឈ្មោះ​ប្រែប្រួល​ជីវភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​លុយ ឡាន ផ្ទះ​ថ្មី គ្រឿង​ប្រើប្រាស់​ល្អ​ៗ រមែង​រង​ពាក្យ​ថា​មាន​ឧកញ៉ា ឬ​ប្រុស​ស្នេហ៍​ទ្រព្យ​ស្តុក​ទិញ​ឲ្យ​ផ្គាប់ចិត្ត​ហើយ ។ សោភា ទេពី កាលពី​ថ្ងៃ​៧ សីហា ឆ្នាំ​២០១៩ គ្រាន់តែ​បង្ហោះ​រូប​ឈរ​បង្ហាញ​រថយន្ត​បាន​បន្តិច​មក ក៏​មាន​អ្នកខ្លះ​ខម​មិន​ថា​ប្រហែលជា​នាង​មាន​អ្នក​តាម​ស្រលាញ់​ផ្ដល់​ជូន​ដើម្បី​ទាក់ចិត្ត ខ្លះ​ថា​ប្រុស​ស្នេហ៍​អ្នកមាន​ស្ដុក​ផ្ដល់​ជូន ។

មិន​ពេញចិត្ត​នឹង​មតិ​ទាំងនោះ ស្រី​ស្អាត​សោភា ទេពី ប្រញាប់​បញ្ជាក់​ថា រថយន្ត​តម្លៃ​ជាង​៦៦០០០​ដុល្លារ​របស់​នាង គឺជា​កាដូ​របស់​ម្ដាយ​១០០​ភាគរយ ដោយ​មិន​មាន​បុរស​ណា​ម្នាក់​ជះ​ទិញ​ឲ្យ​នាង​ទេ ។ ម្ដាយ​របស់​នាង​ចង់​ឲ្យ​នាង​សប្បាយចិត្ត និង​ដោយសារ​តែ​លួច​សួរ​ចិត្ត​នាង ដឹង​ថា​នាង​ស្រលាញ់​រថយន្ត​ស៊េរី​ហ្នឹង​ផង ទើប​ម្ដាយ​របស់​នាង​ទៅ​បញ្ជា​ទិញ​ឲ្យ ស្ងាត់​ៗ ហើយ​យក​មក​ប្រគល់​ឲ្យ​នាង ។

សោភា ទេពី សរសេរ​ថា «​ម្ដាយ​របស់​នាង​ខ្ញុំ​គឺជា​អ្នកជំនួញ​ធំ​ដំ​គួរ​សមជា​យូរ​មក​ហើយ ទើប​ត្រឹម​លទ្ធភាព​រថ​យន្ត​ដែល​បាន​កាដូ​ឲ្យ គឺ​មិន​ចាំបាច់​ដល់​ថ្នាក់​បុរស​ណា​ម្នាក់​យក​មក​ជះ​ឲ្យ​ទេ »​។

រថយន្ត​ថ្មី​ទំនើប​នេះ​ពិតជា​ធ្វើ​ឲ្យ​សោភា ទេពី មានមុខមាត់​ថែម​មួយ​កម្រិត​ទៀត​នៅ​ក្នុង​ពិភព​សិល្បៈ ស្រប​ពេល​ដែល​នាង​កាន់តែ​មានការ​គាំទ្រ​ខ្ពស់ តាំងពី​បញ្ចប់​ការ​ប្រលង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​នៅ​ទូរទស្សន៍​ហង្ស​មាស​មក ។

សោភា ទេពី បញ្ជាក់​រឿង​ស្នេហ៍​ដែរ​ថា នាង​មិន​ទាន់​ទទួលយក​បុរស​ណា​ធ្វើ​ជា​គូគាប់​ទេ សុំ​នៅ​ទំនេរ​សិន ម្យ៉ាង​ឪពុក​ម្តាយ​នាង​ក៏​មិន​ទាន់​បើកឱកាស​ឲ្យ​គេ​ចូល​ចែចូវ​ដែរ ។ ដូច្នេះ​ហើយ​នាង​ទុក​ពេល​យក​ចិត្តទុកដាក់​លើ​អាជីព​សិល្បៈ​ឲ្យ​កាន់តែ​លូតលាស់​ឡើង ។

ក្រៅពី​ចេះ​ច្រៀង​បទ​សម័យ សោភា ទេពី​ក៏​ចេះ​ច្រៀង​បទ​បុរាណ​ដែរ ព្រោះ​នាង​ជា​សិស្សសាលា​វិចិត្រសិល្បៈ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ