វិធី​ជ្រើសរើស​ផលិតផល​មក​លក់​ដែល​ជួយ​ឱ្យ​មាន​ចំណូល​ខ្ពស់​ក្នុង​អាជីវកម្ម


ប្រទេស​កម្ពុជា​មើលឃើញ​មានការ​រីក​លូតលាស់​នៃ​អាជីវកម្ម​អន​ឡាញ​ជា​ច្រើន​ដែល​មានការ​ចូលរួម​ពី​មនុស្ស​គ្រប់​វណ្ណៈ និង​អាយុ ។ ប៉ុន្តែ​ការ​គ្រប់គ្រង​អាជីវកម្ម​ខ្លួនឯង​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ជា​ពិសេស​ក្នុង​ការ​ជ្រើសរើស​ផលិតផល​ដែល​អាច​រក​លុយ​បាន ។ ដើម្បី​ដឹង​ថា ផលិតផល​មួយ​អាច​រក​ប្រាក់​ចំណូល​ឲ្យ​អាជីវកម្ម​អ្នក​បាន ឬ​អត់ ចូរ​មើល​កត្តា​ធំ​ៗ​ខាងក្រោម​នេះ​៖

១. ដោះស្រាយ​បញ្ហា​៖
ផលិតផល​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អតិថិជន​ភាគច្រើន​ជា​ផលិតផល​ដែល​អាច​ដោះស្រាយ​បញ្ហា​ដែល​អតិថិជន​ជួប​ប្រទះ ។ ឧទាហរណ៍​ដូច​ជា Case ទូរស័ព្ទ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ឧស្សាហ៍​ជ្រុះ​ទូរស័ព្ទ​ខូច​របស់​អតិថិជន​ជាដើម ។ អ្នក​អាច​គិត​ឃើញ​ផលិតផល​ទាំងនេះ​បាន​ដោយ​មើល​លើ​បទ​ពិសោធន៍​ដែល​ខ្លួន​មាន ឬ​និយាយ​ជាមួយនឹង​មិត្តភក្តិ និង​បងប្អូន​ដទៃ ឬ​អាច​ធ្វើការ​ស្រាវជ្រាវ​លើ​អ៊ី​ន​ធើ​ណេ​ត​ជាដើម ។

២. ចន្លោះ​ខ្វះខាត​របស់​ដៃគូ​ប្រកួតប្រជែង​៖
អ្នកលក់​អន​ឡាញ​មិន​តែងតែមាន​ផលិតផល​ថ្មី​ៗ​សម្រាប់​អតិថិជន​ជា​រៀង​រាល់ពេល​ទេ ។ ភាគច្រើន​ពួក​គេ​តែងតែ​លក់​ផលិតផល​ដែល​អ្នក​ដទៃ​លក់​ដែរ​លើ​ទីផ្សារ ។ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​អាក្រក់​ទាំងស្រុង​ទេ ។ អ្នក​អាច​សាកល្បង​ធ្វើការ​ស្រាវជ្រាវ​ដៃគូ​ប្រកួតប្រជែង​ធំ​ៗ និង​ស្វែងរក​ផលិតផល​ដែល​អាច​បំពេញ​ចន្លោះ​ខ្វះខាត​របស់​ដៃគូ​ប្រកួតប្រជែង​អ្នក​បាន ។ ឧទាហរណ៍​ដូច​ជា ដៃគូ​ប្រកួតប្រជែង​របស់​អ្នកលក់​ឡេ​ក្នុង​កំប៉ុង តែ​ពីរ​ទំហំ​ជាដើម អ្នក​អាច​ផ្តល់​ជម្រើស​ច្រើន​ជាង​ដល់​អតិថិជន​ដោយ​លក់​ក្នុង​កំប៉ុង​ទំហំ​ខុស​ៗ​គ្នា​ច្រើន ។

៣. តាមដាន​ផលិតផល​ដែល​មាន​ប្រជាប្រិយភាព​៖
ចំណុច​នេះ​មិន​ពិបាក​ខ្លាំង​ទេ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​តាមដាន​តារា​ល្បី​ៗ និង​ចូល​មើល​ប្រព័ន្ធ​សង្គម​របស់​ខ្លួន ។ វា​ប្រៀប​បានជា​ការ​ស្រាវជ្រាវ​ទីផ្សារ​ដែល​អនុញ្ញាត​ឲ្យ​អ្នកដឹង​ថា​អតិថិជន​កំពុង​តែ​ចាប់អារម្មណ៍​លើ​អ្វី​ជាងគេ ព្រោះ​មនុស្ស​ភាគច្រើន​គាំទ្រ និង​ប្រើ​ផលិតផល​ដែល​តារា​ដែល​ខ្លួន​ចូល​ចិត្ត​ប្រើ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ