ប្រទេស​ជា​ច្រើន​ថា ​ទៅ​អា​មេ​រិ​ក​គ្រោះថ្នាក់​ណាស់


សហរដ្ឋអាមេរិក ៖ បន្ទាប់​ពី​ការ​បាញ់ប្រហារ​ឆៅ​ៗ​នៅ​ក្រុង​EL PASO​និង​ក្រុង​DAYTON រដ្ឋាភិបាល​នៃ​ប្រទេស​ជា​ច្រើន​បាន​ព្រមាន​ជនជាតិ​របស់​ពួក​គេ ពី​គ្រោះថ្នាក់​ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាក​វិសមកាល​នៅ​អា​មេ​រិ​ក​។

កាលពី​ថ្ងៃ​ទី​៣​សីហា​នៅ​សហរដ្ឋអាមេរិក​ចន្លោះ​ពេល​គ្នា​តែ​១៣​ម៉ោង មានការ​បាញ់ប្រហារ​យ៉ាង​បង្ហូរ​ឈាម​២​កើតឡើង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​៣១​នាក់​។ ការ​បាញ់ប្រហារ​ទាំង​២​នោះ​បួ​ក​បន្ថែម​ការ​បាញ់ប្រហារ​ប្រមាណ​ជា​២៥៣​លើក​ទៀត កើត​មាន​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក​។ ស្ថានភាព​បែប​នេះ​រដ្ឋាភិបាល​ជា​ច្រើន​បាន​ចេញ​ការ​ប្រកាស​អាសន្ន សម្រាប់​អ្នកទេសចរ​៤០​លាន​នាក់​ដែល​ចង់​មក​សម្រាក​វិស្សមកាល​នៅ​អា​មេ​រិ​ក​។

ក្រោយ​ព្រឹត្តិការ​ថ្ងៃ​ទី​៣​សីហា ក្រសួងការបរទេស​អ៊ុយ​រូ​ហ្គា​យ បាន​ណែនាំ​បណ្ដា​ឪពុក​ម្ដាយ​កុំ​នាំ​កូនចៅ​ទៅ​កាន់​បណ្ដា​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​អ៊ូអរ​។ ចំណែក​វេ​ណេ​ស៊ុ​យ​អេ​ឡា​បាន​អំពាវ​ដល់​ពលរដ្ឋ​ខ្លួន ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ រហូត​ស្នើ​ឲ្យ​ពន្យារពេល​ការ​ធ្វើ​ដំណើរ​ទៅ​អា​មេ​រិ​ក ខណៈ​មានការ​កើនឡើង​នៃ​អំពើ​ហិង្សា​និង​ឧក្រិដ្ឋកម្ម​នៃ​ការ​ចងកំហឹង​និង​ការ​ស្អប់ខ្ពើម​។

ប្រទេស​ឯទៀត​ៗ​ក៏​ស្នើ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​លើ​ដែនដី​អា​មេ​រិ​ក​ដែរ​។ អៀរ​ឡង់​បាន​ធ្វើការ​ណែនាំ​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​អា​មេ​រិ​ក ដោយសារ​តែ​អំពើ​បាញ់ប្រហារ​មនុស្ស​យ៉ាង​សាហាវ​ដែល​កើត​មាន​កាន់​តែ​ច្រើន​នៅ​ទីនោះ​។ នៅ​នូ​វែ​ល​ហ្សេ​ឡង់ គេ​បាន​ចោទ​ពី​អំពើ​រើសអើង​ចំពោះ​ការ​សម្លាប់​មនុស្ស ដែល​អាច​កើត​មាននៅ​តាម​ទីកន្លែង​ទេសចរណ៍​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ