ងាក​មក​ធ្វើ​កសិកម្ម​បៃតង ឬ​កសិកម្ម​ប្រកបដោយ​ចីរភាព


រាជធានី​ភ្នំពេញ​៖ នៅ​ពេល​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មិន​ទាន់​មានការ​រីក​ចម្រើន​កាលពី​១០​ទៅ​២០​ឆ្នាំ​មុន គេ​ចាំ​បាន​ថា​ការ​ធ្វើ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ដាំ​ដុះ​តាម​បែប​ប្រពៃណី ពោល​គឺ​ប្រើប្រាស់​ថ្នាំ ឬ​ជីគីមី​មាន​កម្រិត​តិចតួច​បំផុត​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​នៅ​ពេល​សេដ្ឋកិច្ច​មានកា​រីក​ចម្រើន​លើ​គ្រប់​វិស័យ ការ​ប្រើប្រាស់​ថ្នាំ​គីមី​ក្នុង​វិស័យ​កសិកម្ម​មាន​ច្រើន ហើយ​នៅ​តំបន់​ខ្លះ​ប្រើប្រាស់​លើស​កម្រិត​កំណត់ ឬ​ប្រើ​មិន​ត្រូវ​បច្ចេកទេស ជា​ហេតុ​អាច​ឱ្យ​អ្នក​ប្រើប្រាស់​រង​ផល​ប៉ះពាល់​សុខភាព​។

ហេតុ​ដូច្នេះ​ហើយ អ្នកជំនាញ​បាន​លើក​ឡើង​ថា ទន្ទឹម​ការ​ប្រើប្រាស់​ថ្នាំ ឬ​ជីគីមី​ស្ទើរ​មាន​គ្រប់​ច្រកល្ហក​ក្នុង​វិស័យ​កសិកម្ម​ដូច​សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​ដែល​កំពុង​ដាំ​ដុះ​កសិផល​នានា​នៅ​ក្នុង​ប្រទេស គួរ​គ​ម្បី​ងាក​មក​ធ្វើ​កសិកម្ម​បៃតង ឬ​កសិកម្ម​ប្រកបដោយ​ចីរភាព​ដែល​មិន​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​កម្ពុជា​នៅ​ថ្ងៃ​អនាគត​អាច​ក្លាយជា​ប្រទេស​មួយ​ដែល​អាច​ផ្គង់​ផ្គង់​ចំណីអាហារ​គ្មាន​ជាតិ​គីមី​។

លោក​ឧក​ញ្ញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍បាន​ឱ្យ​ដឹង​ថា ការ​ធ្វើ​កសិកម្ម​មិន​ប្រើប្រាស់​ជាតិ​គីមី អេ​ម​រុ​រាយ​ស៍​គាំទ្រ​ហើយ​កម្ពុជា​ត្រូវ​ដើរ​លើ​ទិស​ដៅ​នេះ​។ ជាក់ស្តែង​ស្ថាប័ន​របស់​លោក បាន​ធ្វើ​លើ​កិច្ចការ​នេះ​អស់​រយៈពេល​៤​ឆ្នាំ​ហើយ​ដែល​បាន​គាំំ​ទ្រ​កសិកម្ម​បែប​បៃតង​ឬ​បែប​ចីរភាព តាម​រយៈ​ការ​ធ្វើការ​ជាមួយ​សហគមន៍​កសិករ​ចំនួន​៦០ មាន​កសិករ​នឹង​កើន​ដល់​១​ម៉ឺន​នាក់​មក​ដល់​ឆ្នាំ​២០១៩​នេះ​។ សហគមន៍​នេះ​មាននៅ​ខេត្តព្រះវិហារ បាត់ដំបង​,​កំពង់ឆ្នាំង​, កំពង់ស្ពឺ​,​តាកែវ​,​កំពង់ចាម​និង​ព្រៃវែង ដែល​មាន​ផ្ទៃដី​ធ្វើ​កសិកម្ម​តាម​បែប​កិច្ចសន្យា​នេះ​ជាង​២​ម៉ឺន​ហិ​កតា ដែល​ប្រមូល​ផល​បាន​ប្រមាណ​១០​ម៉ឺន​តោន​ក្នុង​ឆ្នាំ លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា « ក្នុង​ទិស​ដៅ​នេះ បើសិន​យើង​ធ្វើ​កសិកម្ម​បែប​បៃតង​នេះ​បាន​យើង​នឹង​ក្លាយជា​ប្រទេស​មួយ​ផ្គត់ផ្គង់​នូវ​ចំណីអាហារ​មាន​សុវត្ថិភាព​ហើយ​ប្រទេស​ណា​ដែល​គេ​ចង់​ហូប​អាហារ​បែប​នេះ​គេ​នឹង​មក​ទិញ​របស់​យើង​។ មក​ដល់​ម៉ោង​នេះ​យើង​មិន​អាច​ដើរ​ទេ យើង​ត្រូវ​ស្វែងរក​អ្វី​ដែល​ថ្មី ហើយ​ត្រូវ​រត់​ដើម្បី​រួច​ផុត​ពី​យុគ្គសម័យ​ប្រកួតប្រជែង​ដែល​ពោរពេញ​ទៅ​ដល់​ការ​ឧបត្ថម្ភ​ធន​ទៅ​លើ​ការ​ដាំ​ដុះ​ក្នុង​វិស័យ​កសិកម្ម​នេះ​»​។

លោក​ឧក​ញ្ញ៉ា​លើក​ឡើង​ថា «​ដើម្បី​ធ្វើ​កសិកម្ម​បែប​បៃតង​នេះ​បាន​ដល់​គោលដៅ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​និង​រដ្ឋ​ត្រូវ​ដើរ​ឱ្យ​ស្របគ្នា​គ្រប់​ជ្រុងជ្រោយ​ទើប​ដើរទៅ​ដល់​ទិស​ដៅ​។ បើ​មិន​ធ្វើ​បែប​នេះ​ទេ​យើង​ដើរ​មិន​ងាយ​ទៅ​ដល់​គោលដៅ​ឡើយ​។​កិច្ច​សា​ហ​ការ​គ្នា​នេះ​អាច​ឱ្យ​យើង​ឃើញ​លទ្ធផល​ក្នុង​រយៈពេល​ខ្លី​បាន​ថា​អាច​ដើរទៅ​មុខ​រួច​» ។ តាម​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូប​នេះ បានឱ្យ​ដឹង​ថា​ការ​ជំរុញ ការ​លើកទឹកចិត្ត​ធ្វើ​កសិកម្ម​តាម​បែប​ធម្មជាតិ​នេះ វា​ជា​រឿង​មួយ​ដ៏​ល្អ ប៉ុន្តែ​វា​នៅ​មាន​កម្រិត​នៅឡើយ​។

លោក​ឧក​ញ្ញ៉ា លោក ឧក​ញ្ញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ថា «​ការ​ធ្វើ​កសិកម្ម ជា​ទូទៅ​គេ​ត្រូវការ​ទាំង​ពី​ការ​ធ្វើ​បែប​តាម​រយៈ​ការ​ប្រើប្រាស់​ថ្នាំ​គីមី និង​ការ​ធ្វើ​កសិកម្ម​បៃតង កសិកម្ម​តាម​លក្ខណៈ​ធម្មជាតិ​។ កសិផល​បែប​បៃតង​នេះ​វាល​ក់បាន​ថ្លៃ ហើយ​មាន​ទីផ្សារ​សម្រាប់​អ្នក​ដែល​មាន​ជីវភាព​ធូរធា​ពួក​កាត់​ចូល​ចិត្ត តែ​ការ​ផលិត​បែប​នេះ​ប្រើប្រាស់​បាន​តែ​ក្នុង​កម្រិត​តូច​ណាមួយ​នោះ​ទេវា​មិន​អាច​ធានា​ដល់​ការ​ផ្គត់ផ្គង់​ក្នុង​បរិមាណ​ធំ បាន​ទេ​។​ដើម្បី​ឱ្យ​បាន​បរិមាណ​ច្រើន ធ្វើការ​នាំ​ចេញ​ឱ្យ​បាន​ច្រើន​ទាល់តែ​ទាល់តែ​ប្រើ​ថ្នាំ​គីមី ប្រើ​តាម​លក្ខណៈ​បច្ចេកទេស​ណែនាំ​, ត្រូវ​យល់​ដឹង​ឱ្យ​ច្បាស់លាស់​និង​ត្រឹមត្រូវ ដើម្បី​ធានា​ដល់​សុខភាព​អ្នក​ប្រើប្រាស់​»​។

បើ​តាម​លោក​ឧក​ញ្ញ៉ា ហ៊ុន​ឡាក់​« ការ​ប្រើប្រាស់​ថ្នាំ​គីមី​ក្នុង​វិស័យ​កសិកម្ម​នេះ​មិន​ទាន់​មាន​ឧបករណ៍​អ្វីមួយ​យក​ទៅ​វាស់វែង​ពី​កម្រិត​ប្រើប្រាស់​បាន​នូវឡើយ​នោះ​ទេ​ថា ការ​ប្រើប្រាស់​ថ្នាំ​គីមី​មាន​ចំនួន​កម្រិត​ណា ស្ថិត​ក្នុង​តំបន់​ណាខ្លះ តែ​គ្រាន់​ថា​លឺ​ត​គ្នា​ៗ​ទេ​ថា​ការ​ប្រើប្រាស់​ថ្នាំ​គីមី​មាន​ច្រើន ។​បើ​តាម​ខ្ញុំ​យល់​វា​មិន​ទាន់​មាន​ច្រើន​ប៉ុន្មាន​នោះ​ទេ តែ​ដោយឡែក​នៅ​ប្រទេស​ផ្សេង​ទៀត គេ​ប្រើប្រាស់​ថ្នាំ​គីមី​ច្រើន​ណាស់ ពិសេស​ប្រទេស​ណា​ដែល​មាន​ផលិតកម្ម​ច្រើន​និង​បាន​នាំ​ចេញ​កសិផល​ច្រើន​»៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ