ព្រះពុទ្ធ​មួយ​អង្គ​ដែល​ធំ និង​ខ្ពស់​ជាងគេ​បំផុត​នៅខេត្ត​កែប


ខេត្ត​កែប ៖ ព្រះពុទ្ធ​មួយ​អង្គ​ដែល​ធំ និង​ខ្ពស់​ជាងគេ​បំផុត​កំពុង​ត្រូវ​បាន​កសាង​នៅ​លើ​ភ្នំ​ពោន​ជាប់​នឹង​មាត់សមុទ្រ​ខេត្ត​កែប ។

ព្រះ​មហា​ច​ទុម ផាត់ ធូ​ក ព្រះ​មេគុណ​គណៈ​ធម្មយុត្តិ​គង់នៅ​ចាំ​ព្រះ​វស្សា​វត្ត​ភ្នំ​ពោន​មាន សង្ឃដីកា​ថា វត្ត​នេះ​ទើបតែ​កសាង​ទេ ប៉ុន្តែ​ការ​ផ្ដួច​ផ្ដើមកសាង គឺ​មាន​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប​រួម​ទាំង​ពុទ្ធបរិស័ទ​នៅ​ក្រុងភ្នំពេញ​ផង​ដែរ ។

ព្រះ​មហា​ច​ទុម ផាត់ ធូ​ក មាន​សង្ឃដីកា​អោយ​ដឹង​បន្ត​ថា ឥឡូវនេះ​យើង​ចាប់ផ្ដើម​កសាង​ព្រះពុទ្ធ​មួយ​អង្គ​ធំ​ដែល​មាន​ទទឹង​8​ម៉ែត្រ បណ្ដោយ​10​ម៉ែត្រ កំពស់​15​ម៉ែត្រ​កន្លះ ដោយ​ព្រះពុទ្ធ​ដាក់​ព្រះ​ភ័​ក្រ​បែរ​ទៅ​ទិស​ខាងកើត តែ​ដោយឡែក​ព្រះពុទ្ធ​ដែល​យើង​កំពុង​ចាប់ផ្ដើម​កសាង​នេះ​ព្រះពុទ្ធ​ប្រក់​នាគ ហើយ​បែរ​ព្រះ​ភ័​ក្រ​ទៅ​ត្បូង​សំដៅ​ទៅ​សមុទ្រ​វិញ ។

ព្រះ​អង្គ​ថា ព្រះ​នាគ​ត្រូវការ​ទឹក ម្យ៉ាង​វិញ​ចង់អោយ​ពិភពលោក​គេ​បានដឹង​បាន​ស្គាល់​តម្លៃ​សាសនា​របស់​ខ្មែរ​យើង​ផង និង​ទុក​អោយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗ​ដឹងផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ