រន្ធត់​ណាស់​ដាច់​បំពង់​.​ក​ឆៅ​ៗ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច


ខេត្តកំពង់ឆ្នាំង ៖ ជាងដែក​ម្នាក់​ត្រូវ​បាន​ផ្លែ​ម៉ូ​ទ័​រ​បាក់​ដាច់​ជា​២​វាត់​ចំ​.​ក​ខ្លួនឯង​បណ្តាល​ដាច់ខ្យល់​ស្លាប់​នៅ​នឹង​កន្លែង​ភ្លាម​ៗ ខណៈ​កំពុង​កាត់​ដែក​ធ្វើ​តូប​ក្នុង​ផ្សារ​រាត្រី​ដែល​កំពុង​សាងសង់​ថ្មី ។ ហេតុ​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។

លោក ឯក ណា​រ៉ា នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បានអោយ​ដឹង​ថា ម្ចាស់​ផ្សារ​រាត្រី ដែល​កំពុង​សាងសង់​ថ្មី​មានឈ្មោះ រុន ស៊ី​វុ​ត្ថា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ម្ចាស់​ផ្សារ​រាត្រី​នេះ​បាន​ជួល និង​ម៉ៅ​ការ​អោយ​ជាងដែក​សម្រាប់​សាងសង់​តូប​ក្នុង​ផ្សារ​ដែល​មាន​មេការ​ឈ្មោះ លឹ​ម វាសនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដោយ​មានកូន​ជាង​ច្រើន​នាក់​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​កូនជាង​កាត់​ដែក​ឈ្មោះ ស្រី គី​ម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គល់​គប់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បាន​យក​ម៉ូ​ទ័​រ​កាត់​ដែក​ទៅ​កាត់​ដែក​ជ្រុង​មាន​ទំហំ​៣​តឹក​គុណ​នឹង​៨​តឹក ។ ក្នុង​ពេល​កំពុង​កាត់​ស្រាប់តែ​ផ្លែ​ម៉ូ​ទ័​រ​កាត់​ដែក​បាន​បាក់​ជា​២​កំណាត់​ហើយ​វាត់​ត្រូវ​.​ក​ខ្លួនឯង​ដូច​គេ​យក​កាំបិត​ទៅ​កាត់​បំពង់​.​ក​បណ្តាល​អោយ​ដាច់​បំពង់​.​ក​ដាច់ខ្យល់​ស្លាប់​នៅ​នឹង​កន្លែង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​បាន​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ផ្លែ​ម៉ូ​ទ័​រ​កាត់​ដែក​ខ្ទាត​ត្រូវ​បំពង់​.​ក​បណ្តាល​អោយ​ស្លាប់​ពិតមែន និង​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែក​មេការ​ឈ្មោះ លឹ​ម វាសនា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​ផង​ដែរ ។ ករណី​ជាងដែក​យក​ម៉​ទ័​រ​ទៅ​កាត់​ដែក​ដូច​ករណី​ខាងលើ​នេះ​គេ​សង្កេត​ឃើញ​កើត​មាន​គ្រោះថ្នាក់​ជា​ញឹកញាប់​ណាស់​ហេតុនេះ​ជាង​កាត់​ដែក​ទាំងអស់​គួរ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​ដើម្បី​ចៀស​វាង​គ្រោះថ្នាក់​ជាយថាហេតុ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ