តួឯកល្ខោន ក្លាយជា​ឯកឧត្តម


រាជធានី​ភ្នំពេញ ៖ អ៊ុ​ល សំអាង ឡើង​តំណែង​ជា​ឯកឧត្តម​ក្នុង​ចំណោម​ទីប្រឹក្សា​ក្រសួង​ព័​ត៍​មាន​១០៦​រូប​ដែល​ទើប​តែងតាំង​ថ្មី ដោយ​លោក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​តួឯកល្ខោន និង​ជា​ថៅកែ​វង់​ល្ខោនបាសាក់ ក៏​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​នោះ​ផង​ដែរ ។ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ជាទី​ប្រឹក្សា​ក្រសួង​ព័​ត៍​មាន មាន​ឋានៈ​ស្មើនឹង​អគ្គនាយក​ដែល​មាន​គោរមងារ​ជា​ឯកឧត្តម ។

ព្រះរាជក្រឹត្យ ន​ស​/​រក​ត​/០៧១៩/១១៦២ ដែល​បាន​ត្រាស់​បង្គាប់​ដោយ​ព្រះមហាក្សត្រ បាន​សម្រេច​ទទួលស្គាល់​លោក អ៊ុ​ល សំអាង ជា​អ្នកសិល្បៈ​ផ្នែក​ល្ខោនបាសាក់​ឲ្យ​ក្លាយជា​ទីប្រឹក្សា​ផ្លូវការ ខណៈ​ដែល​តួនាទី​ជា​ឯកឧត្តម​របស់​លោក​ក៏​ជា​តំណែង​មិន​ធ្លាប់​មាន​សម្រាប់​អ្នកជំនាញ​ផ្នែក​ល្ខោនបាសាក់​បែប​នេះ​ផង​ដែរ ។

តួនាទី​របស់​លោក​ត្រូវ​គេ​មើលឃើញ​ថា ជា​ការ​លើកទឹកចិត្ត​ចំពោះ​អ្នកសិល្បៈ​ល្ខោនបាសាក់​ដែល​ត្រូវ​បាន​គេ​មើល​រំលង និង​ជា​ការ​ជំរុញ​ឲ្យ​សិល្បៈ​មួយ​នេះ​មាន​សំឡេង​ឡើង​វិញ​ក្នុង​កិច្ចការ​ធំ​ៗ​របស់​ក្រសួង​ព័​ត៍​មាន ។

លោក អ៊ុ​ល សំអាង បាន​ថ្លែង​បញ្ជាក់​ថា លោក​ពិតជា​មាន​អារម្មណ៍​រំភើបចិត្ត​យ៉ាង​ខ្លាំង​ដែល​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​សម្រេច​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួង​ព័​ត៍​មាន ដើម្បី​ឲ្យ​លោក​បាន​រួមចំណែក​ក្នុ​ហ​កិច្ចការ​សង្គម និង​ជួយ​ដល់​កិច្ចការ​របស់​ក្រសួង​ព័​ត៍​មាន ។

លោក​ថា​ខ្លួន​បាន​បម្រើ​វិស័យ​សិល្បៈ​ក្នុង​ជំនាញ​ល្ខោនបាសាក់ និង​ចម្រៀង​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​បានដឹង​ថា​ខ្លួន​មាន​កិត្តិយស​ដូច​អ្វី​ដែល​មហាជន​ទើបបាន​ដឹង​ឮ​នោះ​ឡើយ ។ ជាមួយនឹង​តំណែង​ជា​ឯកឧត្តម​នេះ​លោ​កថា​សប្បាយចិត្ត ហើយ​ក៏​កាន់តែ​មាន​កម្លាំងចិត្ត​ផង​ដែរ បើ​ទោះជា​ពេល​កន្លង​មក​អាជីព​ល្ខោនបាសាក់ និង​ការ​តស៊ូ​បើក​វង់​ល្ខោន ធ្វើ​ឲ្យ​លោក​រារែក​ម្ដង​ៗ​ព្រោះតែ​ការ​គាំទ្រ​ធ្លាក់​ចុះ​ក្ដី ។ លោក​ប្រកាស​ថា​ខ្លួន​នឹង​បន្ត​បំផុស​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​ល្ខោនបាសាក់​ឡើង​វិញ​ដើម្បី​អភិរក្ស​សិល្បៈ​របស់​ខ្មែរ​មួយ​នេះ​កុំ​ឲ្យ​បាត់បង់ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ